ត្រធីតាទាំងឡាយណាដែលបានបំពេញនូវកាតព្វកិច្ច៤យ៉ាងដល់មាតាបិតា ជនទាំងឡាយនោះឈ្មោះថាជាកូនកតញ្ញូកតវេទីក្នុងលោក ទេវតាតែងជូនពរជ័យ អភិរក្សបីបាច់ថែរក្សាឱ្យចម្រុងចម្រើន ។ កិច្ចទាំង៤យ៉ាងនោះគឺៈ
១-បើឪពុកម្តាយជាអ្នកគ្មានសទ្ធា ជឿលើកម្មផលទេ កូនប្រុសស្រី គប្បីដឹកនាំគាត់ទាំងពីរឲ្យមានសទ្ធាជ្រះថ្លាឱ្យទាន់រដូវបុណ្យទានឡើង ។
២-បើមាតាបិតាជាអ្នកទ្រុស្ដសីល មានការសម្លាប់សត្វជាដើម កូនគប្បីពន្យល់ណែនាំលោកទាំងទ្វេឲ្យរក្សាសីលឡើង។
៣-បើម៉ែឪជាមនុស្សកំណាញ់ស្វិត មិនចេះចំណាយធនធានធ្វើទានទេ បុត្រធីតាគប្បីពន្យល់ណែនាំ កុំឲ្យគាត់លុះក្រោមអំណាចមច្ឆរិយៈការកំណាញ់ស្វិត ធ្វើជាទាសករនៃទ្រព្យសម្បត្តិ ឲ្យគាត់ចេះបរិច្ចាគធនធានធ្វើទានឱ្យទាន់ក្នុងរដូវភ្ជុំបិណ្ឌនេះដែលជាកំណប់ទ្រព្យកប់ទុកល្អហើយ ។
៤-បើមាតាបិតា ជាអ្នកមិនចូលចិត្តស្ដាប់ធម៌ទេសនា ឬសិក្សារៀនសូត្រធម៌អាថ៌ទេ បុត្រធីតា គប្បីពន្យល់ណែនាំគាត់ឲ្យចេះស្ដាប់ធម៌ សិក្សាអត្ថន័យរបស់ព្រះធម៌ ហើយតាំងចិត្តចម្រើននូវសមាធិកម្មដ្ឋាន ដើម្បីឲ្យកើតបញ្ញា ។
កូនប្រុសស្រីទាំងឡាយណាបានប្រតិបត្តិនូវកិច្ចទាំង៤យ៉ាងដូចបានរៀបរាប់មកនេះ នឹងបាននាមថា បានបំពេញតួនាទីជាកូនល្អពិតប្រាកដ ។ (ដោយសាន សារិន)
ចែករំលែកព័តមាននេះ