ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

រថយន្ត​តាកូម៉ា​​​មួយ​គ្រឿង​​កំពុង​បើកបរ​​ឆ្លង​ចរន្ត​​អគ្គិ​​សនី​​ក្លាយជា​អណ្តាត​​ភ្លើង​​ឆាប​ឆេះ​​​បង្កការ​​ភ្ញាក់​ផ្អើល​​ទាំង​ថ្ងៃ​​

11 ឆ្នាំ មុន

រាជធានី​ភ្នំ​ពេញ ៖ រថ​​យ​ន្ត​ម៉ា​​​ក​តូ​យ៉ូ​​តា ​តា​​កូម៉ា​​​មួយ​​​​​គ្រឿង​រប​ស់​ក្រុម​​ហ៊ុន​​លក់​​គ្រឿង​ចក្រ​​P​TS ​Group​ Cam​bodia​ co,ltd ​​កំពុង​បើក​បរ​​​សុខៗ​​ ​​ស្រាប់​​​តែ​ឆ្លង​​ចរន្តអគ្គិសី​​​ ​បណ្ដា​លឲ្យ​ក្លា​យ​​ជា​អណ្ដាត​​ភ្លើង​ឆា​បឆេះ​ យ៉ា​ង​សន្ធោ​​សន្ធៅ​​​ ហើយ​ត្រូវបា​​​នប្រជាព​​ល​រដ្ឋ​នៅ​​​ជិត​នោះ​យក​បំពង់​ពន្លត់អ​គ្គិភ័យ​​​ បា.ញ់​​ពន្លត់​​និងដង​​​ទឹក​ជះ​ រហូត​ដល់រល​ត់ ​ប៉ុន្តែ​​ម៉ា​ស៊ីន​រ​​ថយន្ត​​​​​នោះត្រូវ​​ភ្លើង​ឆេះ​ខូច​ខាត​អស់​ទាំង​ស្រុ​​ង ។

រាជធានី​ភ្នំ​ពេញ ៖ រថ​​យ​ន្ត​ម៉ា​​​ក​តូ​យ៉ូ​​តា ​តា​​កូម៉ា​​​មួយ​​​​​គ្រឿង​រប​ស់​ក្រុម​​ហ៊ុន​​លក់​​គ្រឿង​ចក្រ​​P​TS ​Group​ Cam​bodia​ co,ltd ​​កំពុង​បើក​បរ​​​សុខៗ​​ ​​ស្រាប់​​​តែ​ឆ្លង​​ចរន្តអគ្គិសី​​​ ​បណ្ដា​លឲ្យ​ក្លា​យ​​ជា​អណ្ដាត​​ភ្លើង​ឆា​បឆេះ​ យ៉ា​ង​សន្ធោ​​សន្ធៅ​​​ ហើយ​ត្រូវបា​​​នប្រជាព​​ល​រដ្ឋ​នៅ​​​ជិត​នោះ​យក​បំពង់​ពន្លត់អ​គ្គិភ័យ​​​ បាញ់​​ពន្លត់​​និងដង​​​ទឹក​ជះ​ រហូត​ដល់រល​ត់ ​ប៉ុន្តែ​​ម៉ា​ស៊ីន​រ​​ថយន្ត​​​​​នោះត្រូវ​​ភ្លើង​ឆេះ​ខូច​ខាត​អស់​ទាំង​ស្រុ​​ង ។

ហេតុការណ៍​​​​​នោះ​​​បា​នកើត​​ឡើ​ងកា​ល​ពី​វេ​លា​​ម៉ោង១២​និង​​​​១៥​នា​ទី​​​ថ្ងៃ​ត្រង់​​ ថ្ងៃ​​​ទី​២​​៨ ​មីនា​ ​​២០១​៤ ​​នៅ​លើ​កំ​ណាត់​​ផ្លូវជា​តិ​លេ​ខ​៤ ​ត្រង់​​ចំណុ​ច​​មុខ​​តំ​បន់​​​សេដ្ឋ​កិ​ច្ចពិ​សេ​ស​ភ្នំពេ​​ញ​ ស្ថិ​ត​ក្នុងភូ​មិ​ត្រពាំ​ង​គល់​ ​​​​សង្កាត់​ក​ន្ទោក​ ខណ្ឌ​​ពោធិ៍​សែ​​នជ័​យ​ ​។ ​រថយ​ន្ត១​​គ្រឿង​​នោះ​ ម៉ាក​តូយ៉ូតា​តកូម៉ា ពណ៌​ខ្មៅ​ ពាក់​ស្លាក​លេខ​ភ្នំ​ពេញ ​2V-​664​6 ​ជារថ​យន្តរប​ស់ក្រុម​ហ៊ុន P​TS G​roup ​Cambodia c​o,ltd លក់​គ្រឿង​ចក្រ ​ដែ​លមាន​ទីតាំង​ស្ថិត​នៅ១​៣៩ម​ហាវិ​ថីស​ហ​​ព័ន្ធរុ​ស្ស៊ី​​ ភូមិ​ព្រៃ​ទា​ ​​សង្កាត់​ចោម​ចៅ ​​ខណ្ឌពោ​ធិ៍សែ​នជ័យ ​ចំណែក​​អ្នក​​​​បើកបរ​មិន​​បាន​ប្រាប់ឲ្យដឹង​ឈ្មោះនោះ​ឡើយ​​។

តាម​ប្រភពព័ត៌​មាន​បានឲ្យដឹ​ង​​ថា ​នៅមុន​​​ពេល​កើ​តហេតុ​ ​គេបាន​ឃើញ​រថយ​ន្តមួយ​គ្រឿង​នោះ​ ​​​ធ្វើ​ដំ​ណើ​​រក្នុងទិ​សដៅ​ពីលិច​ទៅ​កើ​ត​ ​ចេ​ញពី​ខេត្តកំព​ង់ស្ពឺ​ ឆ្ពោះ​ទៅ​ក្រុមហ៊ុ​នខា​ងលើ​។ ​​លុះ​ពេល​ទៅដ​ល់ត្រង់​ចំណុ​ចកើត​ហេ​តុ ​ស្រាប់​តេមា​នផ្សែ​ង​​ហុយ​ចេញពី​ផ្នែកម៉ា​​​ស៊ីន ខណៈ​នោះ​អ្នក​​​បើក​បរ​បាន​​ឈប់ ក៏​​​​មាន​​អណ្ដាត​ភ្លើង​ឆាប​ឆេះ ​​​ឡើង​​យ៉ា​ង​សន្ធោ​​សន្ធៅតែ​ម្ដង​​។