ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

រថយន្តកូរ៉ូឡា​ម្ចាស់ស្រវឹងរីយ៉ែ​ថយ​ក្រោយ​ជ្រុល​ទៅ​បុក​រនាំង​ដែក​ពុះ​ចែក​ទ្រូង​ផ្លូវ​បាក់​អស់​០៣​ផ្ទាំង​បើក​រត់គេច​បាត់ស្រ​មោល​

11 ឆ្នាំ មុន

រាជធានី​ភ្នំពេញ ៖ រនាំង​ដែក ពុះចែក​ទ្រូង​ផ្លូវ បានបាក់អស់​ចំនួន ០៣​ផ្ទាំង ដោយសារ​តែ​បុរស​ម្នាក់ រីយ៉ែឡានថយក្រោយ​យ៉ាង​លឿន ក្នុងស្ថាន​ភាពស្រវឹង ហើយបានជ្រុល គូថរយន្តទៅ​បុករនាំងនោះ វេលា​ម៉ោង១២និង ២០នាទី យប់អធ្រាត ថ្ងៃទី២៨​មីនា ២០១៤ នៅ​ចំណុច​មុខ ខារ៉ាអូខេ អេហ្ស៊ីប តាម​បណ្តោយ​ផ្លូវ ម៉ៅសេទុង ស្ថិតក្នុង សង្កាត់ទឹកល្អក់១ ខណ្ឌទួលគោក ។

រាជធានី​ភ្នំពេញ ៖ រនាំង​ដែក ពុះចែក​ទ្រូង​ផ្លូវ បានបាក់អស់​ចំនួន ០៣​ផ្ទាំង ដោយសារ​តែ​បុរស​ម្នាក់ រីយ៉ែរថយន្ត​ថយក្រោយ​យ៉ាង​លឿន ក្នុងស្ថាន​ភាពស្រវឹង ហើយបានជ្រុល គូថរយន្តទៅ​បុករនាំងដែក​ វេលា​ម៉ោង១២និង ២០នាទី យប់អធ្រាត ថ្ងៃ​ទី​២៨​មីនា ២០១៤ នៅ​ចំណុច​មុខ ខារ៉ាអូខេ អេហ្ស៊ីប តាម​បណ្តោយ​ផ្លូវ ម៉ៅសេទុង ស្ថិតក្នុង សង្កាត់ទឹកល្អក់១ ខណ្ឌទួលគោក ។

បើតាមអ្នកឆ្លើយឆ្លង ព័ត៌មាន​កោះសន្តិភាព ឱ្យ​ដឹងថា នៅ​មុនពេល​កើត​ហេតុ គេឃើញ​បុរស​ម្នាក់ ចេញ​ពី​ខារ៉ាអូខេ អេហ្ស៊ីប ទាំង​ស្ថាន​ភាពស្រវឹង ហើយ​បានឡើងលើ រថយន្ត​ម៉ាកកូរ៉ូឡា ពណ៌ឈាមជ្រូក ពាក់ស្លាក​លេខ ភ្នំពេញ 2W-4910​ដែល​ច​ត​ចោល នៅខាងលិចថ្នល់ រួច​បាន រីយ៉ែ រថយន្ត​ ថយក្រោយ​ក្នុង ល្បឿនយ៉ាងលឿន បានជ្រុលគូថរថយន្ត ទៅ​បុករនាំងដែក ពុុះចែកទ្រូងផ្លូវ បាក់អស់​ចំនួន ០៣​ផ្ទាំង ហើយ​រថយន្ត ក៏​បាន​បួង​ចង្កូត ក្នុងទិសដៅពីត្បូងទៅជើង រត់គេច​ខ្លួន​តែម្តង ។