ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ច្បាស់លាស់​ហើយ ! Ronaldo គ្រោង​នឹង​រៀប​ការ​ជាមួយនឹង​មិត្ត​ស្រី

4 ឆ្នាំ មុន

តាម​ប្រភព​ព័ត៌មាន Standard Media បានឱ្យ​ដឹង​ថា កីឡាករ​ជើង​ខ្លាំង​របស់​ក្លិប​សេះបង្កង់ Cristiano Ronaldo បាន​បើកចំហ​នូវ​គម្រោង​រៀប​ការ​ជាមួយនឹង​មិត្ត​ស្រី​តារា​បង្ហាញ​ម៉ូ​ដ Georgina Rodriguez​។…

តាម​ប្រភព​ព័ត៌មាន Standard Media បានឱ្យ​ដឹង​ថា កីឡាករ​ជើង​ខ្លាំង​របស់​ក្លិប​សេះបង្កង់ Cristiano Ronaldo បាន​បើកចំហ​នូវ​គម្រោង​រៀប​ការ​ជាមួយនឹង​មិត្ត​ស្រី​តារា​បង្ហាញ​ម៉ូ​ដ Georgina Rodriguez​។

កីឡាករ​អាយុ​៣៤​ឆ្នាំ​រូប​នេះ​បាន​ស្ថិត​នៅ​ក្នុង​ទំនាក់ទំនង​ស្នេហា​បើកចំហ​ជាមួយនឹង​តារា​ម៉ូ​ដែល អាយុ​២៥​ឆ្នាំ តាំងពី​ឆ្នាំ​២០១៦ ។ ពួក​គេ​បានកូន​ស្រី​ម្នាក់​ជាមួយ​គ្នា ខណៈ​ដែល​ចិញ្ចឹម​កូន​៣​នាក់​ផ្សេង​ទៀត​របស់ Ronaldo បើ​ទោះបីជា​ពួក​គេ​មិន​ទាន់​រៀប​ការ​ក៏​ដោយ​។

Ronaldo ពេល​នេះ​បាន​ប្រកាស​ពី​គម្រោង​រៀប​ការ​របស់​ខ្លួន​តែ​មិន​បាន​ប្រាប់​ពី​ពេលវេលា​ឱ្យ​ច្បាស់លាស់​នោះ​ទេ ។ កាលពី​ថ្ងៃ​អង្គារ Ronaldo បាន​និយាយ​ថា ៖ «​ពួក​យើង​នឹង​រៀប​ការ​នៅ​ថ្ងៃ​ណាមួយ​យ៉ាង​ប្រាកដ ។ នេះ គឺជា​ក្តី​បំណង​របស់​ម្តាយ​ខ្ញុំ ។ ដូចនេះ​ថ្ងៃ​ណាមួយ​យើង​នឹង​រៀប​ការ​។​»

មិត្ត​ស្រី​របស់ Ronaldo នាង Rodriguez បាន​ប្រាប់ The Sun ពេល​ដែល​ជួប​គ្នា​ដំបូង​គ្រា​ស្នេហ៍​ដំបូង​ថា​៖ «​វា គឺជា​ស្នេហា​ឃើញ​ភ្លាម​ស្រឡាញ់​ភ្លេ​ត ។ ពួក​យើង​បាន​ជួប​គ្នា​ដំបូង​នៅ Gucci ពេល​ដែល​ខ្ញុំ​ធ្វើការ​ជា​ជំនួយការ​អ្នកលក់ ។ ប៉ុន្មាន​ថ្ងៃ​បន្ទាប់​ពួក​យើង​បាន​ជួប​គ្នា​ម្តងទៀត​នៅ​ក្នុង​កម្មវិធី​មួយ ។ វា​ជា​ពេល​ដែល​ពួក​យើង​បាន​និយាយ​គ្នា​ជិត​ស្និទ្ធ​ក្រៅពី​ការងារ​។​»

គួរ​បញ្ជាក់​ផង​ដែរ​ថា នាង​ជា​មិត្ត​ស្រី​បាន​បង្ហើប​ថា ការ​ស្រឡាញ់​គ្នា​ជាមួយនឹង​មនុស្ស​ល្បី គឺ​មិន​ងាយស្រួល​ឡើយ តែ​នាង​ខ្វល់​ច្រើន​ក្រៅពី​អារម្មណ៍​ស្រឡាញ់ Ronaldo ឱ្យ​ខ្លាំង​ៗ​ទេ ៕ កែសម្រួល​ដោយ ៖ សុ​ឃា​ក់

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ