ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សំរាម​រាប់​សិប​តោន​នៅ​លើ​ចុង​ឆ្នេរ​អូរ​ឈើទាល​ត្រូវ​បាន​អាជ្ញាធរ​សហការ​គ្នា​ប្រមូល​សម្អាត​គ្មាន​សល់

4 ឆ្នាំ មុន
  • ព្រះសីហនុ

ខេត្ត​ព្រះ​សីហ​នុ ៖ សេចក្តីរាយការណ៍​បឋម​អាជ្ញាធរ​ខេត្ត​ព្រះ​សីហ​នុ​អភិបាលរង​ខេត្ត​ប្រធាន​ស្តីទី​លោក ម៉ាង ស៊ី​នេ​ត និង​អភិបាល​ក្រុងព្រះសីហនុ​លោក អ៊ី សុខ​ឡេ​ង បាន​ដឹកនាំ​មន្ត្រី​ក្រោម​ឱវាទ មន្ត្រី​បរិស្ថាន​បុគ្គលិក​ក្រុមហ៊ុន​សំរាម…

ខេត្ត​ព្រះ​សីហ​នុ ៖ សេចក្តីរាយការណ៍​បឋម​អាជ្ញាធរ​ខេត្ត​ព្រះ​សីហ​នុ​អភិបាលរង​ខេត្ត​ប្រធាន​ស្តីទី​លោក ម៉ាង ស៊ី​នេ​ត និង​អភិបាល​ក្រុងព្រះសីហនុ​លោក អ៊ី សុខ​ឡេ​ង បាន​ដឹកនាំ​មន្ត្រី​ក្រោម​ឱវាទ មន្ត្រី​បរិស្ថាន​បុគ្គលិក​ក្រុមហ៊ុន​សំរាម KSWM ប្រជា​ការពារ​ក្រុង សង្កាត់​ចុះ​ប្រតិបត្តិការ​ប្រមូល​សំរាម សម្អាត​តាម​ឆ្នេរ​អោយ​មាន​សោ​ភណ្ឌ​ភាព​ស្រស់​ស្អាត​ដូច​ដើម​វិញ​នៅ​ព្រឹក​ថ្ងៃ​ទី​១៨ ខែកញ្ញា​នេះ ។

លោក ម៉ាង ស៊ី​នេ​ត បានអោយ​ដឹង​ថា សំរាម​ទាំងនេះ​បាន​ហូរ​តាម​អូរ​ប្រឡាយ​ដែល​ហូរ​ចេញពី​ក្រុង និង​មួយ​ចំនួន​ទៀត​បាន​រសាត់​មក​ពី​នាយ​តាម​រលក​ទឹកសមុទ្រ​ដោយ​ប៉ុន្មាន​ថ្ងៃ​មកនេះ​មាន​ភ្លៀង​ធ្លាក់​ខ្លាំង ។ មួយវិញទៀត​ដោយសារ​តែ​ការ​មិន​ចូលរួម​ពី​បងប្អូន​ប្រជាពលរដ្ឋ​មួយ​ចំនួន​អោយ​តែ​ធ្លាក់​ភ្លៀង​ម្តង់​ៗ​ពួក​គាត់​បាន​យក​សំរាម​ចាក់ចោល​តាម​ផ្លូវ​អោយ​ហូរ​តាម​ទឹក និង​មួយទៀត​បណ្តាល​មក​ក្រុមហ៊ុន​សំរាម​ប្រមូល​យក​សំរាម​តាម​ដក​ផ្លូវ​យឺតយ៉ាវ​ពេក​ទើប​ពេល​ទឹក​ជន​លិច​បែប​នេះ​បាន​ហូរ​នាំ​យក​សំរាម​មក​ជាមួយ​បែប​នេះ ។

ពាក់ព័ន្ធ និង​បញ្ហា​ខាងលើ​អាជ្ញាធរ​បាន​អំពាវនាវ​ទៅ​ដល់​បងប្អូន​ប្រជាពលរដ្ឋ​អោយ​មានការ​ចូលរួម​ទាំងអស់​គ្នា ជា​ពិសេស​បងប្អូន​ដែល​រស់នៅ​ក្បែរ​អូរ​ប្រឡាយ​សូមកុំ​បោះ​សំរាម​ចោល​ពាស់​វាល​ពាស់​កាល ដើម្បី​ការពារ​ថែរក្សា​បរិស្ថាន​ទីក្រុង​ស្អាត ឆ្នេរសមុទ្រ​កម្ពុជា​យើង​ស្អាត​ទាំងអស់​គ្នា ជា​ពិសេស​សម្រាប់​ភ្ញៀវ​ទេសចរណ៍​ជាតិ និង​អន្តរជាតិ​មក​លេង​កម្សាន្ត​កាន់តែ​ច្រើន​ឡើង ៕ កែសម្រួល​ដោយ ៖ សុ​ឃា​ក់

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ