សង្ស័យក្មេងលេងអុជផាវ ឆេះគំនរចំប៉ើងផ្អើលរថយន្តពន្លត់អគ្គិភ័យបា.ញ់ទឹកពន្លត់
រាជធានីភ្នំពេញ ៖ មានហេតុការណ៍ភ្ញាក់ផ្អើលឡើង បន្ទាប់ពីភ្លើងឆាបឆេះគំនរចំប៉ើងយ៉ាងសន្ធោសន្ធៅ កាលពីវេលាម៉ោង៨និង៤០នាទីព្រឹកថ្ងៃទី២៧ មីនា ស្ថិតក្នុងភូមិស្ងួនពេជ្រ សង្កាត់កន្ទោក ខណ្ឌពោធិ៍សែនជ័យ ។ ទោះបីបែបណា ហេតុការណ៍នេះ មិនបណ្តាលឱ្យឆាបឆេះដល់ផ្ទះប្រជាពលរដ្ឋនោះទេ ដោយបានរថយន្តពន្លត់អគ្គិភ័យ និងឡានដឹកស៊ីទែនទឹកជួយបា.ញ់ពន្លត់ទាន់ពេល ។
ចែករំលែកព័តមាននេះ