រាជធានីភ្នំពេញ ៖ នៅថ្ងៃទី២៧ មីនា កន្លងទៅនេះ ក្រុមហ៊ុនសាំស៊ុង បានធ្វើពិធីសម្ពោធផលិតផលថ្មីរបស់ខ្លួន គឺម៉ាសុីនត្រជាក់ AR 3050 រចនាម៉ូដល្អឥតខ្ចោះមានរាងត្រីកោណថ្មី ដំបូងគេបង្អស់មិនធ្លាប់មានពីមុនមក ។ ពិធីនេះបានរៀបចំឡើងនៅឯសណ្ឋាគារអាំងទែរកុងទីណង់តាល់ ដោយមានចូលរួមជាកិត្តិយសពីលោក ហ្គីហាន់ លី នាយកគ្រប់គ្រងថៃសាំសុ៊ងអេឡិចត្រូនិកប្រចាំកម្ពុជា-ឡាវ ។
ក្រុមហ៊ុនរៀបចំពិធីសម្ពោធនេះឡើងក្នុងគោលបំណងបង្ហាញជូនដល់ដៃគូពាណិជ្ជកម្ម ចែកចាយលក់បន្ត និងអ្នកប្រើប្រាស់ទាំងអស់ឱ្យបានស្គាល់ផលិតផលម៉ាសុីនត្រជាក់សាំសុ៊ងរូបរាងថ្មីនេះ ហើយបានយល់ច្បាស់អំពីលក្ខណៈពិសេស សារប្រយោជន៍ និងរបៀបប្រើប្រាស់ទូទៅរបស់ម៉ាសុីនត្រជាក់ AR 3050 ដ៏វៃឆ្លាតនេះ ជាពិសេសប្រកាសជូនជាផ្លូវការថា កញ្ញា សុគន្ធ នីសា គឺជាអគ្គរាជទូតប្រចាំក្រុមហ៊ុនសាំសុ៊ងលើផលិតផលអេឡិចត្រូនិក ដើម្បីផ្សព្វផ្សាយ និងពង្រីកការចែកចាយឱ្យកាន់តែទូលាយដល់អ្នកប្រើប្រាស់ទាំងអស់នៅក្នុងប្រទេសកម្ពុជា ។
លោក ហ្គីហាន់ លី នាយកគ្រប់គ្រងថៃសំាស៊ុង អេឡិចត្រូនិកប្រចាំកម្ពុជា-ឡាវ បានមានប្រសាសន៍នៅក្នុងពិធីសម្ពោធនេះថា ម៉ាសុីនត្រជាក់សាំស៊ុង រូបរាងត្រីកោណ គឺជាការរចនាម៉ូដប្រកបដោយភាពច្នៃប្រឌិតដំបូងគេ និងមានលក្ខណៈពិសេសជាច្រើន រួមជាមួយបច្ចេកវិទ្យាទំនើប ងាយស្រួលប្រើប្រាស់សម្រាប់មនុស្សសម័យទំនើប និងទទួលបាននូវសុខុមាលភាពបែបធម្មជាតិ ។
លោក ហ្គីហាន់ លី បន្ថែមទៀតថា សាំស៊ុងខិតខំប្រឹងប្រែងស្រាវជ្រាវ ច្នៃប្រឌិតផលិតផលបច្ចេកវិទ្យាថ្មីៗ ដើម្បីបំពេញតម្រូវការរបស់អ្នកប្រើប្រាស់ឱ្យកាន់តែងាយស្រួល ទៅតាមសម័យបច្ចេកវិទ្យាទំនើបនាពេលបច្ចុប្បន្ននេះ និងសូមអរគុណដល់អតិថិជនទាំងអស់ ដែលតែងតែគាំទ្រប្រើប្រាស់គ្រប់ផលិតផលរបស់សាំស៊ុង ។ ការតាំងបង្ហាញនូវម៉ាសុីនត្រជាក់ដែលមានរូបរាងត្រីកោណថ្មីនេះ បានស្តែងឱ្យឃើញពីលក្ខណៈពិសេសរបស់ម៉ាសុីនត្រជាក់សាំស៊ុង AR 3050 នេះគឺ រូបរាងថ្មីបង្កើនថាមពលកាន់តែខ្លាំង មានរាងត្រីកោណដែលអាចស្រូប និងបញ្ចេញខ្យល់បានកាន់តែខ្លាំង ផ្តល់នូវខ្យល់ត្រជាក់ស្រស់ស្រាយ ត្រជាក់កាន់តែឆាប់ ត្រជាក់កាន់តែឆ្ងាយ ត្រជាក់កាន់តែទូលំទូលាយ អាចបញ្ជានិងត្រួតពិនិត្យប្រព័ន្ធដំណើរការប្រើប្រាស់ថាមពលអគ្គិសនីរបស់ម៉ាសុីនត្រជាក់ AR 3050 ដ៏វៃឆ្លាតតាមរយៈទូរស័ព្ទដៃស្មាតហ្វូន ជួយថែទាំនិងរកដំណោះស្រាយរបស់ម៉ាសុីនត្រជាក់ មានប្រព័ន្ធកម្ចាត់មេរោគពីរដំណាក់កាល មានប្រព័ន្ធការពារ៣ជាន់លើសពីម៉ាសុីនត្រជាក់ធម្មតា ថែមទាំងធ្វើឱ្យមានផាសុកភាពបែបធម្មជាតិ និងសន្សំសំចៃថាមពលអគ្គិសនីខ្ពស់បានរហូតដល់៦០% ដែលបានជាប់ចំណាត់ថ្នាក់ប្រើថាមពលតិចបំផុតនៅលើពិភពលោក ងាយស្រួលដំឡើងភ្ជាប់ជញ្ជាំង និងមានការធានារយៈពេល១០ឆ្នាំ។
ក្រុមហ៊ុន Samsung Electronics Co., Ltd គឺជាក្រុមហ៊ុននាំមុខគេលើពិភពលោកផ្នែកបច្ចេកវិទ្យា ដោយផ្តល់លទ្ធភាពថ្មីៗជូនមនុស្សគ្រប់រូបគ្រប់ទីកន្លែង ។ តាមរយៈការបង្កើតថ្មី និងរបកគំហើញឥតឈប់ឈរ យើងកំពុងតែផ្លាស់ប្តូរឱ្យកាន់តែប្រសើរឡើងនូវពិភពទូរទស្សន៍ ស្មាតហ្វូន កុំព្យូទ័រផ្ទាល់ខ្លួន កុំព្យូទ័រលើតុ ម៉ាសុីនថតរូប ឧបករណ៍ផ្ទះបាយ ម៉ាសុីនថតចម្លង ប្រព័ន្ធ LTE ឧបករណ៍វេជ្ជសាស្ត្រ ឧបករណ៍ផ្សេងៗដែលប្រើប្រព័ន្ធអគ្គិសនី និងដំណោះស្រាយផ្សេងៗប្រើប្រព័ន្ធ LED ។ យើងមានបុគ្គលិកចំនួន២៨៦.០០០នាក់ នៅទូទាំង៨០ប្រទេស ដោយមានបរិមាណលក់ប្រចាំឆ្នាំចំនួន២១៦,៧ពាន់លានដុល្លារអាមេរិក ។ ព័ត៌មានបន្ថែម សូមចូលទៅកាន់គេទំព័រ www.samsung.com ៕
ចែករំលែកព័តមាននេះ