ទីភ្នាក់ងារព័ត៌មានបរទេសផ្សាយថា ក្រុមហ៊ុនអាកាសចរណ៍ All Nippon Airways របស់ជបុ៉នបង្ហើបឱ្យដឹងថា ខាងក្រុមហ៊ុននឹងទិញយន្តហោះថ្មីចំនួន៧០គ្រឿងមានតម្លៃប្រហែល១៦.៤០០លានដុល្លារ ដោយមានជិតពាក់កណ្តាលពីក្រុមហ៊ុន Air Bus និងជាងពាក់កណ្តាលពីក្រុមហ៊ុន Boeing ។
ANA ឱ្យដឹងថា មានគម្រោងទិញយន្តហោះចំនួន៤០គ្រឿងពី Boeing របស់អាមេរិកជាអ្នកផលិតដ៏ធំ ដោយមានការលក់នៅទីផ្សារជបុ៉នក្នុងរយៈពេលយូរ និងចំនួន៣០គ្រឿងទៀតពីក្រុមហ៊ុន Air Bus ដើម្បីធ្វើការពង្រីកជើងហោះហើរនៅមុនពេលជបុ៉នធ្វើជាម្ចាស់រៀបចំការប្រកួតកីឡាអូឡាំពិកក្នុងក្រុងតូក្យូឆ្នាំ២០២០ ។
ស្របពេលជាមួយគ្នានេះដែរ ខាងក្រុមហ៊ុនអាកាសចរណ៍ ANA បានបញ្ជាក់បន្តទៀតថា យន្តហោះ Boeing ស៊េរីថ្មី នឹងផ្តល់សេវាកម្មលើផ្លូវហោះហើរអន្តរជាតិភាគច្រើន ខណៈពេលយន្តហោះ Air Bus នឹងផ្តល់សេវាកម្មទាំងនៅក្នុង និងក្រៅប្រទេស ៕
ចែករំលែកព័តមាននេះ