ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ពលការិនី​​ធ្វើ​ការ​នៅ​ម៉ា​ឡេ​ស៊ី១រូប​បក​ស្រាយ​ការ​ពិត​ជុំវិញ​មូល​ហេតុ​វិល​មក​កម្ពុជា​វិញ

11 ឆ្នាំ មុន

រាជ​ធានី​ភ្នំពេញ​ ៖ ក្រោយ​ពី​ព័ត៌​មាន​ក្នុង​ស្រុក​ចុះ​ផ្សា​យ​ពី​រឿង​ពលការិនី​១រូប​រត់​ពី​ប្រទេស​ម៉ា​ឡេ​ស៊ី​ ហើយ​បានរៀប​រាប់​ពី​ទុក្ខ​សោក​ដ៏​រន្ធត់​ធ្វើ​ឱ្យ​មានការ​ភ្ញាក់​ផ្អើល​ដល់​មជ្ឈ​ដ្ឋាន​នានា​នោះ នៅ​ព្រឹក​ថ្ងៃ​ទី​២៧ មីនា ២០១៤ នាយក​ដ្ឋាន​ប្រឆាំង​ការ​ជួញ​ដូរ​មនុស្ស និង​ការ​ពារ​អនីតិ​ជន​ក្រសួង​មហា​ផ្ទៃ​ ដោយ​មានការ​សហការ​ជាមួយ​ស្នង​ការ​ដ្ឋាន​នគរ​បាល​ខេត្ត​បាត់​ដំបង​បាន​អញ្ជើញ​នាង​ និង​ឪពុក​របស់​នាង​មក​សា​ក​សួរ​ដើម្បី​បញ្ជាក់​ពី​ការ​ពិត​។

នៅ​ចំពោះ​មុខ​សមត្ថ​កិច្ច​នាយក​ដ្ឋាន​ប្រឆាំង​ការ​ជួញ​ដូរ​មនុស្ស និង​ការ​ពារ​អនីតិ​ជន​ក្រសួង​មហា​ផ្ទៃ​ ពល​ការិនី​ឈ្មោះ​ពែក​ ម៉ៅ ហៅ​ហម កែវ អាយុ​២១​ឆ្នាំ និង​ឪពុក​ ដែល​មាន​ទី​លំនៅ​ភូមិ​ចំនៀង ឃុំ​គោក​ឃ្មុំ ស្រុក​ថ្ម​គោល​ ខេត្ត​បាត់​ដំបង បាន​ប្រាប់​ឱ្យ​ដឹង​ថា នាង​ពិត​ជា​បាន​​ចេញ​ពី​ប្រទេស​កម្ពុជា​ទៅ​ធ្វើ​ការ​ងារ​តាម​ផ្ទះ​នៅ​ប្រទេស​ម៉ា​ឡេ​ស៊ី​អស់​រយៈ​ពេល​៣​ឆ្នាំ​ពិត​មែន​ តែអ្វី​​ដែល​នាង​បាន​រៀប​រាប់​ប្រាប់​អ្នក​សារ​ព័ត៌​មាន​កន្លង​មក​ថា មាន​ការ​កាត់​ក្បាល​ពលការី​ខ្មែរ​ម្នាក់​ច្រក​ថង់​បោះ​ចោល​ធុង​សំរាម និង​ព័ត៌​មាន​ជា​ច្រើន​ទៀត​ពាក់​ព័ន្ធ​ពលការិនី​ខ្មែរ​ត្រូវ​គេ​វាយ​ធ្វើ​បាប​នោះ​មិន​មែន​ជា​ការ​ពិត​ទេ វា​ជា​រឿង​ដែល​នាង​ប្រឌិត​ឡើង​​ដើម្បី​ឱ្យ​មាន​អន្តរា​គមន៍​ជួយ​នាង​បាន​វិល​មក​ស្រុក​វិញ និង​ចង់​បាន​បើក​ប្រាក់​ខែ​ពី​ក្រុម​ហ៊ុន​ដែល​នាំ​នាង​ទៅ​ធ្វើ​ការ​នៅ​ប្រទេស​ម៉ា​ឡេ​ស៊ី​៣​ឆ្នាំ​មក​ហើយ​មិន​ទាន់​បាន​សោះ​។

ក្រោយ​ពី​មានការ​បំភ្លឺ​ជា​ផ្លូវ​ការ​រួច​រាល់ នាងពែក​ ម៉ៅ​ និង​ឪពុក បាន​វិល​ត្រឡប់​ទៅ​ផ្ទះ​វិញ ហើយនាយក​ដ្ឋាន​ប្រឆាំង​ការ​ជួញ​ដូរ​មនុស្ស និង​ការ​ពារ​អនីតិ​ជន​ក្រសួង​មហា​ផ្ទៃ​ លោក​ឧត្តម​សេនីយ៍​ទោ ប៉ុល ភិ​ធេយ្យ​ ប្រធាន​នាយក​ដ្ឋាន​ខាង​លើ​បាន​និង​កំពុង​យក​រឿង​នេះ​ទៅ​ធ្វើ​ការ​សិក្សា​ដើម្បី​សហការ​ជាមួយ​នាយក​ដ្ឋាន​កុង​ស៊ុល​ និង​ច្បាប់​របស់​ក្រសួង​ការបរទេស​ដើម្បី​ចាត់​ការ​តាម​នីតិ​វិធី​ជៀស​វាង​ល្អក់​កករ​ និង​ធ្វើ​ឱ្យ​ប៉ះ​ពាល់​ដល់​មិត្ត​ភាព​រវាង​ប្រទេស​ទាំង​២ កម្ពុជា​-ម៉ា​ឡេ​ស៊ី។