ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ចោរលួច​បេះ​ស្វាយ​ត្រូវ​ចូល​ដេក​គុក​…​ឯ​គ្រោះថ្នាក់​ចរាចរណ៍​2 សំណាង​ខុស​គ្នា

4 ឆ្នាំ មុន
  • កណ្តាល

ខេត្តកណ្តាល ៖ ការ​សម្រេច​ចេញ​ដីកា​ដាក់​ពន្ធនាគារ​ជនជាប់ចោទ​លួច​ស្វាយ​នេះ ក៏​ស្រប​ពេល​គ្នា​ទៅ​នឹង​សំណុំរឿង​មិន​ប្រក្រតី​មួយ​ចំនួន កំពុង​ធ្វើ​ឱ្យ​មជ្ឈដ្ឋាន​ជា​ច្រើន កំពុង​ដាក់​ច​ម្ង​ល់​ពី​បញ្ហា​គ្រោះថ្នាក់​ចរា​ចរណ៍ នៅ​ស្រុក​កៀនស្វាយ​២​ករណី​ផ្សេង​គ្នា ។ គ្រោះថ្នាក់​ចរាចរណ៍​មួយ​ផ្តើម​ឡើង​ពី​ការ​ចត​រថយន្ត​នៅ​​លើ​ចិញ្ចើម​​ផ្លូវ​ដោយ​មិន​ដាក់​ផ្លា​ក​សញ្ញា​សម្គាល់ ត្រូវ​ម៉ូតូ​បើក​បុក​ពីក្រោយ​ស្លាប់​ម្នាក់…

ខេត្តកណ្តាល ៖ ការ​សម្រេច​ចេញ​ដីកា​ដាក់​ពន្ធនាគារ​ជនជាប់ចោទ​លួច​ស្វាយ​នេះ ក៏​ស្រប​ពេល​គ្នា​ទៅ​
នឹង​សំណុំរឿង​មិន​ប្រក្រតី​មួយ​ចំនួន កំពុង​ធ្វើ​ឱ្យ​មជ្ឈដ្ឋាន​ជា​ច្រើន កំពុង​ដាក់​ច​ម្ង​ល់​ពី​បញ្ហា​គ្រោះថ្នាក់​ចរា​ចរណ៍ នៅ​ស្រុក​កៀនស្វាយ​២​ករណី​ផ្សេង​គ្នា ។ គ្រោះថ្នាក់​ចរាចរណ៍​មួយ​ផ្តើម​ឡើង​ពី​ការ​ចត​រថយន្ត​នៅ​​លើ​ចិញ្ចើម​​ផ្លូវ​ដោយ​មិន​ដាក់​ផ្លា​ក​សញ្ញា​សម្គាល់ ត្រូវ​ម៉ូតូ​បើក​បុក​ពីក្រោយ​ស្លាប់​ម្នាក់ ក៏​ត្រូវ​បាន​លោក​ស្រី ស៊ុន យឺត ព្រះរាជ​អាជ្ញា​រង​សាលាដំបូង​ខេត្តកណ្តាល សម្រេច​ដោះ​លែង អ្នកបើកបរ​រថយន្តឱ្យ​​មាន​​សេរី​ភាព កាលពី​ថ្ងៃ​ទី​១៣ កញ្ញា ។

ក្រឡេកមកមើល ជនជាប់ចោទ​ជា​ចោរលួច​ស្វាយដែល​បាន​ស្តីបន្ទោស​ថា ​មិន​រាងចាល ក៏ត្រូវ​បាន​នគរ​បាល​ស្រុក​កៀនស្វាយឃាត់ខ្លួន​បញ្ជូន​ទៅ​សាលាដំបូង​ខេត្ត ហើយ​ចៅក្រម​សម្រេច​ឃុំខ្លួន​ដាក់​ពន្ធនាគារ​បណ្តោះអាសន្ន ។ លោក​វរសេនីយ៍ ព្រុំ សំណាង បាន​ប្រាប់​ឱ្យ​ដឹង​ថា ជនសង្ស័យ​ពាក់ព័ន្ធ​ករណី​លួច​ស្វាយ​នេះ លោក​សម្រេច​ធ្វើការ​ឃាត់ខ្លួន​បញ្ជូន​សំណុំរឿង​ទៅ​តុលាការ​ ដែល​តាម​ចម្លើយ​របស់​ជនសង្ស័យ​សារ​ភាព​ថា ​រូបគេ​ធ្លាប់​លួច​២០​ដង​រួច​មក​ហើយ និង​តាម​សំណូមពរ​របស់​អ្នក​ភូមិ ។

លោក ទិន សុចិ​ត្រា ព្រះរាជអាជ្ញា​រង និង​ជា​អ្នកនាំពាក្យ​អយ្យការ​អម​សាលាដំបូង​ខេត្តកណ្តាល​បាន​ប្រាប់​ឱ្យ​ដឹង​ថា ជនសង្ស័យ​ពាក់ព័ន្ធ​ករណី​លួច​ស្វាយ​ ត្រូវ​បាន​លោកស្រី ឈួ​ន សុធា ព្រះរាជអាជ្ញារ​រង​សម្រេច​ធ្វើការ​ចោទប្រកាន់​ពី​បទ អំពើ​លួចតាម​មាត្រា​៣៥៣,៣៥៦ នៃ​ក្រមព្រហ្មទណ្ឌ ដែល​ប្រព្រឹត្ត​នៅ​ភូមិ​កោះ​តេ​ជោ ឃុំ​គគីរ​ធំ ស្រុក​កៀនស្វាយ ខេត្តកណ្ដាល កាលពី​ថ្ងៃ​ទី​១៤ កញ្ញា វេលា​ម៉ោង​២១​និង​៣០​នាទី ។
លោក ហេង ផល្លារ ចៅក្រម​ស៊ើបសួរ​សម្រេច​ចេញ​ដីការ​ឃុំខ្លួន​ដាក់​ពន្ធនាគារ​បណ្តោះអាសន្ន ។ ឯ​ម្ចាស់​ស្វាយ​ឈ្មោះ ស៊ុន សុខ​ណា ភេទ​ប្រុស អាយុ​៣៣​ឆ្នាំ ជា​កសិករ​មាន​ទីលំនៅ​ភូមិ​-​ឃុំ​ជាមួយ​គ្នា ។

ជន​ត្រូវ​ចោទ​ឈ្មោះ ទន់ វី ភេទ​ប្រុស អាយុ​២៧​ឆ្នាំ ​មិន​ពិតប្រាកដ មាន​ទីលំនៅ​ភូមិ​-​ឃុំ​កើតហេតុ ។ បើ​តាម​របាយការណ៍​របស់​ស្នងការដ្ឋាន​នគរបាល​ខេត្តកណ្តាល ជន​រង​គ្រោះ​បាន​ទៅ​ចាំ​ឃ្លាំមើល​ចោរលួច​បេះ​ផ្លែស្វាយ ។ ពេល​នោះ​បានឃើញ​ជនសង្ស័យ​ជិះទូក​ដោយ​មាន​ពាក់​ពិល​នៅ​ក្បាល​សំដៅ​មក​ចំការ​ស្វាយ​របស់​ខ្លួន រួច​ធ្វើ​សកម្មភាព​បេះ​ផ្លែស្វាយ​យក​ទៅ​ដាក់​លើ​ទូក ។ ពេល​នោះ​ម្ចាស់​ស្វាយ​បាន​ស្ទុះ​ទៅ​ចាប់​យក​ផ្លែស្វាយ​ដែល​ដាក់​លើ​ទូក រួច​អុំទូក​មក​ផ្ទះ​និង​បាន​ទៅ​ប្រាប់​ឪពុក​ជនសង្ស័យ​ថា កូន​គាត់​លួច​បេះ​ស្វាយ បន្ទាប់​មក​ក៏​បាន​ទៅ​រាយការណ៍​ប្រាប់​លោក​មេ​ភូមិ ។

លុះដល់​ថ្ងៃ​ទី​១៥ កញ្ញា វេលា​ម៉ោង​៧​ព្រឹក ម្ចាស់​ស្វាយ​បាន​មក​ប្តឹង​កម្លាំង​ប៉ុស្តិ៍​នគរបាល​រដ្ឋបាល​គគីរ​ធំ ។ ក្រោយ​ទទួល​បាន​ពាក្យបណ្តឹង​កម្លាំង​ប៉ុស្តិ៍​បាន​ចុះ ដល់​កន្លែង​កើតហេតុ ឃាត់ខ្លួន​ជនសង្ស័យ​រួម​នឹង​វត្ថុ​តាង​មក​ប៉ុស្តិ៍​ដើម្បី​សួរនាំ ។ នៅ​ចំពោះ​មុខ​សមត្ថកិច្ច​ជនសង្ស័យ​បាន​ឆ្លើយ​សារភាព​ពី​ការ​លួច​ស្វាយ ក្នុង​ចម្ការ​អ្នក​ភូមិ​ប្រាកដ​មែន​និង​ធ្លាប់​ធ្វើ​សកម្មភាព​លួច​បេះ​ផ្លែស្វាយ​ប្រហែល​ជាង​២០ លើក​មក​ហើយ​។ តាម​ប៉ូលិស​ថា​ជនជាប់ចោទ​ធ្លាប់​ប្រើប្រាស់​គ្រឿងញៀន​ផង​ដែរ ។

​ចំណែក​ករណី​គ្រោះថ្នាក់​ចរាចរណ៍​មួយទៀត ផ្តើម​ឡើង​ពី​បុរស​ម្នាក់បើករថយន្ត​បុក​ម៉ូតូ​សណ្តោង​រ៉ឺ​ម៉ក​ពី​ក្រោយ​រង​របួសស្រាល​២​នាក់ ត្រូវ​បាន​លោក គឹ​ម រ័​ត្ន​ណា​រិ​ន ចៅក្រម​សាលាដំបូង​ខេត្តកណ្តាល សម្រេច​ចេញ​ដីកា​​ឃុំខ្លួន​ដាក់​ពន្ធនាគារ​បណ្តោះអាសន្ន ។ មជ្ឈដ្ឋាន​ដែល​តាមដាន​សំណុំរឿង​នេះ ​ហាក់​មិន​យល់​អំពី​ការ​អនុវត្ត​ច្បាប់​បែប​ស្តង់ដា​នៃ​ការ​សម្រេច​លើ​ករណី​គ្រោះថ្នាក់​ចរាចរណ៍​ទាំង​២​នេះ ។

ករណី​ខាងលើ​លោក ទិន សុចិ​ត្រា ព្រះរាជអាជ្ញា​រង​និង​ជា​អ្នកនាំពាក្យ​អយ្យការ​សាលាដំបូង​ខេត្តកណ្តាល បាន​ប្រាប់​ឱ្យ​ដឹង​ថា លោកស្រី ស៊ុន យឺត ព្រះរាជអាជ្ញា​រង​សាលាដំបូង​ខេត្តកណ្តាល បាន​សម្រេច​ដោះ​លែង​អ្នកបើកបរ​រថយន្ត​ឱ្យ​វិល​ត្រឡប់​ទៅ​ផ្ទះ​វិញ ដោយ​ពិនិត្យ​សំណុំរឿង គឺ​អ្នកបើកបរ​រថយន្ត​គ្មាន​កំហុស ។
ប្រភព​ព័ត៌មាន​ច្បាស់​ការណ៍​មួយ​ប​ង្ហេ​ី​ប​ឱ្យ​ដឹង​ថា ករណី​គ្រោះថ្នាក់​ចរាចរណ៍​នេះ​កើត​ឡេ​ី​ង​ដោយសារ​រថយន្ត​ចត​គ្មាន​ដាក់​សញ្ញា​សម្គាល់​ពេល​យប់ ទើប​ម៉ូតូ​បេ​ី​ក​បុក​ពីក្រោយ​បណ្តាល​ឱ្យ​ជន​រង​គ្រោះ​ស្លាប់ ។

ក្រោយ​កេ​ី​ត​ហេតុ ម្ចាស់​រថយន្ត​បាន​បេ​ី​ក​គេច រហូត​បែក​កង់​រថយន្ត​ទេ​ី​ប​សមត្ថកិច្ច​តាម​ចាប់​បាន​មក​វិញ ។
អ្នកបើកបរ​រថយន្ត​ឈ្មោះ ណាត បូ​រី ភេទ​ប្រុស អាយុ​៣៣​ឆ្នាំ មាន​ទីលំនៅ​ភូមិ​ត្រពាំង​ស្រែ ឃុំ​ត្រពាំង​ស្រែ ស្រុក​មេ​សាង ខេត្តព្រៃវែង ។ ជន​រង​គ្រោះ​ឈ្មោះ​ទេព សុវណ្ណ ភេទ​ប្រុស អាយុ​៥៣​ឆ្នាំ មាន​ទីលំនៅ​ភូមិ​ស្វាយចេក ឃុំ​ស្វាយ​ធំ ស្រុក​ស្វាយ​ធំ ខេត្តស្វាយរៀង ។

ដោយឡែក ​ករណី​គ្រោះថ្នាក់​ចរាចរណ៍​គ្រាន់តែ​របួសស្រាល​ពីរ​នាក់ តុលាការ​សម្រេច​ឃុំខ្លួន​ដាក់​ពន្ធនាគារ​បណ្តោះអាសន្ន​នោះ ដែល​ហេតុការណ៍​នេះ​បាន​កើតឡើង​ថ្ងៃ​ទី​១០ កញ្ញា វេលា​ម៉ោង​៧​និង​៣០​នាទី​ព្រឹក​នៅ​លើ​ផ្លូវជាតិ​លេខ​១ ចន្លោះ​បង្គោលគីឡូម៉ែត្រ​លេខ​២៥ លេខ​២៦ ចំណុច​ភូមិ​ស្តៅ​កន្លែង​២ ឃុំ​ដីឥដ្ឋ ស្រុក​កៀនស្វាយ ខេត្តកណ្តាល ​។ ប្រភព​ព័ត៌មាន​ថា រថយន្ត​ម៉ាក​ហា​យ​ឡែ​ន​ឌ័​រ ពណ៌​ទឹកប្រាក់ ពាក់​ផ្លា​ក​លេខ ភ្នំពេញ 2AZ-9042 បើកបរ​ដោយ​ឈ្មោះ ណាត វ៉ា​ន់​ដា​រ៉ា ភេទ​ប្រុស អាយុ​២៨​ឆ្នាំ ជនជាតិ​ខ្មែរ មាន​ទីលំនៅ​ភូមិ​សួង​លិច សង្កាត់​សួង ក្រុង​សួង ខេត្ត​ត្បូងឃ្មុំ ដោយ​បើកបរ​មាន​ទិស​ដៅ​ពី​អ្នក​លឿង​ទៅ​ភ្នំពេញ តាម​ផ្លូវជាតិ​លេខ​១ ។

ពេល​បើក​មក​ដល់​កន្លែង​កើតហេតុ​ខាងលើ​បាន បើក​បុក​ពីក្រោយ​ម៉ូតូ​សណ្តោង​រ៉ឺ​ម៉ក​ម៉ាក SANG YANG 125 ពណ៌​ខ្មៅ គ្មាន​ផ្លា​ក​លេខ បើកបរ​ដោយ​ឈ្មោះ សេង ម៉ៅ ភេទ​ប្រុស អាយុ​៤១​ឆ្នាំ មាន​ទីលំនៅ ភូមិ​ក្បាលជ្រោយ ឃុំ​កំពង់​ភ្នំ ស្រុក​លើក​ដែក ខេត្តកណ្តាល​ដែល​បើកបរ​ក្នុង​ទិស​ដៅ​ស្របគ្នា ។

ការ​បុក​នោះ​ធ្វើ​ឱ្យ​ម៉ូតូ​សណ្តោង​រ៉ឺ​ម៉ក​បាន​ខ្ទាត​ទៅ​បុក​ឈ្មោះ ទូច ភេទ​ប្រុស អាយុ​៦៨​ឆ្នាំ ដែល​បម្រុង​ដើរ​ឆ្លងថ្នល់​បណ្តាល​ឱ្យ​អ្នកបើកបរ​ម៉ូតូ​ឈ្មោះ សេង ម៉ៅ រង​របួសស្រាល និង​របួសធ្ងន់​ឈ្មោះ ទូច (​ពក​ក្បាល​)​បញ្ជូន​ទៅ​ព្យា​បាល​នៅ​មន្ទីរពេទ្យ​បង្អែក​ស្រុក​កៀនស្វាយ ។ ចំណែក​រថយន្ត​បង្ក​បាន បើក​រត់គេច​ចេញពី​កន្លែង​កើតហេតុ​មក​ដល់​ផ្សារ​គគីរ​នគរបាល​ចរាចរណ៍ ចាប់​ឃាត់​រថយន្ត​និង​អ្នកបើកបរ​យក​មក​អធិ​ការ​ដ្ឋាន​នគរបាល​ស្រុក ៕ (សម្រួលដោយ៖ ស្រីណា​)

អត្ថបទសរសេរ ដោយ