ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សាខា​កាក​បាទ​ក្រហម​ខេត្ត​នាំ​យក​អំណោយ​មនុស្ស​ធម៌​ចែក​ជូន​អ្នក​ផ្ទុក​មេរោគ​អេដស៍​នៅ​ស្រុក​កណ្តាល​ស្ទឹង

11 ឆ្នាំ មុន

ខេត្ត​កណ្តាល​ ៖ ក្រុម​ការ​ងារ​សាខា​កាក​បាទ​ក្រហម​កម្ពុជា​ដឹក​នាំ​ដោយ​លោក​ ផៃ ប៊ុន​ឈឿន អភិ​បាល​ខេត្ត និង​ជា​ប្រធាន​កិត្តិ​យស​សាខា​កាក​បាទ​ក្រហម​ខេត្ត លោក​ជាវ តាយ អភិ​បាល​រង​ខេត្ត​ និង​ជា​ប្រធាន​គណៈ​កម្មា​ធិការ​សាខា​កាក​បាទ​ក្រហម​ខេត្ត លោក​ឈុន ស៊ី​រុន សមា​ជិក​គណៈ​កម្មា​ធិការ​សាខា​កាក​បាទ​ក្រហម​ខេត្ត​ លោក​ហាក់ ប៊ុន​ធឿន អនុ​ប្រធាន​គណៈ​កម្មា​ធិការ​សាខា​កាក​បាទ​ក្រហម​ខេត្ត

ខេត្ត​កណ្តាល​ ៖ ក្រុម​ការ​ងារ​សាខា​កាក​បាទ​ក្រហម​កម្ពុជា​ដឹក​នាំ​ដោយ​លោក​ ផៃ ប៊ុន​ឈឿន អភិ​បាល​ខេត្ត និង​ជា​ប្រធាន​កិត្តិ​យស​សាខា​កាក​បាទ​ក្រហម​ខេត្ត លោក​ជាវ តាយ អភិ​បាល​រង​ខេត្ត​ និង​ជា​ប្រធាន​គណៈ​កម្មា​ធិការ​សាខា​កាក​បាទ​ក្រហម​ខេត្ត លោក​ឈុន ស៊ី​រុន សមា​ជិក​គណៈ​កម្មា​ធិការ​សាខា​កាក​បាទ​ក្រហម​ខេត្ត​ លោក​ហាក់ ប៊ុន​ធឿន អនុ​ប្រធាន​គណៈ​កម្មា​ធិការ​សាខា​កាក​បាទ​ក្រហម​ខេត្ត​ កាល​ពី​ព្រឹក​ថ្ងៃ​ទី​២៧ មីនា ២០១៤ បាន​នាំ​យក​អំណោយ​មនុស្ស​ធម៌​របស់​កាក​បាទ​ក្រហម​ចែក​ជូន​ដល់​អ្នក​ផ្ទុក​មេរោគ​អេដស៍​ចំនួន​៥២​នាក់​នៅ​ស្រុក​កណ្តាល​ស្ទឹង​។

ពិធី​នេះធ្វើ​ឡើង​នៅ​វត្ត​វិហារ​បិទ​មាស ឃុំ​ព្រែក​ស្លែង​ ដោយ​មានការ​អញ្ជើញ​ចូល​រួម​ពី​សប្បុរស​ជន​នានា​ សមា​ជិក​ សមា​ជិកា​សាខា​ អនុ​សាខា​កាក​បាទ​ក្រហម​ និង​អាជ្ញា​ធរ​ផង​ដែរ​។

អំណោយ​របស់​កាក​បាទ​ក្រហម​កម្ពុជា​ដែល​នាំ​មក​ចែក​ជូន​ដល់​អ្នក​ផ្ទុក​មេរោគ​អេដស៍​ចំនួន​៥២​គ្រួសារ​នេះ​ ក្នុង​មួយ​គ្រួសារៗ​ទទួល​បាន​អង្ករ​១​បាវ ស្មើ​នឹង​២៥​គីឡូ​ក្រាម មី​១​កេស ទឹក​ក្រូច​១២កំប៉ុង​ ប្រហុក​កន្លះ​គីឡូ និង​ថវិកា​ចំនួន​៦៥.០០០រៀល​ថែម​ទៀត​។ ជាមួយគ្នា​នេះ​ដែរ​ក៏​បាន​ប្រគេន​ទេយ្យ​វត្ថុ​ដល់​ព្រះ​សង្ឃសម្រាប់​ជា​បច្ច័យ​បួន​នៅ​វត្ត​វិហារ​បិទ​មាស​នូវ​អង្ករ​១​បាវ ទម្ងន់​៥០​គីឡូ​ក្រាម​ មី​១​កេស ទឹក​ក្រូច​១​កេស និង​បច្ច័យ​មួយ​ចំនួន​ទៀត​ផង​ដែរ៕

ព័ត៌មានលម្អិតនឹងផ្សាយជូននៅលើទំព័រកាសែតកោះសន្តិភាព