ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ផ្កាយ​រណប​ជប៉ុន​ចាប់​បាន​រូប​ភាព​បំណែក​វត្ថុ​អណ្តែត​ទឹក​10​ដុំ​ឆ្ងាយ​ពី​អូស្ត្រាលី​

11 ឆ្នាំ មុន

រូប​ភាព​ផ្កាយ​រណប​ជប៉ុន​ បាន​បង្ហាញ​ពី​វត្ថុ​អណ្តែត​ទឹក​១០​បំណែក​ នៅ​ឆ្ងាយ​ពី​ប្រទេស​អូស្ត្រាលី​ ដែលអាច​ជា​បំណែក​របស់​យន្ត​ហោះ​ម៉ាឡេសុី​ ជើង​ហោះ​ហើរ​ MH370 ។​ នេះ​បើ​យោង​តាម​របាយ​ការណ៍​របស់​ប្រព័ន្ធ​ផ្សព្វ​ផ្សាយ​ដែល​បាន​ដក​ស្រង់​សម្តី​របស់​រដ្ឋា​ភិបាល​កាល​ពី​ថ្ងៃ​សុក្រ​ ទី​២៨​ មីនា​ ។​

ទីភ្នាក់​ងារ​ព័ត៌​មាន​ជប៉ុន​ក្យូដូ​ និង​សារ​ព័ត៌​មាន​ Jiji បាន​រាយ​ការណ៍​ថា​ វត្ថុ​ទាំង​នោះ​ត្រូវ​បាន​ប្រទះ​ឃើញ​នៅ​ក្នុង​ទឹក​ចម្ងាយ​ប្រមាណ​២.៥០០​គីឡូ​ម៉ែត្រ​ ភាគ​និរតី​ទីក្រុង​ភើត​ របស់​អូស្ត្រាលី​ ។​ ទីភ្នាក់​ងារ​ព័ត៌​មាន​ក្យូដូ​ និយាយ​ថា​ តាម​ការ​សិក្សា​របស់​មជ្ឈ​មណ្ឌល​ផ្កាយ​រណប​ Cabinet Satellite Intelligence Center របស់​ជប៉ុន​ បាន​បង្ហាញ​ថា​ វត្ថុ​ទាំង​អស់​នោះ​មាន​ប្រវែង​ដល់​ទៅ​៨ម៉ែត្រ​ និង​ទទឹង​៤ម៉ែត្រ​ ហើយ​ចាប់​បាន​រូប​ភាព​ដោយ​ផ្កាយ​រណប​នៅ​ចន្លោះ​ម៉ោង​៩​ព្រឹក​ និង​ម៉ោង​៣​រសៀល​ ។​

ប្រភព​ពី​រដ្ឋា​ភិបាល​និយាយ​ថា​ វត្ថុ​ទាំង​អស់​នេះ​ អាច​ជា​បំណែក​របស់​យន្ត​ហោះ​ម៉ាឡេសុី​ ដែល​បាត់​ ព្រោះ​ថា​ គេ​បាន​រក​ឃើញ​នៅ​ក្នុង​​តំបន់​ដែល​ត្រួត​សុីគ្នា​នឹង​កន្លែង​ដែល​គេ​ធ្លាប់​រក​ឃើញ​កាល​ពី​លើក​មុន​ ។​ ចំណែក​សារ​ព័ត៌​មាន​ Jiji បាន​ដក​ស្រង់​សម្តី​មន្ត្រី​រដ្ឋា​ភិបាល​ ដោយ​និយាយ​ថា​ វត្ថុ​ដែល​អណ្តែត​ទឹក​នោះ​ អាច​ជា​បំណែក​យន្ត​ហោះ​របស់​ម៉ាឡេសុី​ ដែល​បាត់​ ។​ ជប៉ុន​បាន​ផ្តល់​ព័ត៌​មាន​នោះ​ដល់​ប្រទេស​ម៉ាឡេសុី​ហើយ​ ៕​