ខេត្តបន្ទាយមានជ័យ ៖ រថយន្តធុនធំមួយគ្រឿង បានបើកទៅបុកពីក្រោយ អ្នកជិះម៉ូតូធំមួយគ្រឿង បណ្តាលឱ្យអ្នកជិះម៉ូតូ សន្លប់របួសធ្ងន់ នៅវេលាម៉ោង ៤ល្ងាច ថ្ងៃទី២៧មីនា ២០១៤ តាមបណ្តោយបផ្លូវជាតិលេខ៥ ស្ថិតនៅក្នុង ភូមិចំការត្រដោក ឃុំឬស្សីក្រោកស្រុកមង្គលបូរី ខេត្តបន្ទាយមានជ័យ ។
តាមលោកវិរៈសេនីយ៏ត្រី រស់ សំបូរមេបញ្ជាការកងរាជអាវុធហត្ថ ស្រុកមង្គលបូរី បានប្រាប់ឱ្យដឹងថា ជនរងគ្រោះមានឈ្មោះ សៅ សុឃឿន ភេទប្រុស អាយុ ២៧ឆ្នាំ រស់នៅភូមិបត់ត្រង់កើត ឃុំបត់ត្រង់ ស្រុកមង្គលបូរី ។
លោកបានបន្តថា អ្នកឃើញហេតុការណ៏បានប្រាប់ឱ្យដឹងថា នៅមុនពេលកើតហេតុ គេឃើញជនរងគ្រោះ ជិះម៉ូតូធំ ហុងដា CBRK គ្មានស្លាកលេខ បានបើកពីជើង ទៅត្បូងក្នុងល្បឿនយ៉ាងលឿន ស្របពេលនោះក៏មាន រថយន្តធុនធំមួយគ្រឿង ម៉ាកមីតស៊ុយប៊ីស៊ី ពាក់ស្លាកលេខ ភ្នំពេញ 3B-3068 បើកបរស្របទិសគ្នា មកដល់ចំណុចកើតហេតុ ក៏បានទៅបុកពីក្រោយម៉ូតូជនរងគ្រោះពេញទំហឹង បណ្តាលឱ្យអ្នកជិះម៉ូតូសន្លប់ អ្នកបើកបរបានបើកទ្វាររថយន្តរត់គេចតែម្តង ។
ក្រោយពេលកើតហេតុ ជនរងគ្រោះត្រូវបាន គេយកទៅសង្រ្គោះនៅក្លីនិក ឯកជន ចំណែកឯ រយន្តបង្ក និងម៉ូតូជនរងគ្រោះ ត្រូវបាន សមត្ថកិច្ច យកទៅរក្សាទុក ដើម្បីដោះស្រាយគ្នា តាមផ្លូវច្បាប់ ជាក្រោយ ។
ចែករំលែកព័តមាននេះ