ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ពលរដ្ឋ​កូរ៉េ​ខាង​ត្បូង​នាំ​គ្នា​រុក​រក​អាចម៍​ផ្កាយ​

11 ឆ្នាំ មុន

កាសែត​ជុង​អាង​របស់កូរ៉េ​ខាង​ត្បូង​ផ្សាយ​ថា​ ពលរដ្ឋ​ជា​ច្រើន​នាក់​នាំ​គ្នា​រុករក​អាចម៍​ផ្កាយ​នៅ​លើ​ភ្នំ​ និង​តាម​វាល​ស្រែ​ក្នុង​ទីក្រុង​ជីនដូ​ ភាគ​អាគ្នេយ៍​របស់​ប្រទេស​ ក្រោយ​ពី​មាន​ភ្លៀង​អាចម៍​ផ្កាយ​ កាល​ពី​ថ្ងៃ​ទី​៩​ មីនា​ ២០១៤​ ។​ មាន​ពលរដ្ឋ​មួយ​ចំនួន​ប្រើ​ប្រព័ន្ធ​ GPS និង​ឧបករណ៍​ពិនិត្យ​លោហៈដើម្បី​ស្វែង​រក​អាចម៍​ផ្កាយ​នោះ​ ។

មន្ដ្រី​ជំនាញ​នាយក​ដ្ឋាន​បេតិកភណ្ឌ​វប្បធម៌​របស់កូរ៉េ​ថ្លែង​ថា​ អ្នក​ស្រុក​ព្យាយាម​រុករក​ដោយ​សារ​តែ​សារព័ត៌​មាន​ក្នុងស្រុក​ផ្សព្វផ្សាយ​ថា​ អាចម៍​ផ្កាយ​អាច​លក់​បាន​ក្នុង​តម្លៃ​ខ្ពស់​ ។​ ដោយ​សារ​ការ​រុករក​អាចម៍​ផ្កាយ​នោះ​ ម្ចាស់​កសិដ្ឋាន​ដាំ​បន្លែ​ជា​ច្រើន​បាន​ដាក់ស្លាក​ហាម​រុក​រក​នៅ​ទីតាំង​របស់​ខ្លួន​ បន្ទាប់​ពី​មាន​អ្នក​ប្រទះ​ឃើញ​ដុំ​ថ្ម​ពី​អាកាស​ដ៏​ធំ​ទម្ងន់​៩​គីឡូក្រាម​ ស្ថិត​ក្នុង​កសិដ្ឋាន​មួយ​ក្បែរ​ក្រុង​ជីនដូ​។​ ចំណែក​អាចម៍​ផ្កាយ​ដុំ​ទី​២​ មានទម្ងន់​៤​គីឡូក្រាម​ រក​ឃើញ​ដោយ​អ្នក​ស្រុក​ម្នាក់​ទៀត​ ។​

ក្រោយ​ពី​មាន​ភ្លៀង​អាចម៍​ផ្កាយ​ពី​ក្រៅ​ភព​កន្លង​មក​នោះ​ មាន​អ្នក​តាម​រក​អាចម៍​ផ្កាយ​ជន​ជាតិ​អាមេរិក​ចែក​នាម​ប័ណ្ណ​ដល់អ្នក​ស្រុក​ក្នុង​បំណង​សុំទិញ​អាចម៍​ផ្កាយ​ពី​អ្នក​រើស​បាន​ ។

លោក​នាយក​រដ្ឋ​មន្ដ្រី​ឈុង​ ហុងវ៉ុន​ បាន​ជួយ​ដល់​ពលរដ្ឋ​ក្នុង​ការ​ស្រាវជ្រាវ​រុករក​ ឬ​រើស​កម្ទេច​អាចម៍​ផ្កាយ​ទុក​ជា​គំរូ​ផ្នែក​ធម្មជាតិ​ ប៉ុន្ដែ​ខាង​បេតិកភណ្ឌ​វប្បធម៌​របស់កូរ៉េ​បញ្ជាក់​ថា​ អាចម៍​ផ្កាយ​ដែល​រក​ឃើញ​គឺ​ជា​សម្បត្ដិ​វប្បធម៌​ ដូច្នេះ​ត្រូវ​ការពារ​មិន​ឱ្យ​នាំ​ចេញ​ទេ​ ។ អាចម៍​ផ្កាយ​​ជា​ប្រភេទ​ថ្ម​ធ្លាក់​ពីលើមេឃ​ដែល​ឆេះ​មិន​អស់​នៅ​សេស​សល់​ជា​បំណែក​តូច​ធ្លាក់​មក​លើ​ផែន​ដី​ ។​ អាចម៍​ផ្កាយ​ដែលធ្លាក់​នោះ​ គេ​ប្រទះ​ឃើញ​​ចុង​ក្រោយ​នៅ​កូរ៉េ​ខាង​ត្បូង​ កាល​ពី​ឆ្នាំ​១៩៤៣​ ៕