ខេត្តព្រះវិហារ ៖ បុរស០២នាក់ ជាមន្រ្តីយោធា រួមទាំងស្រ្តីម្នាក់ជាប្រពន្ឋ បានជួបឧបទ្ទវះហេតុ គ្រោះថ្នាក់ចរាចរណ៏ ត្រូវរថយន្តកៀ បណ្តាលឲ្យ បាក់ភ្លៅខាងឆ្វេង ទាំង០៣នាក់ ភ្លាមៗនៅ នឹងកន្លែងកើតហេតុ ។
ជនរងគ្រោះទាំង០៣នាក់ ខាងលើមានឈ្មោះ ពុធ ច្រេះ អាយុ៣៥ឆ្នាំ មានមុខងារជាមន្រ្តីយោធា វរះសេនាតូចថ្មើជើងលេខ១ ចំណុះឲ្យសឹករងព្រះវិហារ មានឋានន្តរសក្តិ ជាព្រិន្ទបាលទោ ស្រ្តីជាប្រពន្ឋឈ្មោះ ថ្លាង គឿត អាយុ៣៣ឆ្នាំ នឹងបុរសម្នាក់ទៀត ឈ្មោះ វិន ធឿន អាយុ៥០ឆ្នាំ មានមុខងារជាមន្រ្តីយោធា នៅក្នុងអង្គភាពជាមួយបុរសខាងលើ មានឋានន្តរសក្តិ ជានាយចំណង់ សព្វថ្ងៃអ្នកទាំង០៣នាក់ ឈរជើង តាមខ្សែរបន្ទាត់ព្រំដែន កម្ពុជា-ថៃ ជួរភ្នំដងរែក ចំណុចភ្នំខ្មោច ។
មុនពេលកើតហេតុ នៅវេលាម៉ោងប្រមាណ ២រសៀល ថ្ងៃទី២៦ ខែមីនា អ្នកទាំង០៣ បានជិះម៉ូតូចុះពីលើភ្នំ មកទិញថ្នាំ លុះ ត្រឡប់មកវិញ វេលាម៉ោង ៨នឹង៣០នាទីយប់ ថ្ងៃដដែល ខណះពេលអ្នក ទាំង០៣ ធ្វើដំណើរដោយជិះម៉ូតូ ក្នុងទឹសដៅពីកើតទៅលិច ដើម្បីឡើងទៅលើភ្នំវិញ លុះមកដល់ចំណុចកើតហេតុ តាមបណ្តោយផ្លូវជាតិលេខ៦២ ចំណុចម្តុំ ភូមិធម្មជាតិ ឃុំស្រឯម ស្រុកជាំក្សាន្ត ខេត្តព្រះវិហារ ត្រូវបានរថយន្តកាម៉ារី ពណ៌ស ១គ្រឿង មិនចាំស្លាកលេខ អ្នកបើកបរប្រហែល ជាសេពគ្រឿងស្រវឹង បានបើកបរក្នុងទឹសដៅ បញ្រ្ចាសទិសគ្នាពីលិចទៅកើត ហើយក៏បានរេចង្កូតទៅកៀម៉ូតូជនរងគ្រោះបណ្តាល ជនរងគ្រោះបាក់ភ្លៅឆ្វេងទាំង០៣នាក់ ភ្លាមៗនៅនឹងកន្លែងកើតហេតុតែម្តង ។
ក្រោយពេលកើតហេតុរួច រថយន្តបង្ក ក៏បានបើករត់គេចខ្លួន បាត់ស្រមោលទៅ ។ បន្ទាប់មកសមត្ថកិច្ចក៏ បានចុះមកដល់ កន្លែងកើតហេតុ ដើម្បីជួយសង្រ្គោះជនរងគ្រោះ រួចក៏បញ្ជូនជនរងគ្រោះ តាមរថយន្តគិលានដ្ឋាន យោធាស្រឯម នៅយប់ថ្ងៃដដែល បញ្ជូនមកកាន់ មន្ទីរពេទ្យបង្អែក១៦មករា ក្រុងព្រះវិហារ ដើម្បីធ្វើការព្យាបាល អស់រយះពេល១យប់មកហើយ ប៉ុន្តែដោយសារមន្ទីរពេទ្យ មិនមានឧបករណ៏ទំនើប គ្រប់គ្រាន់ សម្រាប់ធ្វើការវះកាត់ ទើបនៅរសៀលថ្ងៃទី២៧ ខែមិនានេះ ក្រុមវេជ្ជបណ្ឌិត នៃមន្ទីរពេទ្យ១៦ មករា ក្រុងព្រះវិហារ បានបញ្ជូនជនរងគ្រោះ ទាំង០៣នាក់ខាងលើ បន្តរទៅកាន់មន្ទីរ ពេទ្យព្រះកេតុមាលា ក្រុងភ្នំពេញ ដើម្បីធ្វើការវះកាត់ ។
គួរបញ្ជាក់ផងដែរថា នៅរសៀលថ្ងៃដដែល មុនពេលបញ្ជូនជនរងគ្រោះ ចាកចេញទៅ លោកឧត្តមសេនីយ៏ត្រី សោម បុប្ផារ័ត្ន មេបញ្ជាការសឹករង ព្រះវិហារ ព្រមទាំងនាយនិងពលទាហ៊ាន ក្រោមឱវាទ បានពាំនាំអំណោយ ជាថវិការ របស់លោក អ៊ុំ ម៉ារ៉ា អភិបាលខេត្ត ចំនួន១លានរៀល រួមទាំងថវិការផ្ទាល់ខ្លួន របស់លោកចំនួន ១លានរៀល ដល់សាច់ញាតិជនរងគ្រោះផងដែរ ៕
ចែករំលែកព័តមាននេះ