ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ក្រុមហ៊ុន អ អិម អេ ខេមបូឌា ប្រកាសពីកម្មវិធីដំណើរកម្សាន្ត Ford Adventure ឆ្នាំ ២០២៥ លើកទី១៩ ឆ្ពោះទៅកាន់ខេត្តមណ្ឌលគិរី

13 ម៉ោង មុន

ភ្នំពេញ, ថ្ងៃ​ទី​៥ ខែធ្នូ ឆ្នាំ​២០២៥៖ ក្រុមហ៊ុន អ អិ​ម អេ ខេ​ម​បូ​ឌា ដែល​ជា​ក្រុមហ៊ុន​នាំ​ចូល…

ភ្នំពេញ, ថ្ងៃ​ទី​៥ ខែធ្នូ ឆ្នាំ​២០២៥៖ ក្រុមហ៊ុន អ អិ​ម អេ ខេ​ម​បូ​ឌា ដែល​ជា​ក្រុមហ៊ុន​នាំ​ចូល ផលិត និង​ចែកចាយ​ផ្តាច់មុខ​រថយន្ត Ford ប្រចាំ​ព្រះរាជាណាចក្រ​កម្ពុជា បាន​រៀបចំ​សន្និសីទ​សារព័ត៌មាន​ប្រកាស​ពី​កម្មវិធី​ដំណើរ​កំសាន្ត Ford Adventure ឆ្នាំ ២០២៥ លើក​ទី​១៩ ឆ្ពោះទៅ​កាន់ ខេត្តមណ្ឌលគិរី ប្រទេស​កម្ពុជា នៅ​ក្នុង​ខែធ្នូ ខាង​មុខ​នេះ ​។

ដំណើរ​កំសាន្ត FORD Adventure ឆ្នាំ​២០២៥ នេះ រៀបចំ​ឡើង​ដោយ​ផ្នែក​រថយន្ត​Ford នៃ​ក្រុមហ៊ុន អ អិ​ម អេ ខេ​ម​បូ​ឌា (RMA Cambodia) និង​ចូលរួម​សហការ​ឧបត្ថម្ភ​កម្មវិធី​ធំ​ដោយ​ក្រុមហ៊ុន TotalEnergies, ក្រុមហ៊ុន BSP Finance, ធនាគារ KB Daehan Specialized Bank Plc., និង​ក្រុមហ៊ុន​ម៉ាស៊ីនត្រជាក់ Fuji Aire ។

គួរ​បញ្ចា​ក់​ផង​ដែរ​ថា ដំណើរ​កំសាន្ត Ford Adventure ដ៏​អស្ចារ្យ​លើក​ទី ១៩ នេះ​មាន​រយៈពេល ៣​ថ្ងៃ ២​យប់ ដោយ​រៀបចំ​ចំនួន ២ លើក​។ លើក​ទី​១ គឺ​ចាប់ពី​ថ្ងៃ​ទី​១២ ដល់​ថ្ងៃ​ទី​១៤ ខែធ្នូ ឆ្នាំ​២០២៥ និង​លើក​ទី​២ ចាប់ពី​ថ្ងៃ​ទី​១៩ ដល់​ថ្ងៃ​ទី​២១ ខែធ្នូ ឆ្នាំ​២០២៥ ជាមួយនឹង​ក្បួន​រថយន្ត​ប្រមាណ​ជាង ១២០​គ្រឿង និង​អ្នកចូលរួម​សរុប​ប្រមាណ​ជាង ៦០០​នាក់ ដោយ​ធ្វើ​ដំណើរ​ចេញពី​ក្រុងភ្នំពេញ​ឆ្ពោះទៅ​កាន់​ខេត្តមណ្ឌលគិរី រួម​ទាំង​មានកម្ម​វិធីចែក​អំណោយ​សប្បុរសធម៌​ទៅ​កាន់​គ្រួសារ​ក្រីក្រ ប្រមាណ​ជាង ៤០០​គ្រួសារ រួច​ទស្សនា​រមណីយដ្ឋាន​ធម្មជាតិ​ដ៏​ស្រស់បំព្រង​ដែល​តំណាង​អោយ​ខេត្តមណ្ឌលគិរី និង​ធ្វើការ​សម្រាក​បោះជំរុំ​ចំនួន ២​យប់ រួម​ទាំង​មាន​សកម្មភាព​កម្សាន្ត​ផ្សេង​ៗ ដើម្បី​ប​ង្តើ​ត​បរិយាកាស​សប្បាយ​រីករាយ​ទៅ​កាន់​អតិថិជន Ford ដែល​បាន​ចូលរួម​ផង​ដែរ ​។

លោក មី​លី ហ្គុ​ដ​មែន ប្រធាន​គ្រប់គ្រង​ជាន់ខ្ពស់​ផ្នែក​ទីផ្សារ​រថយន្ត Ford នៃ​ក្រុមហ៊ុន អ អិ​ម អេ ខេ​ម​បូ​ឌា បាន​មាន ប្រសាសន៍​ថា​៖ “​ក្រុមហ៊ុន អ អិ​ម អេ ខេ​ម​បូ​ឌា បាន​រៀបចំ​ដំណើរ​កម្សាន្ត​អតិថិជន Ford Adventure ជា​រៀង​រាល់​ឆ្នាំ ហើយ​កម្មវិធី Ford Adventure ឆ្នាំ​នេះ ជា​កម្មវិធី​លើក​ទី​១៩ ហើយ​។ គោលដៅ​ចម្បង​នៃ​ការ​រៀបចំ​កម្មវិធី​នេះ​ឡើង​គឺ ទី​១. ដើម្បី​អតិថិជន​អាច​រីករាយ​ជាមួយនឹង​ក្រុម​គ្រួសារ និង​មិត្តភក្តិ នា​ឳ​កាស​វិស្សមកាល​ចុងឆ្នាំ ទី​២. ដើម្បី​ចូលរួម​គាំទ្រ​វិស័យ​ទេសចរណ៍ និង​លើក​ស្ទួយ​សេដ្ឋកិច្ចជាតិ និង​ទី​៣. ដើម្បី​ទទួល​បាន​បទ​ពិសោធន៍​ថ្មី​នៃ​ការ​បោះជំរំ​ដ៏​អស្ចារ្យ​នៅ​រមណីយដ្ឋាន​ធម្មជាតិ ព្រៃ​ភ្នំ​ដ៏​ស្រស់​ស្អាត​ ។

លោក តាំង សុ​រី​ដា ប្រធាន​ផ្នែក​ឥណទាន​ទូ​ទាំង​ប្រទេស តំណាង​អោយ​ក្រុមហ៊ុន BSP Finance Cambodia PLC បាន​មាន​ប្រសាសន៍​ថា​៖ «ការ​បន្ត​ចូលរួម​ក្នុង​កម្មវិធី​នេះ គឺ​បង្ហាញ​នូវ​កិច្ច​ខិតខំ​ប្រឹងប្រែង ក្នុង​ភាព​ជា​ដៃគូ​ដ៏​ជិត​ស្និទ្ធ និង​យូ​អង្វែង រវាង ក្រុមហ៊ុន BSP Finance នឹង ក្រុមហ៊ុន RMA Cambodia (Ford) ក្នុង​ការ​បន្ត​នូវ​ការ​ផ្តល់​សេវាកម្ម​បង់​រំ​លោះ​រថយន្ត គ្រប់​ម៉ូ​ដែល​របស់ RMA ជា​ពិសេស ម៉ូ​ឌែ​ល រថយន្ត Ford ជូន​ដល់​អតិថិជន​ដែល​មាន​តម្រូវការ​ជាក់ស្តែង​គ្របដណ្តប់​ទូ​ទាំង​ប្រទេស» ។​

លោក Jeon Yongsun នាយក​ផ្នែក​ទីផ្សារ នៃ​ធនាគារ KB Daehan Specialized Bank បាន​មាន​ប្រសាសន៍​ថា​៖ «​ខ្ញុំ​ពិតជា​មាន​កិត្តិយស និង​សេចក្តី​សោមនស្ស​រីករាយ​ក្រៃ​លែង​ដែល​ធនាគារ​ឯកទេស ខេ​ប៊ី ដេ​ហាន ម​.​ក (“KB Daehan”) បាន​ក្លាយជា​ផ្នែក​មួយ​ក្នុង​ព្រឹត្តិការណ៍ Ford Adventure 2025 នេះ​។ ព្រឹត្តិការណ៍​នេះ​មិន​ត្រឹមតែ​បង្ហាញ​ពី​បច្ចេកវិទ្យា​ឈានមុខ និង​ភាព​ធន់​របស់​រថយន្ត Ford ប៉ុណ្ណោះ​ទេ ប៉ុន្តែ​ថែម​ទាំង​បង្កើត​ឱកាស​ឲ្យ​យើង​បាន​ទទួល​បទ​ពិសោធន៍​ពី​ភាព​អស្ចារ្យ​នៃ​ដំណើរ​កម្សាន្ត​ជាមួយ​រថយន្ត Ford និង​សមាជិកគ្រួសារ Ford​ទាំងអស់​គ្នា​ផង​ដែរ ។ ធនាគារ​ឯកទេស KB Daehan មាន​គោលបំណង​ធ្វើ​ឱ្យ​ការ​ទទួល​បាន​រថយន្ត Ford កាន់តែ​ងាយស្រួល សម្រាប់​អតិថិជន​ទូ​ទាំង​ប្រទេស តាម​រយៈ​ការ​អនុម័ត​យ៉ាង​ឆាប់រហ័ស ការ​ផ្តល់​ហិរញ្ញប្បទាន​ដែល​អាច​បត់បែន​បាន និង​អត្រា​ការ​ប្រាក់​ប្រកួតប្រជែង​។ ធនាគារ​ឯកទេស KB Daehan នៅ​តែ​ប្តេជ្ញា​ចិត្ត​ក្នុង​ការ​ពង្រឹង​ភាព​ជា​ដៃគូ​រយៈពេល​វែង​របស់​ខ្លួន និង​គាំទ្រ​ដល់​ការ​រីក​ចម្រើន​ជាមួយ Ford ក្នុង​ទីផ្សារ​រថយន្ត​នៅ​កម្ពុជា​។ ធនាគារ​ឯកទេស KB Daehan សូម​ជូនពរ​ឲ្យ​ដំណើរ​កម្សាន្ត Ford Adventure 2025 នេះ ប្រព្រឹត្ត​ទៅ​បាន​ដោយ​ជោគជ័យ និង​ទទួល​បាន​បទ​ពិសោធន៍​ដ៏​រំភើប​ដែល​មិន​អាច​បំភ្លេច​បាន» ។​

លោក Teng Ying Qin អគ្គនាយករង​ផ្នែក​អាជីវកម្ម​លក់រាយ នៃ​ក្រុមហ៊ុន TotalEnergies បាន​មាន​ប្រសាសន៍​ថា​៖ «ថ្ងៃនេះ យើងខ្ញុំ​ពិតជា​សេចក្តី​សោមនស្ស​រីករាយ ដែល TotalEnergies មានឱកាស​ចូលរួម​ក្នុង​ដំណើរ​កម្សាន្ត​នេះ ដែល​ជា​ដំណើរ​កម្សាន្ត​លើក​ទី​១៩ នៃ Ford Adventure​។ TotalEnergies នឹង​បន្ត​ជា​ដៃគូ​សហការ​ដ៏​ជិត​ស្និត​មួយ​របស់ Ford និង RMA Cambodia ដែល​យើង​តែងតែ​ប្តេជ្ញា​ផ្តល់​ជូន​នូវ​សេវាកម្ម​ដ៏​ល្អ​ឥត​ខ្ចោះ និង​គុណភាព​ខ្ពស់​ដល់​អតិថិជន​ដែល​បាន​ចូលរួម​ក្នុង​កម្មវិធី Ford Adventure ទាំងអស់​យ៉ាង​មាន​ទំនុកចិត្ត ដើម្បី​ធ្វើ​អោយ​កម្មវិធី​នេះ​អាច​ប្រព្រឹត្ត​ទៅ​ដោយ​រលូន​។ សម្រាប់​ពួក​យើង កម្មវិធី​នេះ មិនមែន​ត្រឹមតែ​ជា​កម្មវិធី​ដំណើរ​កម្សាន្ត​ទេ តែ​វា​ជា​ចក្ខុវិស័យ​មួយ ដើម្បី​បង្កើន​ចំណង​ទំនាក់ទំនង​រវាង​អតិថិជន​អោយ​កាន់តែ​ស្អិត​ល្មួត តាម​រយៈ​ការ​សហការ​ជាមួយនឹង​ក្រុមហ៊ុន RMA Cambodia ដូច្នេះ យើងខ្ញុំ​សូម​ចូលរួម​បង្កើត​អនុស្សាវរីយ៍​ដ៏​ល្អជា​មួយ​បងប្អូន​ទាំងអស់​គ្នា និង​សូម​អោយ​ដំណើរ​កម្សាន្ត​ឆ្នាំ​នេះ ទទួល​បាន​ជោគជ័យ និង​សុខ​សុវត្ថិភាព» ​៕ អត្ថបសហការ