បុរសម្នាក់ឃើញមិត្តភក្តិត្រូវរថយន្តកុងតឺន័រកៀរដួលធ្លាក់ប្រឡាយ ជិះដេញតាមឃាត់ ត្រូវរថយន្តវីហ្គោបុកស្លា.ប់យ៉ាងអាណោចអាធ័ម
រាជធានីភ្នំពេញ ៖ បុរសម្នាក់ស្លា.ប់ភ្លាមៗនៅនឹងកន្លែង បន្ទាប់ពីត្រូវរថយន្តវីហ្គោបុករះដើមក្រខុបមួយដើម ហើយក៏ជ្រុលទៅបុកបុរសនោះ បណ្តាលឱ្យផ្លោងផ្ទប់ទៅនឹងបង្គោលដែកសំយ៉ាបផ្ទះ ខណៈបុរសនោះដេញតាមពីក្រោយរថយន្តកុងតឹន័រមួយគ្រឿង ដែលបានបើកកៀរបុរសម្នាក់និងស្រ្តីម្នាក់ ដែលត្រូវជាមិត្តភក្តិរបស់គេកំពុងជិះម៉ូតូឱ្យដួលធ្លាក់ចូលទៅប្រឡាយទឹករងរបួសស្រាល ។
ចែករំលែកព័តមាននេះ