សេចក្តីរាយការណ៍បន្ថែមពីប្រតិបត្តិការរុករកយន្តហោះដែលបាត់បានផ្អាកជាលើកទីពីរនៅថ្ងៃព្រហស្បតិ៍ សប្តាហ៍នេះ(២៧ មីនា) នៅគ្រាដែលអាកាសធាតុមិនអំណោយផលនៅក្នុងមហាសមុទ្រឥណ្ឌា ហើយយន្តហោះរុករក និងនាវាធំៗត្រូវបានបញ្ជាឲ្យចាកចេញពីតំបន់នោះ ។
អាជ្ញាធរសុវត្ថិភាពដែនសមុទ្ររបស់អូស្ត្រាលី(AMSA)បានឲ្យដឹងថា ប្រតិបត្តិការរុករកនៅថ្ងៃនេះ(២៧ មីនា ) បានផ្អាកសិនដោយសារអាកាសធាតុមិនល្អ ។ យន្តហោះទាំងអស់កំពុងវិលត្រឡប់ទៅទីក្រុងភើតវិញ ហើយនាវាផ្សេងទៀតកំពុងចាកចេញពីតំបន់រុករកនោះ ។
គួរបញ្ជាក់ថា យន្តហោះយោធាចំនួន៦គ្រឿងមកពីប្រទេសអូស្ត្រាលី ចិន ជប៉ុន និងអាមេរិក កំពុងប្រតិបត្តិការរុករក រួមជាមួយនឹងយន្តហោះស៊ីវិលប្រាំគ្រឿងក៏ធ្វើដំណើរទៅមហាសមុទ្រឥណ្ឌាភាគខាងត្បូងដែរ ។ ចំណែកនាវាប្រាំគ្រឿងទៀតក៏ចូលរួមនៅក្នុងការរុករកនេះដែរ ដូចជា នាវាHMAS Successរបស់អូស្រ្តាលី នាវាបំបែកទឹកកករបស់ចិនឈ្មោះXue Long នាវាKunlunshan, Haikou និង Qiandaohu ៕
ចែករំលែកព័តមាននេះ