ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ជន​សកម្ម​​បន្លំ​​ជាភ្ញៀវ​​ក្នុង​ពិធី​​មង្គលការ​​លួច​ទូរ​ស័ព្ទ​​និង​​របស់​​មាន​តម្លៃ​​ត្រូវ​អស់​លក្ខណ៍​​

11 ឆ្នាំ មុន

ខេត្ត​កណ្តាល ៖ បុរស​ម្នាក់​ដែល​សកម្ម​​ខាង​បន្លំ​​ធ្វើ​​ភ្ញៀវ​​ចូល​​ក្នុង​ពិធី​​មង្គលការ​​លួច​ទូរ​ស័ព្ទ​​ដៃ​​ និង​របស់​មាន​តម្លៃ​​ពី​ភ្ញៀវ​​ត្រូវបាន​អស់​លក្ខណ៍​​ ខណៈ​ពេល​​បន្លំ​​ធ្វើ​​ភ្ញៀវ​​ចូល​ទៅ​ក្នុង​​ពិធី​មង្គលការ​​មួយ​ រួច​​លួច​ទូរ​ស័ព្ទ​ពី​ភ្ញៀវ​​ពេល​​ពិសា​​រ​​ភោជនាហារ​​ ហើយ​​ត្រូវអ្នក​រត់​តុ​​ឃើញ​ចាប់​​ខ្លួន​ប្រគល់​ឱ្យ​នគរបាល ។

ខេត្ត​កណ្តាល ៖ បុរស​ម្នាក់​ដែល​សកម្ម​​ខាង​បន្លំ​​ធ្វើ​​ភ្ញៀវ​​ចូល​​ក្នុង​ពិធី​​មង្គលការ​​លួច​ទូរ​ស័ព្ទ​​ដៃ​​ និង​របស់​មាន​តម្លៃ​​ពី​ភ្ញៀវ​​ត្រូវបាន​អស់​លក្ខណ៍​​ ខណៈ​ពេល​​បន្លំ​​ធ្វើ​​ភ្ញៀវ​​ចូល​ទៅ​ក្នុង​​ពិធី​មង្គលការ​​មួយ​ រួច​​​លួច​ទូរ​ស័ព្ទ​ពី​ភ្ញៀវ​​ពេល​​ពិសា​​រ​​ភោជនាហារ​​ ហើយ​​​​ត្រូវអ្នក​រត់​តុ​​ឃើញ​ចាប់​​ខ្លួន​ប្រគល់​ឱ្យ​នគរបាល ។

ហេតុការ​​ណ៍​នេះ​​កើត​ឡើង​​ នៅ​​ភូមិ​​ខ្ពប​វែង សង្កាត់​កំពង់​សំណាញ់​​ ក្រុង​តាខ្មៅ កាល​ពី​វេលា​ម៉ោង​​៨និង​៣០​នាទី​យប់​​ថ្ងៃទី​២៧ មីនា​ ។

នគរបាល​​ព្រហ្ម​ទណ្ឌក្រុង​តាខ្មៅ​​បាន​ឱ្យដឹង​ថា ជន​សង្ស័យដែល​ត្រូវ​ចាប់​ខ្លួន​ឈ្មោះ ម៉ក់ សាយ៉ា ភេទ​ប្រុស អាយុ​២៦​ឆ្នាំ ទីលំនៅ​បច្ចុប្បន្ន​​​​ភូមិ​ព្រែកហូរ​​លិច សង្កាត់​ព្រែកហូរ​ ក្រុង​តាខ្មៅ ។​ ជន​នេះ​បាន​ធ្វើសកម្ម​ភាព​​លួច​ទូរ​ស័ព្ទ​​ដៃ​​ម៉ាក​​ SAMSUNG GALAXY NOTE3 ពណ៌ស​​ មួយ​គ្រឿង​​ពី​​បុរស​ម្នាក់​ឈ្មោះ ស៊ឹម បូរ​ អាយុ​​៤៨​ឆ្នាំ មាន​ទី​លំនៅ​សង្កាត់​ស្ទឹងមាន​ជ័យ ខណ្ឌ​មាន​ជ័យ រាជធានី​ភ្នំ​ពេញ ។