ខេត្តកំពង់ឆ្នាំង ៖ បុរសម្នាក់ត្រូវមន្ត្រីនគរបាលមូលដ្ឋានឃាត់ខ្លួន កាលពីរសៀលថ្ងៃទី២៧ មីនា និងបញ្ជូនទៅកាន់ស្នងការដ្ឋាននគរបាលខេត្តកំពង់ឆ្នាំង តាមបណ្តឹងរបស់ម្តាយក្មេងស្រីរងគ្រោះ ដោយចោទប្រកាន់ចាប់រំលោភកូនស្រីរបស់គាត់ជាអនិតីជន អាយុ១២ឆ្នាំ ដែលបានប្រព្រឹត្តឡើងនៅក្នុងស្រុកកំពង់ត្រឡាច ។
មន្ត្រីនគរបាល ស្រុកកំពង់ត្រឡាចបានឱ្យដឹងថា បុរសជាជនសង្ស័យរួមភេទជាមួយអនីតិជនរូបនោះមានឈ្មោះ ព្រុំ ចិន្តា អាយុ២៧ឆ្នាំ មានទីលំនៅភូមិឡពាង ឃុំតាជេស ស្រុកកំពង់ត្រឡាច។ ចំណែកក្មេងស្រីរងគ្រោះមានអាយុ១២ឆ្នាំ ។ ប្រភពដដែលបន្តថា នៅវេលាម៉ោង១០និង៥០នាទីព្រឹក ថ្ងៃទី២៥ មីនា បុរសជាជនសង្ស័យបានទៅផ្ទះក្មេងស្រីរងគ្រោះហើយបានចាប់សម្រាតខោប៉ងរំលោភ តែខណៈនោះត្រូវបានម្តាយមកទាន់ ហើយបុរសរូបនោះរត់ចុះដីនិងគេចខ្លួនបាត់។ ក្រោយមកម្តាយក្មេងស្រីរងគ្រោះបានមកប្តឹងមន្ត្រីនគរបាលទើបមានការចាប់ខ្លួនជនសង្ស័យខាងលើ។
តាមការបំភ្លឺរបស់ក្មេងស្រីរងគ្រោះបាននិយាយថា ករណីចាប់រំលោភរបស់បុរសខាងលើនេះមិនមែនជាលើកទី១នោះទេ គឺកាលពីថ្ងៃទី២០ មីនា ជនសង្ស័យបានចាប់នាងរំលោភក្នុងព្រៃក្រោយផ្ទះ ហើយបានឱ្យលុយ៥០០រៀល ។ លើកទី២ នៅថ្ងៃទី២៣ មីនា នៅកន្លែងដដែល តែមិនបានឱ្យលុយទេនិងលើកទី៣នៅលើផ្ទះតែត្រូវបានម្តាយមកទាន់ ។
នៅចំពោះមុខសមត្ថកិច្ចនគរបាល បុរសឈ្មោះ ព្រុំ ចិន្តា បានសារភាពថា ខ្លួនពិតជាបានដេកជាមួយក្មេងស្រីរងគ្រោះពិតប្រាកដមែន ប៉ុន្តែមិនមានការចាប់បង្ខំឡើយ។ ជនសង្ស័យខាងលើនេះត្រូវបានមន្ត្រីនគរបាលស្រុកកំពង់ត្រឡាច បញ្ចូនទៅស្នងការដ្ឋាននគរបាលខេត្ត ដើម្បីបំពេញសំណុំរឿងបញ្ជូនទៅតុលាការចាត់ការតាមនិតិវិធី ៕
ចែករំលែកព័តមាននេះ