ការផ្តល់សេវាបម្រើអតិថិជនត្រូវបានចាត់ទុកជាកត្តាដែលនាំឲ្យអាជីវកម្មជាច្រើនជោគជ័យ ហើយវាក៏អាចជាមូលហេតុដែលបង្កឲ្យអាជីវកម្មមួយចំនួនទៀតបរាជ័យដែរ ។ ប្រសិនបើអ្នកឆាប់នឹងធ្វើការឆ្លើយតប និងមានភាពសកម្មក្នុងការជួយផ្តល់ព័ត៌មានដល់អតិថិជននោះ ពួកគេនឹងសប្បាយចិត្តនិងជួយអ្នកក្នុងការរកប្រាក់ចំណូលផងដែរ ។
បច្ចុប្បន្ននេះមានអាជីវកម្មជាច្រើនចាប់ផ្តើមផ្តល់សេវាទាំងនេះតាមរយៈប្រព័ន្ធសង្គមដូចជា Facebook និង Instagram ជាដើម ។ ខាងក្រោមនេះគឺជាគន្លឹះក្នុងការផ្តល់សេវាបម្រើអតិថិជនតាមប្រព័ន្ធសង្គមដែលអ្នកគួរតែអនុវត្ត៖
១. បង្ហាញភាពជិតដិតតែរក្សាវិជ្ជាជីវៈ ៖ ការឆ្លើយតបរបស់អ្នកលើប្រព័ន្ធសង្គមគួរតែឆ្លុះបញ្ចាំងពីប្រ៊េនរបស់អ្នក ប៉ុន្តែអាជីវករគួរតែមានការប្រុងប្រយ័ត្នព្រោះការទាក់ទងជាមួយមនុស្សតាមប្រព័ន្ធសង្គមភាគច្រើនបង្ហាញភាពសមញ្ញជាងមធ្យោបាយដទៃ ។
ដូច្នេះអ្នកអាចបង្ហាញភាពជិតដិតបានពេលដែលទាក់ទងជាមួយនឹងអតិថិជនរបស់អ្នកតាមប្រព័ន្ធសង្គម តែអ្នកត្រូវតែធានាថាមានការរក្សាវិជ្ជាជីវៈត្រឹមត្រូវដែលមិនបង្កផលប៉ះពាល់ដល់ប្រេនរបស់អ្នក ។
២. បង្ហាញភាពច្នៃប្រឌិតពេលដែលឆ្លើយតប៖ ប្រព័ន្ធសង្គមផ្តល់ឱកាសជាច្រើនឲ្យអ្នកប្រាស្រ័យទាក់ទងជាមួយនឹងអតិថិជនក្នុងវិធីថ្មីៗ ដូច្នេះអ្នកគួរតែទាញអត្ថប្រយោជន៍ពីវា ។ អ្នកមិនចាំបាច់រងចាំរហូតដល់មានសំណួរសួរមកកាន់ Page អាជីវកម្មរបស់អ្នកឡើយ ។ អ្នកអាចប្រើ Page ដើម្បីផ្តល់ជាយោបល់ ឬចែករំលែកព័ត៌មានពិសេសៗទាក់ទិននឹងអាជីវកម្មរបស់អ្នកបានដែរ ។
៣. ហាមបដិសេធ ឬមិនឆ្លើយតបដាច់ខាត ៖ កំហុសឆ្គងធំមួយដែលអាជីវកម្មប្រព្រឹត្តដែលបង្កឲ្យពួកគេបាត់បង់អតិថិជន គឺការមិនឆ្លើយតបនឹងសំណួររបស់អតិថិជនដែលចាប់អារម្មណ៍នឹង Page របស់អ្នក ឬបដិសេធនឹងសំណើរផ្សេងៗរបស់អតិថិជនដោយមិនចរចាពិបាក្សាគ្នាជាមុនសិន ។
ចូរចង់ចាំថា គោលដៅនៃការផ្តល់សេវាបម្រើអតិថិជន គឺដើម្បីជួយដល់អតិថិជន ហើយប្រព័ន្ធសង្គមបានធ្វើឲ្យការផ្តល់សេវានេះកាន់តែមានភាពងាយស្រួល និងជួយឲ្យអាជីវកម្មស្ថាបនាទំនាក់ទំនងល្អជាមួយនឹងអ្នកទិញផងដែរ ៕ កែសម្រួលដោយ៖ សុឃាក់
ចែករំលែកព័តមាននេះ