ខេត្តបន្ទាយមានជ័យ ៖ នៅមន្ទីររៀបចំដែនដី នគរូបនីយកម្ម សំណង់ និងសូរិយោដីខេត្តបន្ទាយមានជ័យនាព្រឹកថ្ងៃទី២៨ មីនា ២០១៤ នេះមានរៀបចំវគ្គបណ្តុះបណ្តាលស្តីពីតួនាទី និងភារកិច្ចរបស់គណៈកម្មការរដ្ឋបាលក្នុងការចុះបញ្ជីដីធ្លីមានលក្ខណៈជាប្រព័ន្ធ ក្រោមអធិបតីភាពលោកអ៊ី ឡុង អភិបាលរងខេត្តបន្ទាយមានជ័យ និងមានការអញ្ជើញចូលរួមពីលោកលី សារី ប្រធានមន្ទីររៀបចំដែនដី នគរូបនីយកម្ម សំណង់ និងសូរិយោដីខេត្ត លោកឧត្តមសេនីយ៍ត្រី ឱ បូរិន មេបញ្ជាការកងរាជអាវុធហត្ថខេត្ត ប្រធានក្រុមប្រឹក្សាឃុំ និងមន្ត្រីពាក់ព័ន្ធជាច្រើនរូបទៀត៕


ចែករំលែកព័តមាននេះ