ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ឡើង​វ៉ា​ជែង​រថ​យន្ត​មិន​ប្រយ័ត្ន​ជ្រុល​ទៅ​បុក​ម៉ូតូ​មួយ​គ្រឿង​ទៀត​របួស​ធ្ងន់​ ស្រាល​៤នាក់

11 ឆ្នាំ មុន

ខេត្ត​បន្ទាយ​មាន​ជ័យ​ ៖ ម៉ូតូ​១​គ្រឿងម៉ាក​ហុង​ដា​C១២៥ ​ខណៈ​បើក​វ៉ា​ជែង​រថ​យន្ត​​មិន​ប្រយ័ត្ន​បាន​ជ្រុល​ទៅ​បុក​ម៉ូតូ​១គ្រឿង​ទៀត​ដែល​បើក​បញ្ច្រាស​ទិស​គ្នា​បណ្តាល​ឱ្យ​ដួល​រង​របួស​ធ្ងន់​ ស្រាល​៤នាក់​។ ហេតុ​ការណ៍​នេះ​បាន​កើត​ឡើង​កាល​ពី​វេលា​ម៉ោង​៧​យប់ ថ្ងៃ​ទី​២៦ មីនា ២០១៤ លើ​កំណាត់​ផ្លូវ​ជាតិ​លេខ​៥​ខាង​ត្បូង​ផ្សារ​បន្ទាយ​នាង​ចម្ងាយ​៣០០​ម៉ែត្រ​ ស្ថិត​ក្នុង​ភូមិ​បន្ទាយ​នាង​ ឃុំ​បន្ទាយ​នាង​ ស្រុក​មង្គល​បុរី​។

លោក​វរ​សេនីយ៍​ត្រី​យ៉ត សុផល អធិការ​នគរ​បាល​ស្រុក​មង្គល​បុរី​បាន​ឱ្យ​ដឹង​ថា មុន​ពេល​កើត​ហេតុ​ឈ្មោះ​រាំង​ គីវ៉ា ភេទ​ប្រុស អាយុ​១៩​ឆ្នាំ​ រស់​នៅ​ភូមិ​គោក​ធ្នង់​ ឃុំ​អូរ​ប្រាសាទ​ ស្រុក​មង្គល​បុរី​ បើក​ម៉ូតូ​ម៉ាក​ហុង​ដា​ធុន​សេ​១២៥ ស៊េរី​២០១១ ពណ៌​ខ្មៅ ពាក់​ស្លាក​លេខ​ប មាន​ជ័យ​១E៩៣៤៨ ឌុប​ឈ្មោះ​សុទ្ធី វិចិត្រ​ នៅ​ភូមិ​ជាមួយ​គ្នា​ធ្វើ​ដំណើរ​ក្នុង​ទិស​ដៅ​ពី​ជើង​ទៅ​ត្បូង​ ខណៈ​ដល់​ចំណុច​កើត​ហេតុ​ម៉ូតូ​នេះ​បាន​ឡើង​វ៉ា​ជែង​រថ​យន្ត​មួយ​គ្រឿង​បើក​ស្រប​ទិស​គ្នា​មិន​ប្រយ័ត្ន​បាន​ជ្រុល​ទៅ​បុក​ម៉ូតូ​មួយ​គ្រឿង​ទៀត​ម៉ាក​វ៉េវ​ពណ៌​ខ្មៅ-ខៀវ គ្មាន​ស្លាក​លេខ​ បើក​ដោយ​ឈ្មោះ​ភួង រំដួល ភេទ​ប្រុស អាយុ​២១​ឆ្នាំ នៅ​ភូមិ​ព្រៃ​ទទឹង ឃុំ​ភ្នំ​តូច ស្រុក​មង្គល​បុរី​ ឌុប​ឈ្មោះ​ចក់ ចេះ ភេទ​ប្រុស អាយុ​២១​ឆ្នាំ និង​ឈ្មោះ​តាំង ផែល ភេទ​ប្រុស អាយុ​១៨​ឆ្នាំ​ បណ្តាល​ឱ្យ​ដួល​រង​របួស​ធ្ងន់​ ស្រាល​ទាំង​អស់​គ្នា​។

ក្រោយ​កើត​ហេតុ​អ្នក​របួស​ធ្ងន់​ត្រូវ​គេ​បញ្ជូន​ទៅ​ព្យាបាល​នៅ​មន្ទីរ​ពេទ្យ​បង្អែក​ខេត្ត​ ចំណែក​ម៉ូតូ​ទាំង​២គ្រឿង​ត្រូវ​បាន​យក​ទៅ​រក្សា​ទុក​នៅ​អធិការ​ដ្ឋាន​នគរ​បាល​ស្រុក​រង់​ចាំ​ធ្វើ​ការ​ដោះ​ស្រាយ៕