ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

បើក​រថ​យន្ត​ឡិច​ស៊ីស RX570 បុក​រ៉ឺម៉ក​ម៉ូតូ​ពី​ក្រោយ​ហើយបើក​គេច​ទៅ​ប្តឹង​សមត្ថ​កិច្ច​ឱ្យឃាត់​រ៉ឺមក​ម៉ូតូ​​

11 ឆ្នាំ មុន

រាជ​ធានី​ភ្នំពេញ ៖ អ្នក​បើក​បរ​រ៉ឺម៉ក​ម៉ូតូ​ម្នាក់​ឈ្មោះ​សុខ ចាន់​ដែត ភេទ​ប្រុស អាយុ​២៦​ឆ្នាំ​ មាន​ទី​លំនៅ​សង្កាត់​ច្បារ​អំពៅ​ទី​២ ខណ្ឌ​មាន​ជ័យ​ បាន​រៀប​រាប់​ថា មាន​រថ​យន្ត​ម៉ាក​ឡិច​ស៊ីស RX៥៧០ មួយ​គ្រឿង​បើក​បុក​គាត់​ពី​ក្រោយ​នៅ​តាម​បណ្តោយ​ផ្លូវ​ម៉ៅ​សេ​ទុង​កែង​ផ្លូវ​លេខ​១៧៣ ស្ថិត​ក្នុង​សង្កាត់​​ទំនប់​ទឹក​ ខណ្ឌ​ចំការមន​ កាល​ពី​វេលា​ម៉ោង​១២ និង​៣០​នាទី​ថ្ងៃ​ត្រង់​ ថ្ងៃ​ទី​២៨ មីនា ២០១៤

រាជ​ធានី​ភ្នំពេញ ៖ អ្នក​បើក​បរ​រ៉ឺម៉ក​ម៉ូតូ​ម្នាក់​ឈ្មោះ​សុខ ចាន់​ដែត ភេទ​ប្រុស អាយុ​២៦​ឆ្នាំ​ មាន​ទី​លំនៅ​សង្កាត់​ច្បារ​អំពៅ​ទី​២ ខណ្ឌ​មាន​ជ័យ​ បាន​រៀប​រាប់​ថា មាន​រថ​យន្ត​ម៉ាក​ឡិច​ស៊ីស RX៥៧០ មួយ​គ្រឿង​បើក​បុក​គាត់​ពី​ក្រោយ​នៅ​តាម​បណ្តោយ​ផ្លូវ​ម៉ៅ​សេ​ទុង​កែង​ផ្លូវ​លេខ​១៧៣ ស្ថិត​ក្នុង​សង្កាត់​​ទំនប់​ទឹក​ ខណ្ឌ​ចំការមន​ កាល​ពី​វេលា​ម៉ោង​១២ និង​៣០​នាទី​ថ្ងៃ​ត្រង់​ ថ្ងៃ​ទី​២៨ មីនា ២០១៤ ហើយ​បើក​គេច​បាត់​ រួច​ប្តឹង​សមត្ថ​កិច្ច​ឱ្យ​ឃាត់​យក​រ៉ឺម៉ក​របស់​គាត់​ទៅ​កាន់​អធិការ​ដ្ឋាន​នគរ​បាល​ខណ្ឌ​ចំការ​មន​ វា​ដូច​ជា​មិន​សម​ហេតុ​ផល​សោះ។

ទាក់​ទិន​ហេតុ​ការណ៍​គ្រោះ​ថ្នាក់​ចរាចរណ៍​នេះ ប្រភព​ព័ត៌​មាន​នៅ​កន្លែង​កើត​ហេតុ​បាន​ឱ្យ​ដឹង​ថា ដំបូង​ឡើយ​អ្នក​បើ​ក​រ៉ឺម៉ក​ម៉ូតូ​ខាង​លើ​បាន​បើក​ត្រឡប់​មក​ពី​ដឹក​ខ្ទឹម​ស​ដាក់​ឱ្យ​ម៉ូយ​នៅ​ផ្សារ​ដើម​គរ​ក្នុង​គោល​បំណង​ត្រឡប់​ទៅ​កន្លែង​ដេ​ប៉ូ​លក់​ខ្ទឹម​នៅ​ផ្សារ​ច្បារ​អំពៅ​វិញ​ ដោយ​ធ្វើ​ដំណើរ​តាម​បណ្តោយ​​ផ្លូវ​ម៉ៅ​សេ​ទុង​ក្នុង​ទិស​ដៅ​ពី​ជើង​ទៅ​ត្បូង​ លុះ​ដល់​ចំណុច​កើតហេតុ​ខាង​លើ​ស្រាប់​តែ​មាន​រថ​យន្ត​មួយ​គ្រឿង​ម៉ាក​ឡិច​ស៊ីស RX 570 មិន​ចាំ​ស្លាក​លេខ​ដែល​បើក​បរ​ស្រប​ទិស​គ្នា​បាន​បើក​មក​បុក​គាត់​ពី​ក្រោយ​ដោយ​មិន​ដឹង​ខ្លួន​ ហើយ​បើក​រត់​គេច​ទៅ​បាត់​ស្រាប់​តែ​លេច​មុខសមត្ថ​កិច្ច​៣ទៅ៤​នាក់​ចុះ​មក​ឃាត់​យក​រ៉ឺម៉ក​គាត់​ទៅ​រក្សា​ទុក​នៅ​អធិការ​ដ្ឋាន​នគរ​បាល​ខណ្ឌ​ចំការ​មន​តាម​បញ្ជា​របស់​អ្នក​បើក​រថ​យន្ត​ទំនើប។

ចំពោះ​បញ្ហា​នេះ​អ្នក​ឃើញ​ហេតុ​ការណ៍​ក៏​ដូច​ជា​នគរ​បាល​ថ្នាក់​តូច​តាច​ខ្លះ​បាន​លាន់​មាត់​ថា​ វា​អយុត្តិ​ធម៌​ណាស់​សម្រាប់​ម្ចាស់​រ៉ឺម៉ក​ម៉ូតូ ព្រោះ​ថា រថ​យន្ត​បង្ក​បើក​បុក​ពី​ក្រោយ​ហើយ​បើក​គេច​បាត់​បែរ​ជា​ប្តឹង​សមត្ថ​កិច្ច​ឱ្យ​ឃាត់​រ៉ឺម៉ក​ម៉ូតូ​ទៅ​វិញ ដោយ​មិន​ឈប់​រថ​យន្ត​ឱ្យ​សមត្ថ​កិច្ច​វាស់​វែង​តាម​ជំនាញ​ឡើយ។

ជាមួយ​បញ្ហា​ខាង​លើ​នេះ​នគរ​បាល​ចរាចរណ៍​ខណ្ឌ​ចំការ​មន​ដែល​ចុះ​វាស់​វែង​មិន​បាន​បង្ហើប​ថា​ ភាគី​ណា​ខុស ឬ​ភាគី​ណា​ត្រូវ​ឡើយ​ ទោះ​បី​ជា​អ្នក​កាសែត​ព្យាយាម​សុំ​សួរ​អំពី​ជំនាញ​យ៉ាង​ណា​ក៏​ដោយ​៕