ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សម្តេចតេជោ​ ហ៊ុន សែន​ នឹងអញ្ជើញ​ទៅទស្សនកិច្ច​ផ្លូវការនៅ​ប្រទេសបេឡារុស​ នាចុងខែមេសា

11 ឆ្នាំ មុន

រាជធានីភ្នំពេញ៖​ សម្តេច​អគ្គមហាសេនាបតីតេជោ​ ហ៊ុន សែន​ នាយករដ្ឋមន្រ្តី​នៃព្រះរាជាណាចក្រ​កម្ពុជា​ នឹងអញ្ជើញ​ទៅបំពេញទស្សនកិច្ច​ផ្លូវការ​នៅសធារណរដ្ឋ​បេឡារុស ​នាចុងខែមេសា​ ២០១៤ខាងមុខ ​។

នេះបើយោង​តាមរដ្ឋមន្រ្តី​ការបរទេស​ បេឡារុស ​លោក វ្ល៉ាឌីមៀរ ម៉ាកេ ​ដែលថ្លែងក្នុងសន្និសីទកាសែត​ នៅក្រសួងការបរទេសកម្ពុជា​ ក្រោយបញ្ចប់​ជំនួបជាមួយ​លោកឧបនាយករដ្ឋមន្រ្តី ​ហោ ណាំហុង កាលពីថ្ងៃទី២៦​ មីនាម្សិលមិញ ។

បើតាមលោក ​ហោ​ ណំាហុង​ នាយករដ្ឋមន្រ្តី​នៃសាធារណរដ្ឋបេឡារុស ​ធ្លាប់បានអញ្ជើញ​សម្តេចតេជោ​ទៅទស្សនកិច្ចផ្លូវគារ​នៅបេឡារុសចំនួនពីរដង​រួចមកហើយ ​គឺនៅខែមិថុនា​ ២០១២ម្តង ​និង ខែ វិច្ឆិកា​ ២០១៣ម្តង ។ ​លោកប្រមុខការទូតកម្ពុជា​បានបញ្ជាក់ទៀតថា ​មានឯកសារប្រមាណ១០​ ក្នុងនោះឯកសារចំនួន៨ ​ដែលសម្តេចនាយករដ្ឋមន្រ្តី ​ហ៊ុន សែន​ និង ​នាយករដ្ឋមន្រ្តីបេឡារុស​ នឹងត្រូវចុះ​ហត្ថលេខារួមគ្នា ​អំឡុងពេលទស្សនកិច្ច​របស់សម្តេច​តេជោ​នៅប្រទេសបេឡារុសនោះ ។

សូមបញ្ជាក់ដែរថា​ នៅក្រោយ​ជំនួប​​ពិភាក្សា​ការ​ងា​រ​ជាមួយ​រដ្ឋ​មន្ត្រី​​ការបរទេស​​នៃ​សាធារណ​រដ្ឋ​បេ​ឡា​រូស​​ លោក វ្ល៉ាឌីមៀរ ម៉ាកេ ​កាល​ពី​ថ្ងៃ​ទី​២៦​ មីនា ២០១៤​ នៅ​ទី​ស្តី​ការ​ក្រសួង​ ​លោក​ឧប​នាយក​​រដ្ឋ​មន្ត្រី​ ហោ ណាំ​ហុង​ បាន​សម្តែង​នូវ​ក្តី​រំពឹង​ថា ​នា​ពេល​ខាង​មុខ​​អ្នក​វិនិយោគ​​នៃ​សាធារណ​រដ្ឋ​​បេ​ឡា​រូស​នឹង​មក​បណ្តាក់​ទុន​​កាន់​តែ​ច្រើន​​នៅ​កម្ពុជា​ ​សំខាន់​លើ​វិស័យ​​កសិ​កម្ម​។

លោករដ្ឋមន្រ្តីការបរទេស​កម្ពុជា​បាន​មាន​ប្រសាសន៍ទៀត​ថា ​ដោយ​សារ​ប្រទេស​កម្ពុជា​​មាន​សក្តា​នុ​ពល​លើ​វិស័យ​កសិ​កម្ម ​ហើយ​ប្រទេស​បេ​ឡារូស​ មាន​សមត្ថ​ភាព​ជំនាញ​​លើ​ការ​ផលិត​​សម្ភារ​កសិកម្ម​នោះ​​ ដូច្នេះ​រវាង​ប្រទេស​ទាំង​២​ ​គឺ​សក្តិ​សម​ណាស់​ក្នុង​​ការ​ធ្វើ​កិច្ច​សហ​ប្រតិ​បត្តិការ​ជាមួយ​គ្នា​ ​ដើម្បី​អភិវឌ្ឍ​​ន៏លើ​វិស័យ​​កសិ​កម្ម​​នៅ​កម្ពុជា​។

គួរបញ្ជាក់ថា ​ប្រទេសបេឡារុស​ ស្ថិតនៅតំបន់អឺរ៉ុបខាងកើត ​និងទើបទទួលបានឯករាជ្យ​ពីសហភាពសូវៀត​នៅថ្ងៃទី២៧​ កក្កដា ១៩៩០ ​។ បេឡារុសមានព្រំប្រទល់​ជាប់ប្រទេសរុស្ស៊ី ​អ៊ុយក្រែន​ ប៉ូឡូញ លីទុយអានី ​និង​ ប្រទេសឡាត់វៀ​ ។ ផ្ទៃដីរបស់ប្រទេសបេឡារុស​មានទំហំ ​២០៧ ៥៩៥គីឡូម៉ែត្រក្រឡា​ និងតួលេខប្រជាជនគិតត្រឹមឆ្នាំ​២០១២ មានជាង៩លាន៤សែននាក់ ​ហើយផលទុន​សរុបប្រចំាឆ្នាំ​ក្នុងម្នាក់​ជាង១ម៉ឺន៥ពាន់ដុល្លារ ៕