ខេត្តកំពង់ឆ្នាំង ៖ ឈើប្រណីតជាង១ម៉ែត្រគូប លួចដឹកតាមរថយន្តកាមរីមួយគ្រឿង ត្រូវកម្លាំងសមត្ថកិច្ចរដ្ឋបាលព្រៃឈើប្រដេញតាមស្ទាក់បាន ខណៈដែលបើកឆ្លងកាត់ខេត្តកំពង់ឆ្នាំង កាលពីវេលាម៉ោង៤ និង៣០នាទីទៀបភ្លឺថ្ងៃទី២៨ មីនា ២០១៤ ស្ថិតនៅលើផ្លូវជាតិលេខ៥ ក្នុងភូមិស្រងាំទេ ឃុំប្រស្នឹប ស្រុករលាប្អៀរ
ប្រភពបានឱ្យដឹងថា កិច្ចប្រតិបត្តិការបង្រ្កាបខាងលើនេះ សមត្ថកិច្ចរដ្ឋបាលព្រៃឈើខណ្ឌកំពង់ឆ្នាំង បានសហការយ៉ាងជិតស្និទ្ធិជាមួយនគរបាលសេដ្ឋកិច្ចខេត្ត និងនាយការិយាល័យទី២ យោធភូមិភាគពិសេសប្រចាំខេត្តកំពង់ឆ្នាំង ទើបបង្ក្រាបបានដោយជោគជ័យ ។
ប្រភពបន្តថា រថយន្តដែលចាប់បាននេះម៉ាកកាមរី ពាក់ស្លាកលេខភ្នំពេញ 2E-2859 ចំណែកអ្នកបើកបរ ពេលសមត្ថកិច្ចស្ទាក់ចាប់រថយន្ត ត្រូវបានចុះរត់គេចខ្ឡួនបាត់ រីឯរថយន្តត្រូវសមត្ថកិច្ចបញ្ជូនមករក្សាទុកនៅខណ្ឌរដ្ឋបាលព្រៃឈើកំពង់ឆ្នាំង ។
ព័ត៌មានលម្អិតនឹងផ្សាយជូននៅលើទំព័រកាសែតកោះសន្តិភាព
ចែករំលែកព័តមាននេះ