លោកស្រី ឈឿយ ឡាយ ជាអ្នកលក់ចាប់ហួយនៅស្រុកអន្លង់វែង ខេត្តឧត្តរមានជ័យ មានសំណាងត្រូវរង្វាន់ធំពីភេសជ្ជៈប៉ូវកម្លាំង វើក ចំនួន ៤០ លានរៀលទាំងព្រឹកព្រលឹមតែម្តងមុនបើកលក់កៅឆាយទៅទៀត ។
លោកស្រីរៀបរាប់ថា៖ «ប្តីខ្ញុំតែងតែញ៉ាំ វើក (WURKZ) រាល់ថ្ងៃ ស្រាប់តែថ្ងៃមួយគាត់គាស់ញ៉ាំទាំងព្រឹកមុនភ្ញៀវកៅឆាយទៀត ខ្ញុំក៏សួរថា ម៉េចបានញ៉ាំទាំងព្រឹកអ៊ីចឹង គាត់ថាគាស់មុនយកហេង អ្នកណាទៅស្មានដល់ គាស់ភ្លាមគាត់ស្រែកថា ត្រូវហើយៗ ត្រូវរង្វាន់ធំ ខ្ញុំសឹងមិនចង់ជឿថាសំណាងមកតាមមាត់អ៊ីចឹងសោះ» ។
លោកស្រីបន្តថា៖ «លុយ ៤០ លានរៀលនេះ មកចំពេលល្អដែលខ្ញុំកំពុងត្រូវការលុយចាំបាច់យកមកធ្វើផ្ទះតៀមថ្មីរបស់ខ្ញុំ ព្រោះគ្រឿងធ្វើផ្ទះខ្ញុំទិញជិតរួចអស់ហើយខ្វះតែលុយថែមបន្តិចទៀត ឥឡូវនេះខ្ញុំចាប់ផ្តើមធ្វើផ្ទះហើយ និងបានពង្រីកមុខរបរលក់ដូររបស់ខ្ញុំទៀត» ៕ ដោយសហការ (កែសម្រួលដោយ ៖ បុប្ផា)
ចែករំលែកព័តមាននេះ