ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

គ្រោះថ្នាក់ចរាចរណ៏​ថ្ងៃទី២៦ ​មីនា ស្លា.ប់០២​ របួស១៤នាក់

11 ឆ្នាំ មុន

រាជធានីភ្នំពេញ ៖ យ៉ាងហោចណាស់​មនុស្ស០២នាក់​បានស្លា.ប់ ​និង ​របួស១៤នាក់​ ក្នុងនោះ០៦នាក់របួសធ្ងន់​ ដោយសារ​គ្រោះថ្នាក់​ចរាចរណ៏០៩លើក​ កើតឡើងនៅទូទំាង​ប្រទេសកម្ពុជា​កាលពីថ្ងៃទី២៦ មីនា​ ២០១៤ ។

យោងតាម​របាយការណ៏​របស់អគ្គស្នងការដ្ឋាន​នគរបាលជាតិ​ក្រសួងមហាផ្ទៃ​បានបង្ហាញទៀតថា ​ក្នុងគ្រោះថ្នាក់ចរាចរណ៍ទាំង ​០៩លើកខាងលើ​ បានបង្កឲ្យខូចខាត​យានយន្តសរុប​ ១៤គ្រឿង ​ក្នុងនោះម៉ូតូ

រាជធានីភ្នំពេញ ៖ យ៉ាងហោចណាស់​មនុស្ស០២នាក់​បានស្លាប់ ​និង ​របួស១៤នាក់​ ក្នុងនោះ០៦នាក់របួសធ្ងន់​ ដោយសារ​គ្រោះថ្នាក់​ចរាចរណ៏០៩លើក​ កើតឡើងនៅទូទំាង​ប្រទេសកម្ពុជា​កាលពីថ្ងៃទី២៦ មីនា​ ២០១៤ ។

យោងតាម​របាយការណ៏​របស់អគ្គស្នងការដ្ឋាន​នគរបាលជាតិ​ក្រសួងមហាផ្ទៃ​បានបង្ហាញទៀតថា ​ក្នុងគ្រោះថ្នាក់ចរាចរណ៍ទាំង ​០៩លើកខាងលើ​ បានបង្កឲ្យខូចខាត​យានយន្តសរុប​ ១៤គ្រឿង ​ក្នុងនោះម៉ូតូ ១០គ្រឿង ​ រថយន្តធុនតូច ​០១គ្រឿង ​រថយន្តធុនធំ ០១គ្រឿង ​ យានផ្សេងៗ ​០២គ្រឿង និង ថ្មើរជើងម្នាក់ ។

របាយការណ៏​ដដែលបញ្ជាក់បានបញ្ជាក់​បន្ថែមទៀតថា​ មូលហេតុ​ដែលបង្កឲ្យមានគ្រោះថ្នាក់​ គឺបណ្តាលមកពីល្បឿន​ ០២លើក​ មិនប្រកាន់ស្តាំ ​០២លើក​ ប្រជែងគ្រោះថ្នាក់​ ០៣លើក​ ស្រវឹង ០២គ្រឿង និងអ្នករួមដំណើរ​គ្រោះថ្នាក់មិនពាក់មួកសុវត្ថិភាព ​១១នាក់ ៕