ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

កម្ពុជា​-​ចិន​ពង្រឹង​ការ​វិនិយោគ​ទ្វេភាគី ខណៈ​ទំហំ​ពាណិជ្ជកម្ម​កើន​ដល់​ជាង​៦​ពាន់​លាន​ដុល្លារ​អា​មេ​រិ​ក

4 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ​៖ នៅ​ប៉ុន្មាន​ឆ្នាំ​ចុង​ក្រោយ​នេះ​វិនិយោគិន​ជនជាតិ​ចិន​បាន​ចូល​មក​បណ្តាក់ទុន​វិនិយោគ​នៅ​កម្ពុជា​ឈានមុខ​គេ ហើយ​នៅ​ឆ្នាំ​២០១៩​នេះ​កម្ពុជា​និង​ចិន​បាន​បង្កើត​នូវ​ឱកាស​ឱ្យ​វិនិយោគិន​របស់​ខ្លួន​ស្វែងរក​កាល​នុ​វត្ត​ភាព​នានា​បន្ថែម​ទៀត ខណៈ​ទំហំ​ពាណិជ្ជកម្ម​រួម​កើន​ដល់​ជាង​៦​ពាន់​លាន​ដុល្លារ​អា​មេ​រិ​ក​កាលពី​ឆ្នាំ​២០១៨​។ ​លោក សំ សិរី​រតន៍ រដ្ឋលេខាធិការ​ក្រសួងពាណិជ្ជកម្ម​ថ្លែង​ក្នុង​ពិធី​បើក​វេទិកា​ជំរុញ​វិនិយោគ កម្ពុជា​-​ចិន (​សាន​ស៊ី​)…

រាជធានី​ភ្នំពេញ​៖ នៅ​ប៉ុន្មាន​ឆ្នាំ​ចុង​ក្រោយ​នេះ​វិនិយោគិន​ជនជាតិ​ចិន​បាន​ចូល​មក​បណ្តាក់ទុន​វិនិយោគ​នៅ​កម្ពុជា​ឈានមុខ​គេ ហើយ​នៅ​ឆ្នាំ​២០១៩​នេះ​កម្ពុជា​និង​ចិន​បាន​បង្កើត​នូវ​ឱកាស​ឱ្យ​វិនិយោគិន​របស់​ខ្លួន​ស្វែងរក​កាល​នុ​វត្ត​ភាព​នានា​បន្ថែម​ទៀត ខណៈ​ទំហំ​ពាណិជ្ជកម្ម​រួម​កើន​ដល់​ជាង​៦​ពាន់​លាន​ដុល្លារ​អា​មេ​រិ​ក​កាលពី​ឆ្នាំ​២០១៨​។

​លោក សំ សិរី​រតន៍ រដ្ឋលេខាធិការ​ក្រសួងពាណិជ្ជកម្ម​ថ្លែង​ក្នុង​ពិធី​បើក​វេទិកា​ជំរុញ​វិនិយោគ កម្ពុជា​-​ចិន (​សាន​ស៊ី​) កាលពី​ថ្ងៃ​ទី​១៦ ខែកញ្ញា ឆ្នាំ​២០១៩ ថា តាម​ស្ថិតិ​គយ និង
រដ្ឋាករ​កម្ពុជា បាន​ស្តែង​ឱ្យ​ឃើញ​ថា​ទំនាក់ទំនង​ទ្វេភាគី​កម្ពុជា​-​ចិន​កាន់តែ​រីក​ចម្រើន ដោយ​ទំហំ​ពាណិជ្ជកម្ម​ទ្វេភាគី​សរុប​បាន​បន្ត​កើន​ឡើងជា​បន្តបន្ទាប់ ។ ជាក់ស្តែង​សម្រាប់​ឆ្នាំ ២០១៨ យើង​សម្រេច​បាន ៦,៤៥៧ លាន​ដុល្លារ កើនឡើង ១៥% បើ​ធៀប​នឹង​ឆ្នាំ​២០១៧ ត្រឹមតែ ៥,៥៧៧ លាន​ដុល្លារ និង​បើ ធៀប​ទៅ ៤​ឆ្នាំ​មុន គឺ​កាលពី​ឆ្នាំ​២០១៥ ត្រឹមតែ ៤,៣៣៣ លាន​ដុល្លារ កើនឡើង ៤៩%​។

លោក​បាន​បញ្ជាក់​ថា « អ្នក​វិនិយោគ​ចិន​ជា​ច្រើន ដែល​មានការ​ជឿ​ទុក​ចំពោះ​រាជ
រដ្ឋាភិបាល​កម្ពុជា ហើយ​សម្រេចចិត្ត​ដាក់​ទុន​វិនិយោគ​ច្រើន​ជាងគេ​នៅ​កម្ពុជា​។ ជាក់ស្តែង នៅ​ក្នុង​តំបន់​សេដ្ឋកិច្ច​ពិសេស​ខេត្ត​ព្រះ​សីហ​នុ ដែល​មាន​ផ្ទៃដី​សរុប ១,១១៤​ហិច​តា មាន​ក្រុមហ៊ុន​កំពុង​វិនិយោគ​សរុប​ចំនួន​១៣១​ក្រុមហ៊ុន ទំហំ​ទុន​សរុប​ប្រមាណ ៤៦១ លាន​ដុល្លារ ក្នុង​នោះ​ក្រុមហ៊ុន​ចិន មាន​ចំនួន​ដល់​ទៅ ១២១​ក្រុមហ៊ុន ស្នើ​នឹង ៩២.៣៦%​។ សូ​ច​នករ​ទាំងនេះ ជា​លទ្ធផល​និង​ជា​កត្តា​លិ​ករ នៃ​ការ​សិក្សា​ស្វែង​យល់​អំពី​សក្តានុពល និង​ឱកាស​វិនិយោគ​នៅ​កម្ពុជា​»​។

លោក​រដ្ឋលេខាធិការ​ក្រសួងពាណិជ្ជកម្ម បាន​បន្ត​ទៀត​ថា កម្ពុជា​បាន​បន្ត​ធ្វើ​កិច្ច​សហប្រតិបត្តិការ​ជាមួយ​ប្រទេស​ចិន​លើ​វិស័យ​នានា​ទាក់ទង​នឹង​ពាណិជ្ជកម្ម​ជា​ច្រើន​មាន​ដូច​ជា ការ​បង្កើត​មជ្ឈមណ្ឌល​ពាណិជ្ជកម្ម​កម្ពុជា នៅ​ក្នុង​ទីក្រុង​ធំ​ៗ​មួយ​ចំនួន​នៃ​ប្រទេស​ចិន ការ​ចុះហត្ថលេខា​លើ​លិខិត​ប្តូរ​សារ​ដែល​បាន​ផ្តល់​ឱ្យ​កម្ពុជា​នូវ​ប្រព្រឹត្តិកម្ម​មិន​ជាប់​ពន្ធគយ​ដែល​គ្របដណ្តប់​លើ ៩៧% នៃ​បន្ទាត់​ពន្ធគយ​សរុប​, ការ​ចុះហត្ថលេខា​លើ​កិច្ចព្រមព្រៀង​ស្តី​ពី​ការ​ជៀសវាង​ការ​យកពន្ធ​ត្រួត​គ្នា​, ការ​ចុះហត្ថលេខា​លើ​អនុស្សរណៈ​យោគយល់​ស្តី​ពី​ពាណិជ្ជកម្ម​អេ​ឡិច​ត្រូ​និ​ច និង​ការ​ចុះហត្ថលេខា​លើ​អនុស្សរណៈ​យោគយល់​ស្តី​ពី​កិច្ច​សហប្រតិបត្តិការ​លើកកម្ពស់​គុណភាព​។

​លោក​បាន​បន្ថែម​ថា កិច្ច​សហប្រតិបត្តិការ​កម្ពុជា​-​ចិន លើ​វិស័យ​នានា​ទាក់ទង​នឹង​ពាណិជ្ជកម្ម បាន​សម្រេច​នូវ​លទ្ធផល​ដ៏​ល្អ​គួរ​ជាទី​ពេញចិត្ត ដែល​លទ្ធផល​សំខាន់​ៗ រួម​មាន​៖ ១-) បាន​ចុះហត្ថលេខា​លើ​កិច្ចព្រមព្រៀង ស្តី​ពី​ការ​ជៀសវាង​ការ​យកពន្ធ​ត្រួត​គ្នា​, ចុះហត្ថលេខា​លើ​ពិធីសារ​ស្តី​ពី ការ​នាំ​ចេញ​អង្ករ ដំឡូង​មី ពោត និង​ផ្លែ​ចេក​កម្ពុជា​ទៅ​ប្រទេស​ចិន​, ការ​ចុះហត្ថលេខា​លើ​លិខិត​ប្តូរ​សារ (Exchange of Notes) ដែល​បាន​ផ្តល់​ជូន​កម្ពុជា នូវ​ប្រព្រឹត្តិកម្ម​មិន​ជាប់​ពន្ធគយ​គ្របដណ្តប់​លើ ៩៧% នៃ​បន្ទាត់​ពន្ធគយ​សរុប​, បាន​រៀបចំ​វេទិការ​ធុរកិច្ច​ជំរុញ​ពាណិជ្ជកម្ម និង​វិនិយោគ សហការ​គ្នា​រៀបចំ​ពិព័រណ៍​ជាតិ និង​អន្តរជាតិ​នានា​, និង​បាន​បង្កើត​មជ្ឈមណ្ឌល​ពាណិជ្ជកម្ម​កម្ពុជា​នៅ​ក្នុង​ទីក្រុង​ចំនួន ០៥ នៅ​ប្រទេស​ចិន​។

២-) ចំពោះ​ក្របខ័ណ្ឌ​នៃ​ការ​វិនិយោគ​ផ្ទាល់​ពី​បរទេស​វិញ ផ្អែក​តាម​ការ​កត់ត្រា​របស់​ក្រុមប្រឹក្សា​អភិវឌ្ឍន៍​កម្ពុជា (CDC) ក្នុង​រយៈពេល ០៥ ឆ្នាំ​ជាប់​ៗ​គ្នា ពី​ឆ្នាំ ២០១៤ ដល់​ឆ្នាំ ២០១៨ ប្រទេស​ចិន គឺជា​ប្រភព​ទុន​វិនិយោគ​ធំ​ជាងគេ​នៅ​កម្ពុជា​ក្នុង​បរិមាណ​សរុប ៨,១ ពាន់​លាន​ដុល្លារ​អា​មេ​រិ​ក ដែល​បាន​បោះទុន​វិនិយោគ​លើ​គ្រប់​វិស័យ ដែល​រួម​មាន​៖ ការ​វិនិយោគ​ផ្នែក​តំបន់​សេដ្ឋកិច្ច​ពិសេស រោងចក្រ​ឧស្សាហកម្ម សហគ្រាស កសិកម្ម សំណង់ និង​អចលនទ្រព្យ​ជាដើម​។ ៣-) បន្ថែម​ពី​នេះ ដោយ​កម្ពុជា​រក្សា​បាន​នូវ​កំណើន​ទេសចរណ៍​ជា​រៀង​រាល់​ឆ្នាំ ក្នុង​ឆ្នាំ​២០១៨ មាន​អ្នកទេសចរ​ចំនួន​ប្រមាណ ៦,២ លាន​នាក់ កើនឡើង ១១% ដែល​ធ្វើ​ឱ្យ​វិស័យ​ទេសចរណ៍​បាន​ចូលរួម​ចំណែក​ប្រមាណ​ជាង ១២.៧% នៃ​ផលិតផល​ក្នុងស្រុក​សរុប​។ ក្នុង​នោះ​ភ្ញៀវ​ទេសចរណ៍​ចិន​ឈរ​នៅ​លំដាប់​នាំមុខ​គេ ដែល​មាន​ចំនួន​ប្រមាណ ១,៩​លាន​នាក់ កើនឡើង​ជាង ៧០% ហើយ​ធ្វើ​ឱ្យ​មាន​ជើងហោះហើរ​ត្រង់​កម្ពុជា​-​ចិន កាន់តែ​ច្រើន​ឡើង​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ