សំណួរ​សំខាន់​ដែល​តែងតែ​សួរ​រាល់ពេល​ប្រជុំ


ការ​ប្រជុំ​ជា​សកម្មភាព​សំខាន់​មួយ​ដែល​មិន​អាច​បាត់បង់​បាន​ក្នុង​គ្រប់​ស្ថាប័ន​ការងារ ប៉ុន្តែ​វា​ក៏​ជា​សកម្មភាព​មួយ​ដែល​ត្រូវការ​ឲ្យ​មនុស្ស​ចំណាយ​ពេលវេលា និង​កម្លាំង​ច្រើន​លើ​ដែរ ។ ពេល​ខ្លះ​ទៀត​ប្រសិនបើ​មិន​មានការ​គ្រប់គ្រង​ល្អ​ទេ​នោះ កិច្ចប្រជុំ​អាច​ក្លាយទៅជា​កត្តា​ដែល​បង្ក​ឲ្យ​ខាតបង់​ពេលវេលា និង​ប្រសិទ្ធិ​ភាព​ការងារ​នៅ​កន្លែងធ្វើការ​ទៀត​ផង ។

លោក Scott Mautz ដែល​ជា​អ្នក​និយាយ​ជា​សាធារណៈ និង​អ្នកនិពន្ធ​សៀវភៅ Find the Fire និង Make It Matter បាន​ឲ្យ​ដឹង​ថា ដើម្បី​ធ្វើ​ឲ្យ​កិច្ចប្រជុំ​មាន​ប្រសិទ្ធិ​ភាព និង​មិន​ខាត​ពេលវេលា អ្នកចូលរួម​គួរតែ​សូរ​ទៅ​អង្គប្រជុំ​ថា តើ​នរណា​នឹង​ធ្វើ​កិច្ចការ​អ្វី និង​ត្រូវ​សម្រេច​ឲ្យ​ហើយ​នៅ​ពេល​ណា?

ការ​សួរ​សំណួរ​នេះ​ជួយ​ឲ្យ​មនុស្ស​ដែល​ចូលរួម​តាម​ទាន់​អ្វី​ដែល​បាន​លើក​ឡើង និង​រក្សា​ស្មារតី​លើ​កិច្ច​ប​ប្រជុំ ។ លើស​ពី​នេះ​ទៅ​ទៀត ពេល​ដែល​អ្នក​ផ្គូរ​ផ្គង​ឈ្មោះ​មនុស្ស និង​កិច្ចការ​ដែល​ពួក​គេ​ត្រូវ​បំពេញ​ជា​រៀង​រាល់ពេល​បញ្ចប់​កិច្ចប្រជុំ វា​ថែម​ទាំង​បង្កើន​ការ​យកចិត្តទុកដាក់​របស់​អ្នកចូលរួម​ផង​ដែរ ។ មូលហេតុ​គឺ​មក​ពី​មនុស្ស​ម្នាក់​ៗ​មិន​ចង់​បំពេញការងារ​ដែល​ពួក​គេ​មិនដឹង​ពី​មូលហេតុ​ថា​ហេតុ​អ្វី​ដែល​ពួក​គេ​ត្រូវ​បាន​ជ្រើសរើស​ឲ្យ​សម្រេច​កិច្ចការ​នេះ និង​អ្វី​ដែល​ក្រុមហ៊ុន​និង​អាជីវកម្ម​ចង់បាន​ពី​ពួក​គេ​ឡើយ ។

សំណួរ​ខាងលើ​ក៏​ជួយ​ជំរុញ​ឲ្យ​អ្នកធ្វើការ​សម្រេចចិត្ត​ដោយ​ច្បាស់លាស់​ព្រោះ​អ្នក​ត្រូវ​សម្រេចចិត្ត​ថា​មាន​កិច្ចការ​អ្វីខ្លះ​ដែល​ត្រូវ​បំពេញ​ជា​បន្ទាប់ ។ ប៉ុន្តែ​អ្នក​ត្រូវ​ចង​ចាំ​ថា​អ្នក និង​អគ្គ​ប្រជុំ​ក៏​គួរ​ពិភាក្សា​ឲ្យ​បាន​ច្បាស់​ពី​មូលហេតុ​ដែល​ត្រូវ​សម្រេច​កិច្ចការ​ទាំងនោះ​ដែរ ។

ការ​សួរ​ពេល​ពេល​ដែល​អ្នក​ចង់​ឃើញ​លទ្ធផល​ជួយ​កំណត់​ពេលវេលា​សម្រាប់​រាល់​សកម្មភាព​ដែល​បាន​លើក​ឡើង​ក្នុង​អគ្គ​ប្រជុំ ។ មនុស្ស​ជា​ច្រើន​មិន​ចូល​ចិត្តការ​កំណត់ពេល​វេលា​នេះ​ឡើយ ប៉ុន្តែ​វា​ជំរុញ​ឲ្យ​មនុ​ស្សមានភាព​ទទួលខុសត្រូវ​ចំពោះ​ការងារ​ដែល​បាន​ដាក់​ឲ្យ​ខ្លួន ។
សរុប​មក សំណួរ​ខាងលើ​នឹង​ជួយ​ជំរុញ​ឲ្យ​កិច្ចប្រជុំ​មាន​ភាព​រលូន​ជាង​មុន​ព្រោះ​វា​ជំរុញ​ឲ្យ​មនុស្ស​មានការ​យកចិត្តទុកដាក់​លើ​អ្វី​ដែល​បាន​លើក​ឡើង និង​បង្កើន​គុណភាព​នៃ​ការ​គិត និង​ការ​ស្ម័គ្រចិត្ត​របស់​អ្នកចូលរួម​ជាដើម ៕ កែសម្រួល​ដោយ ៖ សុ​ឃា​ក់

Facebook Google Twitter Email

គួរ​យល់​ដឹង

អត្រាប្តូរប្រាក់

អត្រាប្តូរប្រាក់ផ្សេងទៀត

Live

Sponsored News

ការស្ទង់មតិគេហទំព័រថ្មី




សូម​អរគុណ