ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

តំណាង​ក្រសួង​ការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ ចូលរួម​គោរព​វិញ្ញាណក្ខន្ធ​ លោក​វរសេនីយ៍ទោ ឡុ​ង ឡាំង

7 ម៉ោង មុន

ខេត្តឧត្តរមានជ័យ​ ៖ លោក​ជំទាវ ឃ្លោក ប៉េង​ថុ​ល អនុរដ្ឋលេខាធិការ តំណាង​ដ៏​ខ្ពង់ខ្ពស់​ឯកឧត្ដម ហេង សួរ រដ្ឋមន្ត្រីក្រសួង​ការងារ…

ខេត្តឧត្តរមានជ័យ​ ៖ លោក​ជំទាវ ឃ្លោក ប៉េង​ថុ​ល អនុរដ្ឋលេខាធិការ តំណាង​ដ៏​ខ្ពង់ខ្ពស់​ឯកឧត្ដម ហេង សួរ រដ្ឋមន្ត្រីក្រសួង​ការងារ និង​បណ្ដុះបណ្ដាល​វិជ្ជាជីវៈ នា​ព្រឹក​ថ្ងៃ​ទី​១០ ខែធ្នូ ឆ្នាំ​២០២៥​នេះ បាន​អញ្ជើញ​ចូលរួម​គោរព​វិញ្ញាណក្ខន្ធ​សព លោក​វរសេនីយ៍ទោ ឡុ​ង​ឡាំង វីរ​នគរបាល​ជាតិ ដែល​ពលី​ជីវិត​ដោយសារ​ការ​វាយប្រហារ​របស់​យោធា​ថៃ ក្នុង​ពេល​ឈរជើង​ការពារ​ទឹកដី​ នៅ​ទិស​ថ្ម​ដូន ខេត្តឧត្តរមានជ័យ ​។

ជួប​ជាមួយ​គ្រួសារ​សព ក្នុង​នាម​ឯកឧត្តម​រដ្ឋមន្ត្រី លោក​ជំទាវ ឃ្លោក ប៉េង​ថុ​ល បាន​ចូលរួម​រំលែក​ទុក្ខ ហើយ​ពិតជា​មាន​សេចក្តី​តក់ស្លុត និង​សោកស្តាយ​ជា​អនេក​ ចំពោះ​មរណភាព​របស់​លោក​វរសេនីយ៍ទោ ឡុ​ង ឡាំង ​។

ក្រសួង​ការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ ក៏​ដូច​ជា​ពលរដ្ឋ​កម្ពុជា ចាត់​ទុក​ថា នេះ​គឺជា​ការ​បាត់បង់​ដ៏​ធំធេង​នូវ​ស្វាមី ឪពុក ជាទី​គោរព​ស្រឡាញ់ និង​ប្រកបដោយ​ព្រហ្ម​វិហារធម៌​របស់​ភរិយា កូន​ៗ និង​ក្រុម​គ្រួសារ និង​ជា​ការ​បាត់បង់​នូវ​វីរ​នគរបាល​ជាតិ​ដ៏​ឆ្នើម​មួយ​រូប ដែល​ពុះពារ​អង់អាច​ ដើម្បី​ថែរក្សា​ការពារ​បូរណភាព​ដែនដី​កម្ពុជា ​ពី​ការ​ឈ្លានពាន​របស់​ក្រុម​ទាហាន​ថៃ ​។

ជាមួយនឹង​ការ​នាំ​យក​បច្ច័យ​របស់​ឯកឧត្តម​រដ្ឋមន្ត្រី ចូលរួម​រំលែក​មរណទុក្ខ​ជាមួយ លោកស្រី ផា​ន ច​ន្ធា ព្រមទាំង​ក្រុម​គ្រួសារ លោក​ជំទាវ​អនុរដ្ឋលេខាធិការ សូម​ឧទ្ទិស​បួងសួង​ដល់​ដួង​វិញ្ញាណក្ខន្ធ លោក​វរសេនីយ៍ទោ ឡុ​ង ឡាំង​សូម​បាន​ចាប់បដិសន្ធិ​ ក្នុង​សុគតិភព​កុំបី​ឃ្លៀងឃ្លាត​ឡើយ ​៕ អត្ថបទសហការ