ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ចុះ​រដ្ឋបាល​ទ្រង់ទ្រាយ​ធំ​នៅ​ទីលាន​ចាក់សំរាម​ចាស់ ឃាត់ខ្លួន​ប្រុស​ស្រី​២៥​នាក់

4 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ កម្លាំង​អាជ្ញាធរ​ចម្រុះ​ខណ្ឌមានជ័យ រួម​មាន​នគរបាល​កម្លាំង​កងរាជអាវុធហត្ថ កម្លាំង​ប្រជា​ការពារ​ជា​ច្រើន​នាក់ ដឹកនាំ​កម្លាំង​ដោយ​លោក​ឌី រ័​ត្ន​ខេ​ម​រុណ អភិបាលរង​ខណ្ឌ បាន​ចុះ​រដ្ឋបាល​ទ្រង់ទ្រាយ​ធំ​នៅ​តំបន់​អនាធិបតេយ្យ​ត្រង់​ចំណុច​ទីលាន​ចាក់សំរាម​ចាស់ ស្ថិត​ក្នុងភូមិ​ព្រែក​ទាល់…

រាជធានី​ភ្នំពេញ ៖ កម្លាំង​អាជ្ញាធរ​ចម្រុះ​ខណ្ឌមានជ័យ រួម​មាន​នគរបាល​កម្លាំង​កងរាជអាវុធហត្ថ កម្លាំង​ប្រជា​ការពារ​ជា​ច្រើន​នាក់ ដឹកនាំ​កម្លាំង​ដោយ​លោក​ឌី រ័​ត្ន​ខេ​ម​រុណ អភិបាលរង​ខណ្ឌ បាន​ចុះ​រដ្ឋបាល​ទ្រង់ទ្រាយ​ធំ​នៅ​តំបន់​អនាធិបតេយ្យ​ត្រង់​ចំណុច​ទីលាន​ចាក់សំរាម​ចាស់ ស្ថិត​ក្នុងភូមិ​ព្រែក​ទាល់ សង្កាត់​ស្ទឹង​មាន​ជ័យ​២ ខណ្ឌមានជ័យ កាលពី​វេលា​ព្រឹក​ថ្ងៃ​ទី​១៨ ខែកញ្ញា ឆ្នាំ​២០១៩ ។

ក្នុង​ការ​ចុះ​រដ្ឋបាល​ខាងលើ​នេះ កម្លាំង​អាជ្ញាធរ​ចម្រុះ​បាន​ឃាត់ខ្លួន​ជនសង្ស័យ​ពាក់ព័ន្ធ​គ្រឿងញៀន​ប្រុស​ស្រី​ចំនួន​២៥​នាក់ និង​ដកហូត​វត្ថុ​តាង​ពាក់ព័ន្ធ​នឹង​គ្រឿងញៀន​មួយ​ចំនួន​ធំ ។ ក្នុង​នោះ​ដែរ ខ្ទម​តូច​ៗ​ចំនួន​៥​ខ្នង​ដែល​សាងសង់​នៅ​លើ​អតីត​ទីលាន​ចាក់សំរាម​ក៏​ត្រូវ​រុះរើ និង​ដុត​កម្ទេច​ចោល​ផង​ដែរ ដែល​ខ្ទម​ទាំងនោះ​ជា​ជម្រក​របស់​ក្រុម​ជនសង្ស័យ​សេព​គ្រឿងញៀន ។

លោក​ឌី រ័​ត្ន​ខេ​ម​រុណ អភិបាលរង​ខណ្ឌមានជ័យ ដែល​ដឹកនាំ​កម្លាំង​ចុះ​ផ្ទាល់​បានអោយ​ដឹង​ថា ដោយ​ទទួល​បាន​ព័ត៌មាន​ពី​ប្រជាពលរដ្ឋ​នៅ​ក្បែរ​តំបន់​ខាងលើ​រាយការណ៍​ប្រាប់​អោយ​ដឹង​ថា មាន​ជនសង្ស័យ​សេព​គ្រឿងញៀន​ជា​ច្រើន​នាក់​បាន​លួច​សង់​ខ្ទម​នៅ​ក្នុង​ព្រៃ​លើ​អតីត​ទីលាន​ចាក់សំរាម ដើម្បី​ធ្វើ​សកម្មភាព​សេព​គ្រឿងញៀន និង​ជួញដូរ​ថ្នាំ​ញៀន​យ៉ាង​អនាធិបតេយ្យ​ជាដើម ។ លោក​បន្ត​ថា ក្រោយ​ទទួល​បាន​ព័ត៌មាន​ខាងលើ​នោះ​ភ្លាម ទើប​នៅ​វេលា​ព្រឹក​ថ្ងៃ​ទី​១៨ កញ្ញា កម្លាំង​ចម្រុះ​បាន​ចុះ​រដ្ឋបាល​ទ្រង់ទ្រាយ​ធំ រហូត​ឈាន​ដល់​ការ​ឃាត់​មនុស្ស​ជា​បន្តបន្ទាប់​តែ​ម្តង ។

បច្ចុប្បន្ន មនុស្ស​ចំនួន​២៥​នាក់​ខាងលើ ក្នុង​នោះ​មាន​ស្រី​៦​នាក់ ត្រូវ​បាន​ឃាត់ខ្លួន​បណ្តោះអាសន្ន​នៅ​អធិការដ្ឋាន​នគរបាល​ខណ្ឌមានជ័យ ដើម្បី​ធ្វើការ​សាកសួរ និង​ចាត់ការ​បន្ត​នីតិវិធី​៕ (​កែសម្រួល​ដោយ ៖ ធីតា​)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ