ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

មិនដឹង​អ្នក​ណា​មិន​ប្រក្រតី​ទេ​…​ដី​របស់​ជល​ផល​ក្លាយជា​ដី​មានកម្ម​សិទ្ធិ​អ្នក​ផ្សេង

4 ឆ្នាំ មុន
  • កំពត

ខេត្តកំពត ៖ មន្ត្រី​ជលផលហួសចិត្ត​ទៅ​សាងសង់​ស្នាក់​ការ​លើ​ដី​ជលផល​គ្រប់គ្រង​​ ស្រាប់តែ​អ្នក​រស់នៅ​ភ្នំពេញ​ម្នាក់មក​ហាមឃាត់​​ ​ពិតជា​រឿង​មួយ​គួរ​អោយ​ហួសចិត្ត​ណាស់​ ។ ​​មន្ត្រី​ជលផល​ខេត្តកំពត​ម្នាក់គឺ​លោក​យន់ ​វេហា​ បាន​និយាយ​ប្រាប់​អ្នក​យក​ព័​ត៌​មានឱ្យ​ដឹង ​កាលពី​ព្រឹក​ថ្ងៃ​ទី​១៨…

ខេត្តកំពត ៖ មន្ត្រី​ជលផលហួសចិត្ត​ទៅ​សាងសង់​ស្នាក់​ការ​លើ​ដី​ជលផល​គ្រប់គ្រង​​ ស្រាប់តែ​អ្នក​រស់នៅ​ភ្នំពេញ​ម្នាក់មក​ហាមឃាត់​​ ​ពិតជា​រឿង​មួយ​គួរ​អោយ​ហួសចិត្ត​ណាស់​ ។

​​មន្ត្រី​ជលផល​ខេត្តកំពត​ម្នាក់គឺ​លោក​យន់ ​វេហា​ បាន​និយាយ​ប្រាប់​អ្នក​យក​ព័​ត៌​មានឱ្យ​ដឹង ​កាលពី​ព្រឹក​ថ្ងៃ​ទី​១៨ ​កញ្ញា ​នេះថា​ លោក​ចូល​បម្រើ​ការងារ​ជលផល​ជាប់​៣០​ឆាំ្ន​ហើយ​នៅ​ខេត្តកំពត ។ ការ​ចាត់តាំង​របស់​នាយ​ខណ្ឌ​ជលផល​បានឱ្យរូប​លោក​ជា​នាយ​សង្កាត់​រដ្ឋបាល​ជលផលក្នុង​ស្រុក​កំពង់ត្រាច​។

លោកថា ​កាលពី​ពេល​ថ្មី​ៗ​នេះ ​ក្នុង​នាម​ជា​មន្ត្រី​ជលផល​ និង​ពលរដ្ឋ​មានឈ្មោះ​នៅ​ក្នុង​សហគមន៍​អ្នកនេសាទ​បាន​នាំ​គ្នា​ទៅ​សាងសង់​ស្នាក់​ការ​សង្កាត់​ជលផល​លើ​ដី​ព្រៃ​លិច​ទឹក​ជាប់មាត់​ព្រែក​ ជា​ដី​គ្រប់គ្រង​របស់​ជល​ផល​ ស្ថិត​ក្នុងភូមិ​ស្វាយ​ទង​ឃុំ​ស្វាយ​ទង​ខាងត្បូង​ ស្រុក​កំពង់ត្រាច​ ខេត្តកំពត​ ។​ ពេល​កំពុង​ធ្វើ​ស្នាក់​ការ ​ត្រូវ​បាន​អាជ្ញាធរ​ស្រុក​កំពង់ត្រាច​ មក​ហាមឃាត់​អោយ​ផ្អាកការ​សាងសង់​សិន​ និងឱ្យរុះរើ​ជា​បន្ទាន់​មួយ​ ។

អាជ្ញាធរ​ស្រុក​បាន​ប្រាប់​ថា​ ចំណុច​ដី​សាងសង់​ស្នាក់​ការ​ជលផល​នោះ​ គឺ​គេ​មានប័​ណ្ណកម្ម​សិទ្ធ​ិ​ឈ្មោះ​លី​ គួ​ង​រស់នៅ​ក្រុងភ្នំពេញ​ ។​ លោក​យន់​ វេហា​ និយាយ​ថា ​វា​ពិតជា​ហួសចិត្ត​មែន​ដី​ព្រៃ​ជាប់​ព្រែក​ជា​ឃ្ល​ង​សមុទ្រ​នោះ​ លោក​ជា​អ្នកគ្រប់គ្រង​ជា​ដី​របស់​រដ្ឋ ​។

​តែ​ពេល​គាត់​ទៅ​សុំ​ច្បាប់​ពី​អាជ្ញាធរ​ស្រុក​សាងសង់​ស្នាក់​ការ ​មានលោក​អូន​ ខន ​អភិបាលស្រុក​កំពង់ត្រាច​បាន​យល់ព្រម​ថែម​ទាំង​បោះត្រា​តាម​ផ្លូវការ​ថ្ងៃ​ទី៥ ​​វិច្ឆិកា ២០១៨ ​។ ​ចំណែកឯ​អ្នក​ហាមឃាត់​មិន​អោយ​សាងសង់​បាន​បង្ហាញ​ប័​ណ្ណកម្ម​សិទ្ធិ​ស្រប់ច្បាប់​ទទួលស្គាល​់ពី​លោក​យិ​ន ​វុ​ឌ្ឍ ​ប្រធាន​មន្ទីរ​រៀបចំ​ដែនដី​នគ​រូប​នីយ​កម្ម​ខេត្តកំពត​ ​​ចុះ​ថ្ងៃ​ទី​១៨ ​កញ្ញា​ ២០១៨ ​ដែរ​ ។

​ លោក​យន់​ វេហា​ មន្ត្រី​ជលផល​និយាយ​ថាបើ​អាជ្ញាធរ​ឃុំ​ស្រុក​ដឹង​ថា ​ដី​ព្រៃ​លិច​ទឹកជា​ដី​ជលផល​គ្រប់គ្រង​នោះ ​មាន​ប្លង់​រួចរាល​ទៅ​ហើយ​ហេតុ​អី​ ក៏អនុញ្ញាត​ឱ្យ​​គាត់​ជា​មន្ត្រី​សាងសង់​ស្នាក់​ការ​ធ្វើ​អី​ទៀត​។​លោក​យន់​វេហា​និយាយ​ដោយ​ត្រង់​ៗ​ ​ប​័ណ្ណ​​កម្ម​សិទ្ធ​ិនេះ​ ទើបតែ​ធ្វើ​​ ហើយ​អាជ្ញាធរ​ពាក់​ព​័ន្ធនោះ ​មុន​និង​ធ្វើ​ប្លង់​ជូន​ពល​រដ្ឋ​ណា​ម្នាក់​មិន​បាន​មក​ឯកភាព​ជាមួយ​មន្ត្រី​ជលផល​ឡើយ​។

​លោក​យន់ ​វេហា ​ធ្លាប់​មាន​ប្រតិកម្ម​ម្ដង​រួច​ហើយ​រឿង​ដី​សហ​គមន៍ ​អ្នកនេសាទ​នៅ​ទល់មុខ​បង្គោល​ព្រំដែន​314​កម្ពុជា​-​វៀតណាម​ ត្រូវ​បាន​គេ​លួច​កាប់​ស្ការ​ទន្ទ្រាន​យក​អស់​ជា​ច្រើន​ហិ​កតា ​មក​ដល់​ពេល​នេះ ​មិន​ទាន់​ដោះស្រាយ​នៅឡើយ​ ​។​ (សម្រួលដោយ៖ ស្រីណា​)

អត្ថបទសរសេរ ដោយ