ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

កម្លាំង​ស្នង​ការ​ខេត្ត​ចុះ​បង្ក្រាប​ល្បែង​ដុះ​ស្លែ​១​វង់​នៅ​ភូមិ​ល្បែង ខណៈ​សមត្ថ​កិច្ច​មូល​ដ្ឋាន​ដេក​លក់​

11 ឆ្នាំ មុន

ខេត្ត​បាត់​ដំប​ង ៖ កម្លាំង​របស់​ការិយា​ល័យ​ព្រហ្ម​ទណ្ឌ​កម្រិត​ស្រាល​នៃ​ស្នង​ការ​ដ្ឋាន​ខេត្ត​បាន​ឆ្មក់​ចូល​ទៅ​បង្ក្រាប​ល្បែង​ស៊ី​សង​ដុះ​ស្លែ​មួយ​កន្លែងដែល​នៅ​មិន​ឆ្ងាយ​ប៉ុន្មាន​ពី​បញ្ជា​ការ​មូលដ្ឋាន​​កង​រាជ​អាវុធ​ហត្ថ​ និង​អធិការ​នគរ​បាល​ស្រុក​សង្កែ​ ​ស្ថិត​ក្នុង​ភូមិ​អន្លង់​វិល ឃុំ​អន្លង់​វិល​ ស្រុក​សង្កែ​ កាល​ពី​រសៀល​ថ្ងៃ​ទី​២៦ មីនា ២០១៤ ខណៈ​សមត្ថ​កិច្ច​ស្រុក​នេះ​ដេក​លក់​មិន​អើ​ពើ ។

លោក​ម៉េង​ លៀង នាយ​រង​ការិយា​ល័យ​ព្រហ្ម​ទណ្ឌ​កម្រិត​ស្រាល​បាន​និយាយ​ថា តាម​សេចក្តី​រាយ​ការណ៍​កន្លង​មក​វង់​ល្បែង​នេះ​បាន​ដំណើរ​ការ​អស់​រយៈ​ពេល​ជា​យូរ​មក​ហើយ​រហូត​ដល់​អ្នក​រស់​នៅ​តំបន់​នោះ​ ឬ​អ្នក​ចេញ​ចូល​លេង​ល្បែង​ហៅ​ឈ្មោះ​ភូមិ​នោះ​ថា ជា​ភូមិ​ល្បែង​។

លោក​បាន​បន្ត​ថា អ្នក​ភូមិ​មួយ​ចំនួន​ដែល​មិន​សប្បាយ​ចិត្ត​នឹង​វង់​ល្បែង​ដ៏​វក់​វី​នៅ​ក្នុង​មូល​ដ្ឋាន​នេះ​តែង​តែ​ទូរ​ស័ព្ទ​ប្តឹង​មក​សមត្ថ​កិច្ច​ស្នង​ការ​ជា​រឿយៗ​ស្នើ​ឱ្យ​ជួយ​ចុះ​បង្ក្រាប​ ខណៈ​ពួក​គេ​មិន​អាច​ពឹង​ពាក់​សមត្ថ​កិច្ច​ស្រុក​សង្កែ​ឱ្យ​ជួយ​អន្តរា​គមន៍​បាន​។ ដូច្នេះ​ហើយ​ទើប​លោក​ស្នង​ការ​ខេត្ត​បញ្ជា​ឱ្យ​កម្លាំង​របស់​លោក​ចុះ​បង្ក្រាប​តែ​ម្តង​។

ជាមួយ​នឹង​ប្រតិ​បត្តិ​ការ​បង្ក្រាប​នេះ សមត្ថ​កិច្ច​បាន​ឃាត់ខ្លួន​ក្រុម​អ្នក​ញៀន​ល្បែង​ប្រុស ស្រី​ចំនួន​៧​នាក់​ ខណៈ​រាប់​សិប​នាក់​ទៀត​បាន​រត់​រួច​។ អ្នក​ញៀន​ល្បែង​ទាំង​៧​នាក់ ១-ឈ្មោះ​សាំង សាវៀង ភេទ​ប្រុស អាយុ​៣០​ឆ្នាំ ជា​មេ​ខ្លោង​, ២-ឈ្មោះ​យឿន ធួក ភេទ​ស្រី អាយុ​៤៥​ឆ្នាំ, ៣-ឈ្មោះ​ដន​ មុំ ភេទ​ស្រី អាយុ​២៩​ឆ្នាំ, ៤-ឈ្មោះ​តាំង​ ប៊ុន​ហៀង ភេទ​ប្រុស អាយុ​៥២​ឆ្នាំ​, ៥-ឈ្មោះ​ហូត សាមឿន ភេទ​ប្រុស អាយុ​៣៥​ឆ្នាំ, ៦-ឈ្មោះ​ឆាម ស៊មុត​ ភេទ​ប្រុស អាយុ​៤៧​ឆ្នាំ​ និង​៧-ឈ្មោះ​ប៉ាង សាភឿត ភេទ​ប្រុស អាយុ​៥២​ឆ្នាំ​។

សមត្ថ​កិច្ច​បញ្ជាក់​ថា បន​ល្បែង​នៅ​ទី​នោះ​មាន​ច្រើន​វង់​ ក្នុង​នោះ​មាន​អាប៉ោង​ និង​បៀរ ហើយ​មាន​មេ​ខ្លោង​៣​នាក់​ ឃាត់​ខ្លួន​បាន​ម្នាក់​ និង​២​នាក់​បាន​រត់​រួច​ គឺ​ឈ្មោះ​ហឹង វន អាយុ​៣៥​ឆ្នាំ និង​ឈ្មោះ​ហ៊ាប​ អាយុ​៤១​ឆ្នាំ​។ ក្រៅ​ពី​ឃាត់ខ្លួន​ក្រុម​អ្នក​លេង​ខាង​លើ សមត្ថ​កិច្ច​បាន​ដក​ហូត​ម៉ូតូ​៤គ្រឿង​​ ចាន​បាញ់​អាប៉ោង​១ និង​បៀរ​ជា​ច្រើន​បញ្ជូនមក​កាន់​ស្នង​ការ​ដ្ឋាន​ខេត្ត​៕

ព័ត៌មានលម្អិតនឹងផ្សាយជូននៅលើទំព័រកាសែតកោះសន្តិភាព