ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ចាប់​ទាំង​អ្នកលេង និង​អ្នក​បើក​ល្បែងស៊ីសង​ជ្រក​ក្រោម​ស្លាក​ការ​ហ្វេ ឬ​ណេ​ត​អន​ឡាញ

5 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ ក្នុង​កិច្ចប្រជុំ​គណៈ​បញ្ជាការ​ឯកភាព​រាជធានី​ភ្នំពេញ នា​ព្រឹក​ថ្ងៃ​ទី​១៨​កញ្ញា​នេះ លោក ឃួ​ង ស្រេង អភិបាល​នៃ​គណៈ​អភិបាល​រាជធានី​ភ្នំពេញ និង​ជា​ប្រធាន​គណ​:​បញ្ជាការ​ឯកភាព រាជធានី​ភ្នំពេញ​បាន​លើក​ឡើង​ថា…

រាជធានី​ភ្នំពេញ ៖ ក្នុង​កិច្ចប្រជុំ​គណៈ​បញ្ជាការ​ឯកភាព​រាជធានី​ភ្នំពេញ នា​ព្រឹក​ថ្ងៃ​ទី​១៨​កញ្ញា​នេះ លោក ឃួ​ង ស្រេង អភិបាល​នៃ​គណៈ​អភិបាល​រាជធានី​ភ្នំពេញ និង​ជា​ប្រធាន​គណ​:​បញ្ជាការ​ឯកភាព រាជធានី​ភ្នំពេញ​បាន​លើក​ឡើង​ថា អាជ្ញាធរ​ភ្នំពេញ​នឹង​មិន​លើកលែង​ដល់​អ្នក​បើក​ល្បែងស៊ីសង រួម​ទាំង​អ្នកលេង​ផង ដែល​ជ្រក​ក្រោម​ស្លាក​កាហ្វេ ឬ​ណេ​ត​អន​ឡាញ​ឡើយ ។

ចំពោះ​អ្នក​ប្រកប​របរ​អាជីវកម្ម​ណេ​ត​កាហ្វេ Online ដោយ​មាន​បង្កប់​ល្បែងស៊ីសង គឺ​មានទោស​ទាំង​អ្នកលេង និង​ម្ចាស់​ទីតាំង​ដែល​អាជ្ញា​ធរមាន​សមត្ថកិច្ច​ក៏​ដូច​អាជ្ញាធរ​ដែនដី​ត្រូវ​ត្រួតពិនិត្យ​ឲ្យ​បាន​ម៉ត់ចត់​បំផុត ។

លោក​ឃួ​ង ស្រេង បានអោយ​ដឹង​ទៀត​ថា សម្រាប់​ខែ​នេះ គឺជា​ខែ​ដែល​បងប្អូន​ប្រជាពលរដ្ឋ​បាន និង​កំពុង​ប្រារព្ធ​នូវ​ពិធី​កាន់បិណ្ឌ ភ្ជុំបិណ្ឌ ដូច្នេះ​ទេ​កងកម្លាំងប្រដាប់អាវុធ​ទាំង​២​ភេទ អាជ្ញាធរ​ដែនដី កម្លាំង​ពាក់ព័ន្ធ​ទាំងអស់​ត្រូវ​តែ​ពង្រឹង​បន្ថែម​នូវ​កិច្ច​ការពារ​សុវត្ថិភាព​ជូន​ប្រជាពលរដ្ឋ ដោយ​ប្រជាពលរដ្ឋ​ត្រូវធ្វើ​ដំណើរ​ទៅ​វត្ត​អារាម​ក៏​ដូច​ជា ចាក​ចេញពីផ្ទះ​ទៅ​កាន់​បណ្ដា​ខេត្ត​នានា និង​ចាក​ចេញពី​រាជធានី​ភ្នំពេញ​ទៅ​ស្រុក​កំណើត​របស់​ពួក​គាត់ ។

ដូច្នេះ​យើង​ត្រូវ​ការពារ​ភូមិឋាន​លំនៅ​ឋាន​របស់​ពួក​គាត់ ពិសេស​លើ​បទល្មើស​ចោល​កម្ម លួច ឆក់ ប្លន់​ជាដើម ។ លោក​អភិបាល​បាន​បញ្ជាក់​ថា កន្លង​មកនេះ​ឃើញ​ថា ការ​អនុវត្ត​ការងារ ពិសេស​ការ​ទប់ស្កាត់​នូវ​បទល្មើស​ផ្សេង​ៗ ឃើញ​ថា មាន​លក្ខណៈ​ល្អ​ប្រសើរ​ហើយ តែ​យើង​មិន​ត្រូវ​បន្ធូ​ដៃ​ទេ គឺ​ត្រូវ​ខិតខំ​ប្រឹងប្រែង​បន្ថែម​ទៀត ។

ពាក់ព័ន្ធ​នឹង​ពិធីបុណ្យ​កាន់បិណ្ឌ និង​ភ្ជុំបិណ្ឌ​សូម​ឲ្យ​មានការ​ពង្រឹង​សន្តិសុខ​សណ្តាប់ធ្នាប់​តាម​ទី​អារាម​ទាំងអស់​ក្នុង​រាជធានី​ភ្នំ​ពេញការ​សំរួល​ចរាចរណ៍​ជូន​ប្រជាពលរដ្ឋ​ធ្វើ​ដំណើរ​ឲ្យ​បាន​ស្រួល ជា​ពិសេស​ក្នុង​រយៈពេល​៣​ថ្ងៃ​នៃ​ថ្ងៃ​ឈប់​សម្រាក​បុណ្យ​ភ្ជុំ​៣​ថ្ងៃ សុំ​ឲ្យ​សមត្ថកិច្ច​ជួយ​មើល​ផ្ទះសំបែង​ប្រជាពលរដ្ឋ និង​ដាក់​វេន​ប្រចាំការ​ឲ្យ​បាន​ជាប់​ជា​ប្រចាំ និង​ផ្សព្វផ្សាយ​ពី​ការ​ទប់ស្កាត់​គ្រោះ​អគ្គិភ័យ​ផង​ដែរ ៕ កែសម្រួល​ដោយ ៖ សុ​ឃា​ក់

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ