ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

បារាំង​នឹង​ក្លាយ​ជា​ភាសា​ដែល​មាន​មនុស្ស​ប្រើ​ច្រើន​រយៈ​ពេល​40​ឆ្នាំ​ខាង​មុខ​

11 ឆ្នាំ មុន

ធនាគារ​ Natixis របស់​បារាំង​បាន​ធ្វើ​ការ​ស្រាវ​ជ្រាវ​ឃើញ​ថា រយៈ​ពេល​៤០​ឆ្នាំ​ខាង​មុខ​ ភាសា​បារាំង​នឹង​ក្លាយ​ជាភាសា​ដែល​គេ​ប្រើ​ប្រាស់​ច្រើន​បំផុត​នៅ​លើ​ពិភពលោក​ ព្រោះ​ប្រទេស​នៅ​តំបន់​អាហ្វ្រិក​ជា​អតីត​​អាណា​និគម​កំពុង​មាន​អត្រា​កំណើត​ប្រជា​ករ​ច្រើន​បំផុត។

​ទីភ្នាក់ងារ​ព័ត៌មាន​បរទេស​ កាល​ពីថ្ងៃទី​២៧​ មីនា​ បាន​ផ្សាយ​ថា​ ធនាគារ​សម្រាប់​ការ​វិនិ​យោគ​ Natixis របស់​បារាំង​បាន​ស្រាវ​ជ្រាវ​លើ​និន្នា​ការ​អ្នក​ប្រើ​ភាសា​បារាំង​ ក្នុង​ពេល​អនា​គត​​ឃើញ​ថា​ នៅ​ក្នុង​ឆ្នាំ​២០៥០​ ភាសា​បារាំង​នឹង​ក្លាយ​ជា​ភាសា​មាន​អ្នក​ប្រើ​ច្រើន​បំផុត​នៅ​លើ​ពិភព​លោក​ គឺ​រហូត​ដល់​ទៅ​៧៥០​លាន​នាក់​ ពិសេស​នៅ​តំបន់​អាហ្វ្រិក​ខាង​ត្បូង ។​

តំបន់​ខាង​លើ​គឺ​ជា​ភូមិ​ភាគ​ដែល​ប្រើ​ភាសា​បារាំង​ជា​ភាសា​យាន​ និង​កំពុង​មាន​អត្រា​​កំណើត​ច្រើន​បំផុត​ ។ បើ​សង្កេត​លើ​តួលេខ​ស្ថិតិ​ឃើញ​ថា​ ក្នុង​រយៈ​ពេល​៤០​ឆ្នាំ​ខាង​មុខ​ ភូមិ​ភាគ​នេះ​នឹង​មានប្រជា​ករ​​កើន​ឡើង​ច្រើន​ជាង​៣​ដង​​លើស​ពេល​បច្ចុប្បន្ន​ដែល​មាន​ចំនួន​២២០​លាន​នាក់​ ៕​