ខេត្តកំពង់ធំ ៖ ឆ្លងកាត់ការអនុវត្តន៏ ការងារជាក់ស្តែងរយៈពេល១ឆ្នាំ របស់ស្នងការដ្ឋាននគរបាល ខេត្តកំពង់ធំ នៅព្រឹក ថ្ងៃទី២៨មីនា២០១៤ នៅស្នងការដ្ឋាននគរបាលកំពង់ធំ បានបើកកិច្ចប្រជុំ បូកសរុប លទ្ធផលការងារឆ្នាំ ២០១៣ និងលើកទិសដៅការងារឆ្នាំ២០១៤។
បន្ទាប់ពីបានស្តាប់ របាយការណ៏បូកសរុប នូវលទ្ធផល នៃកិច្ចប្រជុំជូនប្រធានគណះអធិបតី ដែលអានដោយ លោកឧត្តមសេនីយ៏ត្រី ផាន់ សុផេង ស្នងការនគរបាលខេត្ត ក៏ដូចជាមតិសំណេះសំណាល របស់លោក សោម ផាត អភិបាលរងខេត្តកំពង់ធំ រូចមកនិង ទទួលបាននូវការណែនាំបន្ថែម លើការអនុវត្តន៏ការងារបន្ត ។
មានមតិបូកសរុបវាយតំលែ លទ្ធផលការងារនាឱកាសនោះ ឯកឧត្តម នាយឧត្តមសេនីយ៏ យុន ឈុន្នី អគ្គស្នងការងនគរបាលជាតិ និងជាតំណាងឯកឧត្តម នាយឧត្តមសេនីយ៏ អគ្គស្នងការនគរបាលជាតិ បានធ្វើការកើតសរសើរចំពោះ កិច្ចសហប្រតិបត្តការល្អ របស់ស្នងនការនគរបាល ខេត្តកំពង់ធំ ជាមួយបណ្តា អង្គភាព មន្ទីរ ស្ថាប័ន ពាក់ពន្ធ័ ពិសេសក្នុងការធ្វើ ជាសេនាធិការឱ្យគណះបញ្ជាការ ឯកភាពខេត្ត ។
ឯកឧត្តមបន្តថា ជាមួយលទ្ធផលជោកជ័យ ទាំងការងារសណ្តាប់ធ្នាប់ សភាពការណ៏សន្តិសុខ ដែលជាស្នាដៃដ៏ធំធេងនេះ ក៏មានបញ្ហា ប្រឈម៣ ដែលបញ្ហានេះបានកើតឡើង ភាគច្រើន នៅភូមិភាគឥសាន្តដោយសារតែការ រៀបចំខ្លួនមិនទាន់ សភាពការណ៏ ធ្វើឱ្យសភាពការណ៏ដើរលឿនជាងការរៀបចំខ្លួន របស់សមត្ថកិច្ច ។នៅមានបញ្ហាមូយទៀត គឺការថ្នាំង ថ្នាក់រវាងសមត្ថកិច្ច និងប្រជាពលរដ្ឋ ដែលធ្វើឱ្យមានការប៉ះពាល់ ផ្នែក សតិអារម្មណ៏ ឧទាហរណ៏ ដូចជាការ ឃាត់ខ្លួនជនល្មើស ការផាកពិន័យ ដោយមិនចេញវិក័យបត្រការឆ្លើតតបមិនទាន់ចិត្តប្រជាជន ជាដើម ។
ថ្វីត្បិតតែសភាពការណ៏ បទល្មើសផ្រេងៗនៅក្នុងឆ្នាំនេះមានការថយចុះក៏ពិតមែន ក៏ប៉ុន្តែបញ្ហាអសកម្ម ជាច្រើនទៀតដែល មន្រ្តីនគរបាលត្រូវអនុវត្តន៏ បន្តទៀតគឺធ្វើយ៉ាងណា កាត់បន្ថយភាព អសកម្ម បញ្ហាប្រឈម ភាពថ្នាំងថ្នាក់ឱ្យ ចុះមកនូវ កម្រិតទាប ។
ចែករំលែកព័តមាននេះ