ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ក្រសួងការពារជាតិ​បន្ត​រុករក​ពលរដ្ឋ​ខ្មែរ​២​រូប​បាត់​ខ្លួន​ដោយសារ​ដី​ភ្នំ​បាក់​សង្កត់​នៅ​ច្រកព្រំដែន​កម្ពុជា​-​ថៃ

4 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ អ្នកនាំពាក្យ​ក្រសួងការពារជាតិ​លោក ឈុំ សុជាត បាន​អះអាង​សមត្ថកិច្ច​បាន​កំពុង​បន្ត​ប្រតិបត្តិការ​រុករក​ប្រជាពលរដ្ឋ​ខ្មែរ​២​រូប ដែល​បាន​បាត់​ខ្លួន​ដោយសារ​ជំនន់​ទឹកភ្លៀង ធ្វើ​ឲ្យ​ដី​ភ្នំ​បាក់​សង្កត់​នៅ​ព្រំដែន​កម្ពុជា​-​ថៃ ។ លោក…

រាជធានី​ភ្នំពេញ ៖ អ្នកនាំពាក្យ​ក្រសួងការពារជាតិ​លោក ឈុំ សុជាត បាន​អះអាង​សមត្ថកិច្ច​បាន​កំពុង​បន្ត​ប្រតិបត្តិការ​រុករក​ប្រជាពលរដ្ឋ​ខ្មែរ​២​រូប ដែល​បាន​បាត់​ខ្លួន​ដោយសារ​ជំនន់​ទឹកភ្លៀង ធ្វើ​ឲ្យ​ដី​ភ្នំ​បាក់​សង្កត់​នៅ​ព្រំដែន​កម្ពុជា​-​ថៃ ។

លោក ឈុំ សុជាត បាន​សរសេរ​លើក​បណ្តាញ​សង្គម នៅ​ថ្ងៃ​ទី​១៨ កញ្ញា មុន​នេះ​បញ្ជាក់​ថា «​នៅ​ថ្ងៃនេះ​កម្លាំង​ចម្រុះ​២៥​នាក់ ដែល​មាន​អាជ្ញាធរ កងកម្លាំងប្រដាប់អាវុធ និង​ប្រជាពលរដ្ឋ បាន​បន្ត​ប្រតិបត្តិការ​រុករក​ប្រជាពលរដ្ឋ​ខ្មែរ​ចំនួន​២​នាក់ ដែល​បាន​បាត់​ខ្លួន​នៅ​ចំណុច​ព្រំដែន​កម្ពុជា​-​ថៃ ច្រក​ពាម​តា ឃុំ​តា​តោក ស្រុក​សំឡូត ខេត្តបាត់ដំបង កាលពី​ថ្ងៃ​ទី​១៦ ខែកញ្ញា​នេះ ។

លោក​បន្ត​ថា ដោយសារ​តែ​ពលរដ្ឋ​ខ្មែរ​ទាំង​២​រូប​នេះ​បាត់​ខ្លួន​នៅ​ក្នុង​ទឹកដី​ថៃ ភាគី​កម្ពុជា​ក៏​បាន និង​កំពុង​សហការ​ជាមួយ​ភាគី​ថៃ ដើម្បី​រុករក​ជន​រង​គ្រោះ​ផង​ដែរ ។ ប្រតិបត្តិការ​នេះ​កំពុង​ទទួល​បានការ​យកចិត្តទុកដាក់ និង​បញ្ជា​ផ្ទាល់​ពី​លោក គន់ គី​ម ទេស​រដ្ឋមន្ត្រី​ទទួល​បន្ទុក​បេសកកម្ម​ពិសេស និង​ជា​អនុប្រធាន​ទី​១​នៃ​គណៈកម្មាធិការ​ជាតិ​គ្រប់គ្រង​គ្រោះ​មហន្តរាយ ខណៈ​ដែល​ក្រុមការងារ​កំពុង​តែ​មមាញឹក​ក្នុង​ប្រតិបត្តិការ​រុករក ។

សូម​បញ្ជាក់​ថា កាលពី​ថ្ងៃ​ច័ន្ទ ទី​១៦ ខែកញ្ញា មាន​ពលរដ្ឋ​៧​នាក់​បាន​ចូល​ទៅ​ក្នុង​ព្រៃ​នៅ​ចំណុច​ព្រំដែន​កម្ពុជា​-​ថៃ ច្រក​ពាម​តា ឃុំ​តា​តោក ហើយ​ត្រូវ​បាន​ជំនន់​ទឹកភ្លៀង​វាយប្រហារ​បណ្តាល​ឱ្យ​ដី​ភ្នំ​បាក់​សង្កត់​ក្នុង​នោះ​មាន​ពលរដ្ឋ​៤​នាក់ បាន​រត់​រួចខ្លួន​ម្នាក់​រង​របួសធ្ងន់ និង​២​នាក់​បាត់​ខ្លួន ៕ កែសម្រួល​ដោយ ៖ សុ​ឃា​ក់

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ