ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

លឿនម៉្លេះ! បុករះចូលផ្ទះ​លក់​ហ្គាស និង​ចាប់​ហួយ ផ្អើលទាំង​យប់

4 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ បុរស​ជនជាតិ​ចិន​ម្នាក់​បើករថយន្ត​លឿន​ចៀស​រ៉ឺ​មក​កង់​បី​មួយ​គ្រឿង ស្រាប់តែ​រេ​ចង្កូត​បុក​រះ​ចូល​ផ្ទះ​លក់​ហ្គាស និង​ចាប់ហួយ បណ្តាល​ឱ្យ​រង​ការ​ខូចខាត​យ៉ាងធ្ងន់ធ្ងរ និង​បង្ក​អោយ​មានការ​ភ្ញាក់ផ្អើល​កាលពី​វេលា​ម៉ោង​៧​និង​៣០​នាទី​យប់​ថ្ងៃ​ទី​១៧ ខែកញ្ញា ២០១៩ តាម​បណ្ដោយ​ផ្លូវ​បេ​តុ​លេខ​៦៨K…

រាជធានី​ភ្នំពេញ ៖ បុរស​ជនជាតិ​ចិន​ម្នាក់​បើករថយន្ត​លឿន​ចៀស​រ៉ឺ​មក​កង់​បី​មួយ​គ្រឿង ស្រាប់តែ​រេ​ចង្កូត​បុក​រះ​ចូល​ផ្ទះ​លក់​ហ្គាស និង​ចាប់ហួយ បណ្តាល​ឱ្យ​រង​ការ​ខូចខាត​យ៉ាងធ្ងន់ធ្ងរ និង​បង្ក​អោយ​មានការ​ភ្ញាក់ផ្អើល​កាលពី​វេលា​ម៉ោង​៧​និង​៣០​នាទី​យប់​ថ្ងៃ​ទី​១៧ ខែកញ្ញា ២០១៩ តាម​បណ្ដោយ​ផ្លូវ​បេ​តុ​លេខ​៦៨K ភូមិ​ព្រៃ​សាលា សង្កាត់​កា​កាប​ទី​២ ខណ្ឌ​ពោធិ៍​សែន​ជ័យ ។

រថយន្ត​បង្ក​ម៉ា​កតា​កូ​ម៉ា ពណ៌​ទឹកប្រាក់ ពាក់​ស្លាក​លេខ ភ្នំពេញ ២AK-១០៧៣ បើកបរ​ដោយ​បុរស​ជនជាតិ​ចិន​ម្នាក់ មិន​ស្គាល់​អត្តសញ្ញាណ ។

តាម​ប្រភព​ព័ត៌មាន​ពី​កន្លែង​កើតហេតុ​បាន​ឲ្យ​ដឹង​ថា នៅ​មុន​ពេល​កើតហេតុ គេ​ឃើញ​រថយន្ត​ម៉ា​កតា​កូ​ម៉ា​មួយ​គ្រឿង​បើកបរ​ដោយ​បុរស​ជនជាតិ​ចិន​ម្នាក់​ធ្វើ​ដំណើរ​ក្នុង​ទិស​ដៅ​ពី​លិចទៅ​កើត​ក្នុង​ល្បឿន​យ៉ាង​លឿន លុះ​មក​ដល់​ចំណុច​កើតហេតុ​ខាងលើ ដោយ​មាន​រ៉ឺ​មក​កង់​បី​មួយ​គ្រឿង​ដែល​ឈប់​នៅ​ខាង​មុខ ស្រាប់តែ​រថយន្ត​បាន​បើក​ចៀស​ធ្វើ​ឱ្យ​រេ​ចង្កូត​ទៅ​ផ្នែក​ខាងឆ្វេង​ឡើង​ខឿន​ចិញ្ចើម​ផ្លូវ​បុក​ចូល​ផ្ទះ​លក់​ហ្គាស និង​ចាប់ហួយ ។

តាម​ប្រភព​ដដែល​បាន​បន្ត​ទៀត​ថា ក្នុង​ហេតុការណ៍​ខាងលើ រថយន្ដ​បង្ក​ប៊ិះ​នឹង​បុក​ធុង​ហ្គា​ស​ដែល​ដាក់​លក់​ក្នុងផ្ទះ​លក់​ចាប់ហួយ​ដែរ តែ​សំណាងល្អ​គ្រាន់តែ​បុក​អីវ៉ាន់​ចាប់ហួយ បណ្តាល​ឱ្យ​រង​ការ​ខូចខាត​យ៉ាងធ្ងន់ធ្ងរ​ផង​ដែរ ។

តាម​ប្រភព​ព័ត៌មាន​ពី​សមត្ថកិច្ច​ដែល​បាន​សាកសួរ​នៅ​កន្លែង​កើតហេតុ​បាន​បញ្ជាក់​ថា ខណៈ​ពេល​កំពុង​បើកបរ​ក្នុង​ល្បឿន​លឿន​បាន​អក​ហ្សឺ​នឹង​រ៉ឺ​មក​កង់​បី​មួយ​គ្រឿង​កំពុង​ចត​ចោល ហើយ​អ្នកបើកបរ​ដែល​ជា​ជនជាតិ​ចិន​បាន​ជាន់​ហ្គា​បន្ថែម​ល្បឿន​បណ្តាល​ឱ្យ​បុក​ចូល​ផ្ទះ​លក់​ចាប់ហួយ​តែ​ម្តង និង​បើក​រុលទៅមុខ​មិន​ក៏​រួច ថយក្រោយ​ក៏​មិន​រួច ត្រូវ​បាន​ម្ចាស់ផ្ទះ ព្រមទាំង​ប្រជាពលរដ្ឋ​ឃាត់​អ្នកបើកបរ​រថយន្ត​បង្ក​បាន​ភ្លាម​ៗ ។ ប្រភព​ព័ត៌មាន​បាន​បន្ត​ទៀត​ថា​ខណៈ​ពេល​ភ្លាម​ៗ​នោះ​ដោយ​មាន​តំណាង​ខាង​រថយន្ត​បង្ក​មក​សំរបសំរួល ជាមួយ​ម្ចាស់ផ្ទះ តែ​ដោះស្រាយ​មិន​ចេញ ទើប​កំលាំង​នគរបាល​ប៉ុស្តិ៍​បាន​ទាក់ទង​ទៅ​ផ្នែក​ជំនាញ​មក​ភ្លាម​ៗ​ផង​ដែរ​ដើម្បី​សំរបសំរួល​បន្ថែម​។

ក្រោយ​ពេល​កើតហេតុ ជំនាញ​ចរាចរណ៍​ខណ្ឌ​ពោធិ៍​សែន​សែន​ជ័យ​បាន​ប្រគល់​ទៅ​ឱ្យ​ផ្នែក​ជំនាញ​ការិយាល័យ​ចរាចរណ៍​ផ្លូវគោក​រាជធានី​ភ្នំពេញ​ដើម្បី​យក​រថយន្ត ព្រមទាំង​អ្នកបើកបរ​ខាងលើ​យក​ទៅ​ផ្នែក​ជំនាញ​រង់ចាំ​ធ្វើការ​ដោះស្រាយ​នៅ​ពេល​ក្រោយ ៕ (​កែសម្រួល​ដោយ ៖ ធីតា​)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ