ខេត្តប៉ៃលិន ៖ បុរសម្នាក់ត្រូវទាហានថៃបាញ់ស្លាប់ ចន្លោះពីម៉ោង៣ទៅ៥ល្ងាច ថ្ងៃទី២៦ មីនា ២០១៤ ខណៈចូលទៅដាក់អន្ទាក់សត្វនៅក្នុងទឹកដីថៃចម្ងាយ៣៥០ម៉ែត្រពីទឹកដីខ្មែរ ស្ថិតក្នុងភូមិម៉ារុំ ឃុំខ្លងយ៉ៃ ស្រុកពោងណាមរ៉ន ខេត្តចាន់បុរី។
ជនរងគ្រោះឈ្មោះផេង សុកឡា ភេទប្រុស អាយុ២៧ឆ្នាំ រស់នៅភូមិពោធិ៍ឈើក្រំ ឃុំស្ទឹងកាច់ ស្រុកសាលាក្រៅ។
តាមប្រភពព័ត៌មានពីឪពុកជនរងគ្រោះបានឱ្យដឹងថា មុនពេលកើតហេតុជនរងគ្រោះបានចូលទៅក្នុងទឹកដីថៃដើម្បីដាក់អន្ទាក់សត្វ លុះទៅបាត់យូរពេកឪពុកជនរងគ្រោះក៏ទូរស័ព្ទតាមតែអត់មានអ្នកទទួល ដោយមានការសង្ស័យគាត់ក៏ពិភាក្សាជាមួយប្រជាការពារភូមិសុំទាហានថៃចូលទៅក្នុងទឹកដីថៃរកកូន ពេលចូលទៅដល់ក៏ប្រទះឃើញកូនប្រុសរបស់គាត់ដេកស្លាប់ក្នុងថ្លុកឈាមដោយមានស្នាមគ្រាប់កាំភ្លើងជាច្រើនគ្រាប់ ទើបដឹងថា កូនរបស់គាត់ត្រូវទាហានថៃបាញ់ស្លាប់។
បច្ចុប្បន្នសមត្ថកិច្ចកំពុងចូលទៅវាស់វែង ពិនិត្យសាកសព និងធ្វើសំណុំលិខិតសុំភាគីថៃយកសពមកធ្វើបុណ្យនៅស្រុកកំណើតវិញ៕
ព័ត៌មានលម្អិតនឹងផ្សាយជូននៅលើទំព័រកាសែតកោះសន្តិភាព
ចែករំលែកព័តមាននេះ