ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ព្រោះតែ​ប្រមាទ​ធ្វើ​ឱ្យ​បុគ្គល​ខ្លះ​ហ៊ាន​ផឹកស្រា​ក្នុង​រដូវ​បុណ្យ​ទាន

4 ឆ្នាំ មុន

បើ​តាម​ការ​កត់សម្គាល់​ឃើញ​ថា ព្រោះតែ​យល់​ខុស​ចាក​គន្លង​ធម៌​នាំ​ឱ្យ​អ្នកខ្លះ​លែង​ស្គាល់​បុណ្យ​បាប​អស់ហើយ គេ​កំពុង​ប្រមាទ​ហ៊ាន​សេព​គ្រឿង​ស្រវឹង​យ៉ាង​សប្បាយ​អឺងកង​ក្នុង​រដូវ​បុណ្យកាន់បិណ្ឌ ភ្លេច​អស់បុណ្យ​បាប មិន​ខ្លាច​អបាយភូមិ​ឡើយ ។ អំពើ​ប្រមាទ​នេះ​ប្រហែលជា​ពួក​គេ​យល់​ថា នឹង​ធ្វើ​ឲ្យ​ខ្លួន​គេ​ទៅ​ជា​មនុស្ស​ទាន់សម័យ មនុស្ស​ទំនើប មនុស្ស​ឡូយឆាយ​បានការ​សរសើរ​ពី​អ្នកស្រុក​ហើយ​មើលទៅ…

បើ​តាម​ការ​កត់សម្គាល់​ឃើញ​ថា ព្រោះតែ​យល់​ខុស​ចាក​គន្លង​ធម៌​នាំ​ឱ្យ​អ្នកខ្លះ​លែង​ស្គាល់​បុណ្យ​បាប​អស់ហើយ គេ​កំពុង​ប្រមាទ​ហ៊ាន​សេព​គ្រឿង​ស្រវឹង​យ៉ាង​សប្បាយ​អឺងកង​ក្នុង​រដូវ​បុណ្យកាន់បិណ្ឌ ភ្លេច​អស់បុណ្យ​បាប មិន​ខ្លាច​អបាយភូមិ​ឡើយ ។

អំពើ​ប្រមាទ​នេះ​ប្រហែលជា​ពួក​គេ​យល់​ថា នឹង​ធ្វើ​ឲ្យ​ខ្លួន​គេ​ទៅ​ជា​មនុស្ស​ទាន់សម័យ មនុស្ស​ទំនើប មនុស្ស​ឡូយឆាយ​បានការ​សរសើរ​ពី​អ្នកស្រុក​ហើយ​មើលទៅ ។

ប៉ុន្តែ​បើ​ពិចារណា​ឲ្យ​ជ្រៅ​បន្តិច​នឹង​ឃើញ​ថា ទ​ង្វើ​បែប​នេះ​មិនមែន​ជា​សកម្មភាព​នៃ អ្នក​កាន់​ព្រះពុទ្ធ​សាសនា​ឬ​អ្នក​ទាន់សម័យ​ទេ ព្រោះ​អ្នក​ទាំងនោះ​គ្មាន​បាន​ទទួលផល​ប្រយោជន៍​អ្វី សូ​ម្បី​តែ​បន្តិចបន្តួច​ពី​ទ​ង្វើ​ទាំងនោះ​ក៏​គ្មាន​ឡើយ​។ ពួក​គេ​បាន​ត្រឹមតែ​ងងុយដេក ស្រវឹង​អួទីនួ​នាំ​ឱ្យ​រង្កៀស​ចិត្ត​នៃ​អ្នកផង​ទាំងពួង នាំ​ឱ្យ​ខាត​ពេលវេលា ខាត​ការងារ បង់​ទាំង​ទ្រព្យសម្បត្តិ បាត់​ទាំង​ឱកាស​បំពេញ​បុណ្យ​កុសល​ទៀត​ផង​។ ឯ​អ្នក​ដែល​ចំណេ​ញ​ពី​ទ​ង្វើ​ទាំង​អស់នេះ គឺ​ម្ចាស់​អាជីវកម្ម​អ្នក​លក់ដូរ​ឯណោះ​ទៅ​វិញ​ទេ ។

ចំណែក​អ្នក​វិទ្យាសាស្ត្រ ដែល​ជា​អ្នក​ផលិត​នូវ​គ្រឿង​ស្រវឹង​ផ្សេង​ៗ​នោះ ខ្លួន​គេ​ផ្ទាល់​មិន​បាន​ងប់​ង​ល់​វង្វេង​ដោយ​ទឹកស្រវឹង​ទាំងនេះ​ឡើយ គឺ​គេ​ខិតខំ​ធ្វើ​យ៉ាងណា​ដើម្បី​បង្កើន​រស់ជាតិ​បែប​ថ្មី​ៗ​ទៀត ដើម្បី​យក​លុយ​ពី​ក្រុម​មនុស្ស​ដែល​កំពុង​វង្វេង​នឹង​សុរា​ទាំងនោះ​ឲ្យ​បាន​ច្រើន ។ (ដោយសាន សារិន)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ