ល្បិចបោកស្ទីលថ្មីតាំងខ្លួនជាអង្គរក្ស ប្រើឈ្មោះអ្នកធំរត់ការឡើងស័ក្តិត្រូវចាប់ខ្លួន
ខេត្តស្វាយរៀង ៖ បុរស២នាក់ត្រូវសមត្ថកិច្ចចាប់ខ្លួនពីបទឆបោក បន្ទាប់ពីប្រើល្បិចបោកយកប្រាក់ ដោយតាំងខ្លួនជាអង្គរក្សនិងប្រើឈ្មោះថ្នាក់ដឹកនាំ ដើម្បីធានារត់ការឡើងស័ក្តិមន្ត្រីនគរបាលប៉ុស្តិ៍រដ្ឋបាលជាមេប៉ុស្តិ៍ ។ ករណីនេះកើតឡើងកាលពីថ្ងៃទី២៧ មីនា វេលាម៉ោង៥ល្ងាច នៅចំណុចមុខមន្ទីរអប់រំ យុវជននិងកីឡា ស្ថិតនៅភូមិស្រាវង្ស សង្កាត់ស្វាយរៀង ក្រុងស្វាយរៀង ។
ចែករំលែកព័តមាននេះ