ទីតាំងចាក់សំរាម១កន្លែង ខាងក្រោយក្រុមហ៊ុនកាស៊ីណូ DGT ជះក្លិនស្អុយដល់ផ្ទះប្រជាពលរដ្ឋនៅក្រុងបាវិត
ខេត្តស្វាយរៀង ៖ លោក សេង សីលា អភិបាលរងខេត្តស្វាយរៀង តំណាងលោកអភិបាលខេត្ត នៅព្រឹកថ្ងៃទី១៦ ខែតុលា ឆ្នាំ២០២៥នេះ…
ខេត្តស្វាយរៀង ៖ លោក សេង សីលា អភិបាលរងខេត្តស្វាយរៀង តំណាងលោកអភិបាលខេត្ត នៅព្រឹកថ្ងៃទី១៦ ខែតុលា ឆ្នាំ២០២៥នេះ…
ខេត្តស្វាយរៀង ៖ លោក សេង សីលា អភិបាលរងខេត្តស្វាយរៀង តំណាងលោកអភិបាលខេត្ត នៅព្រឹកថ្ងៃទី១៦ ខែតុលា ឆ្នាំ២០២៥នេះ បានដឹកនាំមន្ត្រីជំនាញ ចុះទៅត្រួតពិនិត្យជាក់ស្ដែងដល់ទីតាំងចាក់សំរាម និងកាកសំណល់ផ្ទះបាយមួយកន្លែង ដែលមានទីតាំងនៅខាងក្រោយក្រុមហ៊ុនកាស៊ីណូ DGT ស្ថិតក្នុងភូមិបាវិតកណ្តាលសង្កាត់បាវិតក្រុងបាវិត ខេត្តស្វាយរៀង ដែលមានក្លិនស្អុយបង្កឲ្យប៉ះពាល់ដល់ប្រជាពលរដ្ឋដែលរស់នៅជិតៗទីនោះ ។
លោក សេង សីលា អភិបាលរងខេត្ត បានមានប្រសាសន៍ថា ការចុះត្រួតពិនិត្យនាពេលនេះ គឺធ្វើឡើងក្នុងគោលបំណងដើម្បីវាយតម្លៃ និងចាត់វិធានការទៅលើបញ្ហាបរិស្ថាន ដែលបង្កឡើងដោយការចាក់សំរាមនៅទីតាំងខាងលើ។ ហើយបើតាមការពិនិត្យជាក់ស្តែង ទីតាំងចាក់សំរាមនេះ ជាទីតាំងដីកាស៊ីណូ មានចម្ងាយពីផ្លូវកៅស៊ូ លេខ៣១៩C មកដល់ទីតាំងប្រមាណ ២១៦ម៉ែត្រ ដែលបង្កមានការជះក្លិនស្អុយដល់ផ្ទះប្រជាពលរដ្ឋ និងតាមដងផ្លូវសាធារណៈ ។
លោកអភិបាលរងខេត្ត ក៏បានធ្វើការណែនាំដល់ក្រុមហ៊ុនកាស៊ីណូ DGT ត្រូវធ្វើកាលបរិច្ឆេទឱ្យបានច្បាស់លាស់ក្នុងរយៈពេល៧ថ្ងៃ ដើម្បីយកសំរាមចេញអោយអស់ពីទីតាំងខាងលើនេះ ឬឲ្យក្រុមហ៊ុនឯកជនមកប្រមូលសំរាមឲ្យអស់ទាន់ពេលវេលា ជៀសវាងមានការកកស្ទះសំរាម ធ្វើអោយជះក្លិនស្អុយដល់ប្រជាពលរដ្ឋនៅជុំវិញទីនោះ ។
ជាមួយគ្នានោះដែរ លោកក៏បានណែនាំអោយខាងក្រុមហ៊ុនកាស៊ីណូ រៀបចំជាទីតាំងទុកដាក់សំរាម អោយបានត្រឹមត្រូវតាមបទដ្ឋានបច្ចេកទេសរបស់ក្រសួងបរិស្ថាន ។
គួររំលឹកផងដែរថា កន្លងមកមន្ទីរបរិស្ថានខេត្ដ ក៏ធ្លាប់បានធ្វើកំណត់ហេតុជាក់ស្ដែង ជាមួយខាងក្រុមហ៊ុនកាស៊ីណូ DGT ចំនួន០២ដងរួចមកហើយ ដើម្បីដោះស្រាយបញ្ហានេះ ប៉ុន្តែក្រុមហ៊ុនកាស៊ីណូនេះ ហាក់ដូចជាមិនទាន់ទទួលបានផលទាល់តែសោះ ៕
ចែករំលែកព័តមាននេះ