ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

កងវិស្វកម្ម ( N.M.C.B ) សេនានុពន្ធ័កងទ័ពជើងទឹក​សហរដ្ឋអាមេរិក​ប្រចាំកម្ពុជា​ប្រគល់អាគារបន្ទប់ទឹក​.បង្គន់អនាម័យជូនសាលាប​ឋមសិក្សាហ៊ុន ​សែន ឃ្លាំងលើ​ខេត្តព្រះ​សីហនុ

11 ឆ្នាំ មុន

ខេត្តព្រះសីហនុ ៖ អាគារបន្ទប់ទឹកនិងបង្គន់អនាម័យ មួយខ្នងមានបណ្តោយ ៦ម៉ែត្រx២,៥ម៉ែត្រ ចែកចេញជា៥បន្ទប់​សង់អំពី​ឥដ្ឋ.បេតុងប្រក់ហ្វីប្រូនៅសាលាបឋមសិក្សាហ៊ុន សែន ឃ្លាំងលើ​ ដែលជាជំនួយស្ថានទូត សេនានុពន្ធ័កងទ័ពសហរដ្ឋអាមេរិក​និងធ្វើការសាងសង់ឡើងដោយកងវិស្វកម្ម( N.M.C.B ) នៃសេនានុពន្ធ័​កងទ័ពជើងទឹកសហរដ្ឋអាមេរិក​ប្រចាំកម្ពុជា​ដែលទើប​

ខេត្តព្រះសីហនុ ៖ អាគារបន្ទប់ទឹកនិង​បង្គន់អនាម័យ មួយខ្នង​មានបណ្តោយ ៦ម៉ែត្រx​២,៥ម៉ែត្រ ចែកចេញ​ជា៥បន្ទប់​​សង់អំពី​ឥដ្ឋ.បេតុងប្រក់ហ្វី​ប្រូនៅសាលាបឋម​សិក្សាហ៊ុន សែន ឃ្លាំងលើ​ ដែល​ជាជំនួយស្ថានទូត សេនានុពន្ធ័​កងទ័ពសហរដ្ឋ​អាមេរិក​និងធ្វើការ​សាងសង់ឡើង​ដោយកងវិ​ស្វកម្ម( N.M.C.B ) នៃសេនានុពន្ធ័​កង​ទ័ពជើងទឹក​សហរដ្ឋអាមេរិក​ប្រចាំ​កម្ពុជា​ដែលទើប​ចាប់​ផ្តើម​កសាង ពីដើមខែមិនា កន្លងមកនេះ​​បានហើយរួចរាល់​កាលពីថ្ងៃទី២៤ ខែ​មិនា ឆ្នាំ២០១៤ និងបាន​ប្រគល់​​ជូនសាលា​បឋមសិក្សា​ខាងលើ នាថ្ងៃ​ទី២៥ ខែមិនា​ឆ្នាំ២០១៤ ដើម្បី​ដាក់ អោយសិស្សា​នុសិស្ស ប្រើប្រាស់​ចាប់ពីថ្ងៃ​ប្រគល់នេះត​ទៅ។

លោកអនុសេនីយ៍ត្រី ​JOHN SAR CONE ​​និងលោក SMAWU MORRISON ប្រធាន​ក្រុមកងវិស្វកម្ម​( N.M.C.B ) សេនានុពន្ធ័​កងទ័ពជើង​ទឹកសហរដ្ឋអា​មេរិក ប្រចាំកម្ពុជា​ បានមាន​ប្រសាសន៍ឲ្យ​ដឹងថា​អាគា​​របន្ទប់ទឹកនិងបង្គន់អ​នាម័យ​ ដែល​ជាជំនួយ​ស្ថាន​ទូត​នៃសេនានុពន្ធ័​វិស្វកម្ម កងទ័ពជើង​ទឹកសហរដ្ឋអាមេ​រិក ប្រចាំកម្ពុ​ជាដែលបាន​ផ្តល់ជូន សាលាបឋម​សិក្សាហ៊ុន សែន ឃ្លាំងលើនាពេល​នេះ គឺជាគំនិតផ្តួច​ផ្តើមដោយលោក ច្រឹក គឹម​យិន នាយកសា​លាបឋមសិក្សា​ហ៊ុន សែន ឃ្លាំងលើ​​ក្រុងព្រះ​សីហនុក៏ ដូចជាការចង្អុល​បង្ហាញពីលោក កែវ ឡាយ ប្រធានមន្ទីរ​អប់រំ​យុវជននិ​ងកីឡាខេត្តព្រះ​សីហនុ​ និងទទួល​បានការឯក​ភាព​តាម​សំណើរ របស់នាយក​សាលាខាងលើមក​ពីស្ថានទូត សេនានុពន្ធ័កង​វិស្វកម្ម ( N.M.C.B ) កងទ័ព​ជើងទឹក របស់​​សហ​រដ្ឋអាមេរិក​ដែលបានមើល​ឃើញអំពីការលំបាក​របស់ក្មួយៗសិស្សានុសិស្ស​ពេលមករៀន​គ្មានបន្ទប់ទឹក.បង្គន់អនាម័យ​ប្រើ​ប្រា​ស់ពេលនោះស្ថាន​ទូត​​សេនានុពន្ធ័កង​វិស្វកម្មខាងលើនេះ​ក៏បាន​សម្រេចធ្វើការ​សាងសង់បន្ទប់​​ទឹកនិងបង្គន់​អនាម័យដូច​បាន​រៀប​រាប់​​ខាង​លើនិង​​ចំណាយអស់ថវិការ​ចំនួន១៤០០០​ដុល្លាសហរដ្ឋអាមេរិក។

លោកអនុសេ​នីយ៍ត្រី JOHN SAR CONE និង​លោក SMAWU MORRISON ប្រធាន​ក្រុមការងារ​ក​​ងវិស្វកម្មខាងលើនេះ​បាន​គូសបញ្ជាក់អោយ​ដឹងទៀតថា នេះជាសកម្មភាព​​លើកទី៣ហើយ​ដែលស្ថាន​ទូត​សេនានុពន្ធ័​កងទ័ពជើងទឹក​សហរដ្ឋអា​មេរិក​ប្រចាំកម្ពុជា​បានមកធ្វើសកម្មភាព​ជួយជួសជុលសាលារៀន​និងជីកអណ្តូង​ទឹកស្អាតជូន​ដល់សាលាបឋម​សិក្សាខាងលើនេះ ។ ដូចជាកាល​​​ពីអំឡុងឆ្នំា២០១១.២០១២ បានជួយ​ធ្វើការជួស​ជុល​ លាបថ្នាំ​អាគារ​សិក្សាមួយ​ខ្នង  មាន៥បន្ទប់​​និងជីកអណ្តូង​​ស្នប់​ទឹកស្អាត​ចំនួន១។ ក្នុងឆ្នាំ២០១២​.២០១៣ បានជួយ​ធ្វើការជួសជុល​​​លាបថ្នាំអាគារសិក្សា​ បានមួយខ្នង​មាន៥បន្ទប់​​និងនៅឆ្នាំ​២០១៣.​២០១៤ បានជួយ​ធ្វើការសាងសង់​​អាគារបន្ទប់​ទឹក​និងបង្គន់​អនាម័យខាងលើនេះ​​បន្ថែមទៀត​ ដើម្បីជួយ​សម្រួល​ដល់​ការខ្វះខាត និងជួយសម្រាល​ដល់ការលំបាក​របស់ក្មួយៗ​ សិស្សានុសិស្ស​នៅពេលដែលពួកគេមករៀន។

លោកបានបន្តទៀត​ថាស្ថានទូតសេនានុពន្ធ័កង​វិស្វកម្ម​( N.M.C.B ) កងទ័ពជើង​ទឹកសហរដ្ឋអា​មេរិក​ប្រចាំកម្ពុជា​​​និងមានគំរោង​ទៅជួយធ្វើការជួស​ជុល​និងសាងសង់​អាគារសិក្សា​ ផ្សេងៗ​ទាក់ទងទៅ​​លើវិស័យអប់រំ​​នៅខេត្តកំពត​​និងខេត្តតាកែវ​​ពេលខាង​មុខ​នេះបន្តទៀត។

លោក ច្រឹក គឹមយិន​នាយកសាលា​បឋមសិក្សា​ហ៊ុន សែន ឃ្លាំងលើ​បាន​មានប្រសាសន៍​​ថ្លែងអំណរគុណ​ តាំងនាម​ជំនួសមុខ​អោយ​លោកកែវ ឡាយ ប្រធានមន្ទីរ​អប់រំយុវជន​និងកីឡា ខេត្តព្រះ​សីហនុ ក៏ដូចជា​ក្រសួងអប់រំ​​សូមថ្លែងអំណរ គុណយ៉ាង ជ្រាលជ្រៅ និងជាអនេកកប្បការ​ចំពោះថ្នាក់ដឹកនាំ សហការី​បុគ្គលិក​ ក៏ដូចជាស្ថាន​ទូតសេនានុពន្ធ័កងវិស្វ​កម្ម( N.M.C.B ) នៃកងទ័ពជើងទឹក​សហរដ្ឋអាមេរិក ប្រចាំកម្ពុជា​ដែលបានចំណាយ ពេលវេលាដ៏មានតម្លៃ​​ចំណាយទាំងកម្លាំង​កាយ​ កម្លាំង​ចិត្ត​រួមទាំង​ថវិការ មកជួយ​ធ្វើការសាងសង់​​អោយបានចេញ​ជា​សមិទ្ធិផលថ្មីមួយប​ន្ថែមទៀត ជូនមកសាលា​​នាពេលនេះ ។

សរបញ្ជាក់អោយកាន់​តែឃើញច្បាស់​​ពីសាមគ្គីភាពរវាង​ប្រជាជននៃប្រទេសយើង​ទាំងពីរ​ហើយមួយវិញ​ទៀត សកម្មភាព​​ខាង​លើ នេះគឺជាការចូលរួមចំ​ណែកយ៉ាង​សកម្ម​​របស់ស្ថានទ័ពសេវានុពន្ធ័​ក​ងទ័ពជើង​ទឹកសហរដ្ឋអាមេរិក ដែលបាន​រួមចំណែក លើកស្ទួយ លើវិស័យអប់រំ​នៅកម្ពុជា​ដែល​​រាជរដ្ឋាភិបាល​​បានកំណត់​ថាជាវិស័យ​មួយ​ដ៏ចំបង ដែលអាចផ្តល់នូវ​ធនធានមនុស្ស​សំរាប់ធ្វើការ​ដឹកនាំ ការអភិវឌ្ឍន៍​ប្រទេសជាតិ នាពេលបច្ចុប្បន្ន​ក៏ដូចជាទៅថ្ងៃអ​នាគត។

នៅចុងបញ្ចប់​​លោក ច្រឹក គឹមយិន នាយ​កសាលាប​ឋមសិក្សា​ហ៊ុន សែន​​ឃ្លាំងលើបាន​សំណូ​មពរ ដល់ស្ថាន​ទូតសេនា​នុពន្ធ័​យោ​ធា​​កងទ័ពជើង​ទឹក​សហរដ្ឋអា​មេរិកប្រចាំ​កម្ពុជា​ មេត្តាបាន​បន្តការជួយផ្ត​ល់​ការជួសជុល​អាគារសិក្សា​មួយខ្នងទៀត​​ដែល​កំពុងតែរងការ​ទ្រុឌទ្រោម​ ដែលអាច​ប្រឈមនិងគ្រោះ​ថ្នាក់​ ដល់សិស្សា​នុសិស្សដែល​កំពង់អង្គុយរៀន។ ហើយ​សុំ​ឱ្យបាន​ជួយ​ផ្តល់​សម្ភារៈ​ដូច​ជាតុ.កៅអី សំរាប់ក្មួយ​ៗសិស្សានុសិស្ស​បានអង្គុយរៀន​ផងដែរ។