ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ក្រុម​សិទ្ធិ​មនុស្ស​ទាម​ទារ​ឱ្យ​មីយ៉ាន់ម៉ា​ លុប​ចោល​បម្រាម​រៀប​ការ​ឆ្លង​សាសនា​

11 ឆ្នាំ មុន

ក្រុម​សិទ្ធិ​មនុស្ស​ បាន​អំពាវ​នាវ​ដល់​ប្រទេស​មីយ៉ាន់​ម៉ា​ ឱ្យ​លុប​ចោល​បម្រាម​រៀប​ការ​ឆ្លង​សាសនា​ ដោយ​បញ្ជាក់​ថា​ ជា​ការ​បំបិទ​សិទ្ធិ​សេរី​ភាព​លើ​ការ​កាន់​សាសនា​របស់​ពល​រដ្ឋ​ ។​

ក្រុម​សិទ្ធិ​មនុស្ស​ បាន​អំពាវ​នាវ​ដល់​ប្រទេស​មីយ៉ាន់​ម៉ា​ ឱ្យ​លុប​ចោល​បម្រាម​រៀប​ការ​ឆ្លង​សាសនា​ ដោយ​បញ្ជាក់​ថា​ ជា​ការ​បំបិទ​សិទ្ធិ​សេរី​ភាព​លើ​ការ​កាន់​សាសនា​របស់​ពល​រដ្ឋ​ ។​

សារ​ព័ត៌​មាន​បរទេស​ផ្សាយ​ថា​ ក្រុម​សិទ្ធិ​មនុស្ស​នៅ​ក្រុង​ញ៉ូវយ៉ក​ បាន​ថ្លែង​កាល​ពី​ថ្ងៃ​ទី​២៥​ មីនា​ ឆ្នាំ​២០១៤​ ថា​ មីយ៉ាន់​ម៉ា​ គួរ​តែ​លុប​ចោល​បម្រាម​រៀប​ការ​ឆ្លង​សាសនា​ រួម​ទាំង​ក្រើន​រំលឹក​ថា​ ការ​រើស​អើស​ដែល​បាន​លាត​ត្រដាង​ចាត់​ទុក​ថា​ជា​ការ​បំបិទ​សិទ្ធិ​សេរី​ភាព​ក្នុង​ការ​កាន់​សាសនា​ និង​សិទ្ធិ​សេរី​ភាព​របស់​ស្ត្រី​ភេទ​ ។​ ទាំង​ជន​មូស្លុីម​ គ្រឹស្ត​សាស​និក​ជន​ និង​បុរស​ក្នុង​សាសនា​ផ្សេង​ ដែល​ជា​ជន​អម្បូរ​ភាគ​តិច​ អាច​ទទួល​ទោស​ជាប់​ពន្ធនា​គារ​រយៈ​ពេល​១០​ឆ្នាំ​ ពី​បទ​រៀប​ការ​ជាមួយ​ស្ត្រី​កាន់​សាសនា​ព្រះ​ពុទ្ធ​ នៅ​ក្នុង​ច្បាប់​របស់​មីយ៉ាន់ម៉ា​ ដែល​កំពុង​ពិចារណា​នៅ​ក្នុង​សភា​នា​ពេល​បច្ចុប្បន្ន​ ។​

មីយ៉ាន់ម៉ា​ មាន​ភាព​រង្គោះ​រង្គើ​ពី​ទំនាស់​រវាង​សាសនា​ ក្រោយ​ពី​បញ្ចប់​របប​គ្រប់​គ្រង​យោធា​ផ្តាច់​ការ​ជា​ច្រើន​ឆ្នាំ​កន្លង​មក​ ដោយ​មាន​អ្នក​ស្លាប់​យ៉ាង​តិច​២៥០​នាក់​ នៅ​ក្នុង​ការ​ប៉ះ​ទង្គិច​រវាង​អ្នក​កាន់​សាសនា​ព្រះ​ពុទ្ធ​ និង​មូស្លុីម​ តាំង​ពី​ឆ្នាំ​២០១២​មក​ ។​

លោក​ប្រធានា​ធិបតី​ ថេន​ សេន​ របស់​មីយ៉ាន់ម៉ា​​ ដែល​ជំរុញ​ឱ្យ​មាន​ការ​កែ​ទម្រង់​នយោ​បាយ​នៅ​ក្នុង​ប្រទេស​ បាន​អំពាវ​នាវ​ដល់​រដ្ឋ​សភា​ កាល​ពី​ខែ​មុន​ ដើម្បី​ឱ្យ​ពិចារណា​លើ​សេចក្តី​ព្រាង​ច្បាប់​ហាម​រៀប​ការ​ឆ្លង​សាសនា​ ដែល​បាន​ស្នើ​ឡើង​ក្រោយ​ពី​សម្តេច​សង្ឃ​របស់​មីយ៉ាន់ម៉ា​ ទាម​ទារ​ពី​បញ្ហា​នេះ​ ៕​