រាជធានីភ្នំពេញ ៖ យុវជនមួយក្រុម ជាកម្មករសំណង់មានគ្នា០៨នាក់ ត្រួវយុវជនមួយក្រុមទៀត មានគ្នា១០នាក់ ដេញវ៉ៃពេលចេញពីក្លឹបម៉ូណាកូ កាលពីវេលាម៉ោង ១០និង៣០នាទីយប់ ថ្ងៃទី២៧ មីនា២០១៤ តាមបណ្តោយ ផ្លូវ១៩៨៦ ចំណុច មុខមន្ទីរពេទ្យ សកលវិទ្យាល័យ អន្តរជាតិ ស្ថិតនៅ សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ ។
ប្រភពព័ត៌មានបានឱ្យដឹងថា នៅមុនពេលកើតហេតុ គេឃើញយុវជនមួយក្រុម មានគ្នា០៨នាក់ ជាកម្មករសំណង់ បាននាំគ្នាចូលទៅរាំកម្សាន្តនៅក្នុងក្លឹប ម៉ូណាកូតាំង ពីម៉ោង ៧រហូតដល់ម៉ោង កើតហេតុ ដោយក្រុមយុវជន ដែលមានគ្នា០៨នាក់ បានរាំជាន់ជើង យុវជនមួយក្រុមទៀត ដែលមានគ្នា ១០នាក់ ហើយក៏ឌឺដងដាក់គ្នា បន្ទាប់មកក្រុមយុវជន ដែលមានគ្នា០៨នាក់បានសុំទោសក្រុមយុវជន ដែលមានគ្នា១០នាក់ ហើយនាំគ្នាដើរចេញពីក្នុងក្លឹបទៅក្រៅ ក្នុងបំណងទៅផ្ទះ ពេលនោះក្រុមយុវជនដែលមានគ្នា១០នាក់ មិនអស់ចិត្ត ក៏ចេញទៅតាមវ៉ៃ ក្រុមយុវជន ដែលមានគ្នា០៨នាក់ ដោយខ្លះត្រូវមួយដៃ ខ្លះត្រូវ២ដៃ។ប៉ុន្តែសំណាងល្អដោយប៉ូលីស ជួយអន្តរាគមន៏ទាន់ កុំអីមិនដឹងរងរបួសយ៉ាងណាទេ។
ក្រោយពេលកើតហេតុប៉ូលីសបាននាំ ក្រុមយុវជនទាំង០៨នាក់ទៅផ្ទះវិញ ចំណែកឯក្រុមយុវជនដែលមានគ្នា ១០នាក់បាន រត់គេចខ្លួនបាត់អស់។
ចែករំលែកព័តមាននេះ