ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

រយះពេល​៤ម៉ោងមានគ្រោះ ថ្នាក់ចរាចរណ៏ ០២​ករណីកើតឡើងក្នុងក្រុងប៉ៃលិន

11 ឆ្នាំ មុន

ខេត្ត​ប៉ៃ​លិន ៖ នៅ​ក្នុងក្រុង​ប៉ែលិន ថ្ងៃ​ទី២៨ មីនា​២០១៤ មាន​ករណី​គ្រោះ​ថ្នាក់​ ចរាចរណ៏​កើត​ឡើងចំនួន ០២​ករណី ដែល​មាន​រយៈពល​ខុសគ្នា​៤ម៉ោងសោះ ។

ករណី​គ្រោះ​ថ្នាក់​ចរាចរណ៏​ទី មួយ គឺគ្រោះ​ថ្នាក់​ចរាចរណ៏ បុកផ្ទួនគ្នា រវាង រឺម៉កម៉ូតូលក់ប្រហិតចៀន ជាមួយរថយន្តកាម៉ារី និ

ខេត្ត​ប៉ៃ​លិន ៖ នៅ​ក្នុងក្រុង​ប៉ែលិន ថ្ងៃ​ទី២៨ មីនា​២០១៤ មាន​ករណី​គ្រោះ​ថ្នាក់​ ចរាចរណ៏​កើត​ឡើងចំនួន ០២​ករណី ដែល​មាន​រយៈពល​ខុសគ្នា​៤ម៉ោងសោះ ។

ករណី​គ្រោះ​ថ្នាក់​ចរាចរណ៏​ទី មួយ គឺគ្រោះ​ថ្នាក់​ចរាចរណ៏ បុកផ្ទួនគ្នា រវាង រឺម៉កម៉ូតូលក់ប្រហិតចៀន ជាមួយរថយន្តកាម៉ារី និង ម៉ូតូសង់សេ១២៥ ជាមួយរឺម៉កម៉ូតូលក់​ប្រហិត នៅក្នុងហេតុការណ៏​ តែមួយ ។ហេតុការណ៏កើត​ឡើង នៅ​វេលា​ម៉ោង ២និង​៥០​នាទី​រសៀល ថ្ងៃទី ២៨ មីនា ២០១៤ នេះ ស្ថិតនៅ ភូមិដីក្រហម សង្កាត់អូរតាវ៉ៅ ក្រុង​ប៉ៃលិន ។

ប្រភពព័ត៌មានពីអ្នក ឃើញហេតុការ បាន​ប្រាប់ឱ្យ​ដឹងថា នៅ​មុនពេល កើត​ហេតុ គេឃើញ​រឺម៉កម៉ូតូ លក់​ប្រហិត ជិះ​០២​នាក់​ម្តាយ​និង​ កូនស្រី តាម​បណ្តោយ ផ្លូវលេខជាតិ លេខ ៥៧ ក្នុងល្បឿនយ៉ាងលឿន ពីលិច ទៅ​កើត ស្របពេល​នោះ​ក៏​មាន​ រថយន្ត​កាម៉ារី ១គ្រឿង បើកបញ្រ្ចាស់ទិសគ្នា មក​ដល់ចំណុចកើត ហេតុ រឺម៉កម៉ូតូដឹកប្រហិត ក៏រេចង្កូតទៅ បុក រថយន្ត​កាម៉ារី​ បណ្តាលកូនស្រី ស្រ្តីដែល ជាអ្នក បើករឺម៉ករងរបួសធ្ងន់ ដោយសារ​ខ្លាញ់សម្រាប់ ចៀន​ប្រហិត ជះមកស្រោច​ខ្លួន ចំណែក​ស្រ្តី​ជាម្តាយ​រងរបួសស្រាល ។ខណះពេល​ជាមួយគ្នាដែរ ក៏មានម៉ូសង់សេ១២៥ មួយគ្រឿង ជិះគ្នា០២នាក់ បើកយ៉ាងលឿន មក​បុក​ពីក្រោយ រឺម៉កម៉ូតូលក់ប្រហិត ដែល​កំពុងជួបគ្រោះថ្នាក់ ចរាចរណ៏ បណ្តាល​ឱ្យ​បុរស០២នាក់រង របួស​ស្រាល​ ។

ចំពោះករណី​គ្រោះ​ថ្នាក់​ចរាចរណ៏ ទី២ គឺ​បុរស​មិន ស្គាល់​អត្ត សញ្ញាណម្នាក់ ជិះម៉ូតូសង់សេ១២៥​ ពណ៌ខ្មៅ ពាក់ស្លាក​លេខ រដ្ឋ  យ៉ាងលឿន ក្នុងទិសដៅ ពីត្បូងទៅ ជើង មក​ដល់​ចំណុច ផ្លូវកែង ក៏ជ្រុល ទៅ​ខាងស្តាំដៃ ទៅ​បុក​គល់ឈើដួល សន្លប់​ម្នាក់ឯង ត្រូវបានគេបញ្ជូនទៅ សង្រ្គោះនៅ​មន្ទីរពេទ្យខេត្ត ។

ហេតុការណ៏នេះកើតឡើង នៅ​វេលា​ម៉ោង ៦និង១០នាទី ល្ងាច ថ្ងៃទី២៨​មីនា ២០១៤ ស្ថិតនៅ​ភូមិ សួនអំពៅលិច សង្កាត់​ប៉ៃលិន ក្រុង​ប៉ៃលិន ។