ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ការ​កសាង​អាជីវកម្ម​ត្រូវ​អាស្រ័យ​លើ​ទំនាក់ទំនង

4 ឆ្នាំ មុន

មិន​ថា​អ្នក​កំពុង​ស្វែងរក​បុគ្គលិក ឬ​ដៃគូ​សហការ​សម្រាប់​អាជីវកម្ម​អ្នក​ទេ ការ​ស្គាល់​មនុស្ស​ដែល​ត្រឹមត្រូវ​អាច​ជួយ​ឲ្យ​អ្នក​សម្រេច​បាន​គោលដៅ​បាន​លឿន និង​មាន​ប្រសិទ្ធិ​ភាព ។ ហើយ​វា​កាន់តែ​ងាយ​ទៅ​ទៀត​ក្នុង​សម័យកាល​នេះ ដែល​មាន​ប្រព័ន្ធ​សង្គម​ធ្វើ​ជា​ឈ្នាន់​សម្រាប់​ជួយ​សហគ្រិន​ក្នុង​ការ​បង្កើត និង​ក​សារ​ទំនាក់ទំនង​ទាំង​នៅ​ក្នុង​ការិយាល័យ និង​នៅផ្ទះ ។…

មិន​ថា​អ្នក​កំពុង​ស្វែងរក​បុគ្គលិក ឬ​ដៃគូ​សហការ​សម្រាប់​អាជីវកម្ម​អ្នក​ទេ ការ​ស្គាល់​មនុស្ស​ដែល​ត្រឹមត្រូវ​អាច​ជួយ​ឲ្យ​អ្នក​សម្រេច​បាន​គោលដៅ​បាន​លឿន និង​មាន​ប្រសិទ្ធិ​ភាព ។ ហើយ​វា​កាន់តែ​ងាយ​ទៅ​ទៀត​ក្នុង​សម័យកាល​នេះ ដែល​មាន​ប្រព័ន្ធ​សង្គម​ធ្វើ​ជា​ឈ្នាន់​សម្រាប់​ជួយ​សហគ្រិន​ក្នុង​ការ​បង្កើត និង​ក​សារ​ទំនាក់ទំនង​ទាំង​នៅ​ក្នុង​ការិយាល័យ និង​នៅផ្ទះ ។

លោក Robert Galzer ដែល​ជា​ស្ថាបនិក និង​នាយក​ប្រតិបត្តិ​ក្រុមហ៊ុន Acceleration Partners បាន​ចែករំលែក​ពី​យុទ្ធសាស្ត្រ​ដែល​លោក​អនុវត្ត​ដើម្បី​បង្កើត​និង​រក្សា​ទំនាក់ទំនង​ជាមួយ​មនុស្ស​ដែល​អាច​ជួយ​ដល់​អាជីវកម្ម​របស់​អ្នក​ដូច​ខាងក្រោម​នេះ ៖

១. ចេញពី​វិស័យ​ដែល​អ្នក​នៅ ៖ ពេល​បង្កើត​ទំនាក់ទំនង ជា​ពិសេស​នៅ​ពេល​ដែល​អ្នក​ទើបតែ​ចេញ​ប្រកប​អាជីវកម្ម អ្នក​មិន​គួរ​ផ្តោត​ស្មារតី​តែ​លើ​មនុស្ស​ដែល​ប្រកប​អាជីវកម្ម​ស្រ​ដៀង​អ្នក ឬ​ក្នុង​វិស័យ​ដូច​អ្នក​ទេ ។ ផ្ទុយ​មក​វិញ​អ្នក​គួរតែ​មើលទៅ​វិស័យ​ដទៃ​ទៀត​ដែរ ។ ព្រោះតែ​មនុស្ស​ទាំងនោះ​មិន​នៅ​ក្នុង​វិស័យ​របស់​អ្នក​មិន​ប្រាកដ​ថា​ពួក​គេ​មិន​ស្គាល់​អ្នក​ដទៃ​ដែល​អាច​ចាប់អារម្មណ៍​លើ​អាជីវកម្ម​អ្នក​ទេ ។

២. ស្គាល់​មនុស្ស​ឲ្យ​បាន​ស៊ីជម្រៅ ៖ ស្គាល់​មនុស្ស​ច្រើន​គឺ​ល្អ​ហើយ ប៉ុន្តែ​សហគ្រិន​ក៏​គួរ​ផ្តោត​លើ​ការ​ស្គាល់​មនុស្ស​ដែល​អ្នក​អាច​ពឹងផ្អែក​បាន​ពេល​ដែល​អ្នក​ត្រូវការ​ដែរ ។ ពេល​ខ្លះ​ការ​មាន​ក្រុម​មនុស្ស​តូច​មួយ​ដែល​ចាំ​ជួយ​អ្នក​គ្រប់ពេល​មាន​តម្លៃ​ជាង​ស្គាល់​មនុស្ស​ច្រើន​ដែល​មិន​មាន​ទឹកចិត្ត​ជួយ​អ្នក​ដែរ ។

៣. ចាំ​ជួយ​គេ មិនមែន​ចាំតែ​ទទួល​បាន​អត្ថប្រយោជន៍​ទេ​៖ ប្រាកដ​ណាស់ គោលដៅ​ធំ​ក្នុង​ការ​បង្កើត​ទំនាក់ទំនង​គឺ​ដើម្បី​ទទួល​បាន​អត្ថប្រយោជន៍​ពី​ទំនាក់ទំនង​ទាំងនោះ ប៉ុន្តែ​វា​មិន​គួរ​ជា​គោលដៅ​ធំ​ទេ ។ ពេល​ដែល​បង្កើត​ទំនាក់ទំនង​ជាមួយ​អ្នក​ដទៃ អ្នក​ក៏​គួរ​គិត​ពី​អ្វី​ដែល​អ្នក​អាច​ជួយ​ភាគី​ម្ខាង​ទៀត​ដែរ ៕ កែសម្រួល​ដោយ ៖ សុ​ឃា​ក់

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ