រាជធានីភ្នំពេញ ៖ នាយកដ្ឋាននគរបាលព្រហ្មទណ្ឌក្រសួងមហាផ្ទៃ កាលពីថ្ងៃទី២៦ មីនា បានបើកប្រតិបត្តិការបង្ក្រាបក្រុមចោរប្លន់ប្រដាប់អាវុធ ប្លន់ទូមាសនិងប្តូរប្រាក់ មួយសំបុក ចំនួន៧នាក់ ក្នុងនោះមានឪពុក ម្តាយនិងកូន (មួយគ្រួសារចេញប្លន់ទាំងអស់) ដោយដកហូតបានកាំភ្លើងខ្លី០១ដើម និងគ្រឿងអលង្ការរបស់ជនរងគ្រោះមួយចំនួន ។
សមាសភាពក្រុមចោរប្លន់ទាំង៧នាក់នេះមាន ១-ឈ្មោះ ទៀប ភឿន ភេទប្រុស អាយុ៤៨ឆ្នាំ មានទីលំនៅភូមិព្រៃស្រះ ឃុំសម្បត្តិមានជ័យ ស្រុករមាសហែក ខេត្តស្វាយរៀង (ឈ្មោះនេះជាប្តី ជាឪពុក និងជាមេខ្លោង) ។ ២-ឈ្មោះ ហេង ឡាច ភេទស្រី អាយុ៤៨ឆ្នាំ ត្រូវជាប្រពន្ធ ,៣-ឈ្មោះ ទៀប ភា ភេទប្រុស អាយុ២៥ឆ្នាំ ជាកូន ,៤-ឈ្មោះ ទៀប សោភ័ណ ភេទប្រុស អាយុ២៧ឆ្នាំ ជាកូន ,៥-ឈ្មោះ ឡុច សុភក្ត្រ ភេទប្រុស អាយុ២៥ឆ្នាំ ,៦-ឈ្មោះ នាំ សុខជា ភេទប្រុស អាយុ២១ឆ្នាំ ជាក្មួយ និង៧-ឈ្មោះ ម៉ាន់ ម៉ៅ ភេទប្រុស អាយុ៣០ឆ្នាំ ស្នាក់នៅផ្ទះជួលភូមិថ្មគោល ផ្លូវលំ សង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ឈ្មោះនេះជាអ្នកលក់គ្រាប់និងកាំភ្លើងឱ្យក្រុមខាងលើនេះចេញប្លន់ ។
ព័ត៌មានលម្អិតនឹងមានផ្សាយជូននៅលើទំព័រកាសែតកោះសន្តិភាព
ចែករំលែកព័តមាននេះ