ខេត្តបន្ទាយមានជ័យ ៖ យុវជន០២នាក់ ជាបងប្អួនបង្កើតនិងគ្នា ០១នាក់ស្លាប់ និង០១នាក់ទៀតរបួសស្រាល ក្នុងហេតុការណ៏គ្រោះថ្នាក់ ចរាចរណ៏មួយ ដោយរថយន្តហ្វុយហ្សូ ដឹកទំនិញ បានទៅបុកម៉ូតូ០២នាក់បងប្អូន ដែលកំពុងធ្វើដំណើរកាលពីវេលាម៉ោង ១និង៣០នាទី រសៀល ថ្ងៃទី២៧ មីនា ២០១៤ នៅតាមបណ្តោយ ផ្លួវជាតិលេខ ១៦០ ស្ថិតនៅភូមិបួរ ឃុំសឿ ស្រុកមង្គលបូរី ។
មន្រ្តីនគរបាលចរាចរណ៏បានប្រាប់ឱ្យដឹងថា ជនរងគ្រោះនៅក្នុងគ្រោះថ្នាក់ ចរាចរណ៏នេះទី០១.ឈ្មោះប៉ុក គឹមលី ភេទប្រុសអាយុ២២ឆ្នាំ ស្លាប់ ចំណែកទី០២.ឈ្មោះ ប៉ុក មករា ភេទប្រុស អាយុ២០ឆ្នាំ របួសស្រាល ហើយត្រូវជាប្អូនបង្កើតជនរងគ្រោះដែលស្លាប់ ជនរងគ្រោះទាំង០២នាក់ រស់នៅភូមិក្រមល់ សង្កាត់រហាត់ទឹក ស្រុកមង្គលបូរី ខេត្តបន្ទាយមានជ័យ ។
លោកបានបន្តថា តាមអ្នកដែលបានឃើញហេតុការណ៏ឱ្យដឹងថា នៅមុនពេលកើតហេតុ គេឃើញយុវជនរងគ្រោះ ០២នាក់បងប្អូនជិះម៉ូតូ សង់សេ១២៥ ពាក់ស្លាកលេខ បន្ទាយមានជ័យ 1J-1510 ក្នុងទិសដៅ ពីត្បូងទៅ ជើង ពេលនោះក៏មានរថយន្តម៉ាក ហ្វុយហ្សូ ដឹកទំនិញមួយគ្រឿង ពាក់ស្លាកលេខភ្នំពេញ 3A-3300 ជិះស្របទិសគ្នា ជាមួយម៉ូតូ របស់ជនរងគ្រោះ ស្រាប់ តែមកដល់ ចំណុចកើតហេតុក៏ បានបុកម៉ូតូជនរងគ្រោះពីក្រោយ បណ្តាលឱ្យស្លាប់០១នាក់ និងរបួសស្រាល០១នាក់ ។
ក្រោយពេលកើតហេតុ អ្នកបើករថយន្តបានបើកទ្វារ រថយន្តរត់គេចខ្លួនបាត់ស្រមោល ចំណែកឯសពជនរងគ្រោះ ត្រូវបានសាច់ញាត្តិ មកទទួលយក ទៅធ្វើបុណ្យតាមប្រពៃណី ម៉ូតូនិងរថយន្តបង្ក ត្រូវសមត្ថកិច្ច យកទៅរក្សាទុកដើម្បីដោះ ស្រាយគ្នាតាមផ្លូវច្បាប់ ។
ចែករំលែកព័តមាននេះ